រនាំងគ្រួសារ ស្នេហាប្រកាន់វ័យ ក្មេងស្រីស្រលាញ់ហួងហែងជីដូនមួយរបស់ខ្លួនដែលអាយុបងគេសឹងតែ១ជួរ សម្ដីរបស់ក្មេងមិនដឹងអីមិនអាចយកជាការបាន ទ្វីបើនិយាយថាស្រលាញ់រាប់រយដងក៏គ្រាន់តែជាការស្រលាញ់ធម្មតា មិនលើសពីហ្នឹងឡើយ។
ក្រមុំហៃសូ ទោះបីជាកូនស្រីច្បងនៃត្រកូលអភិជនខ្ពង់ខ្ពស់ សម្បូរទៅដោយគំនរមាសប្រាក់យ៉ាងណា តែក៏មិនចោលការសិក្សានិងក្តីស្រម៉ៃរបស់នាងនោះទេដើម្បីបន្តមុខជំនួញក្នុងគ្រួសារ ការចាកចេញពីប្រទេសកំណើតទៅបន្តការសិក្សាធ្វើឲ្យក្មេងស្រីម្នាក់ទៀតខូចចិត្តខ្លាំងបំផុត...
"នូណាមិនអាចទៅចោលខ្ញុំបានទេ នូណាគ្មានសិទ្ធិទៅណាទាំងអស់" ក្មេងស្រីអាយុ៤ឆ្នាំបង្ហូរទឹកភ្នែកនៅចំពោះមុខរាងស្ដើងដែលត្រូវជាបងស្រីជីដូនមួយរបស់គេ។
"នូណានឹងឆាប់ត្រឡប់មកវិញ មកលេងជាមួយលីលីវិញ"
"នូណា សន្យានឹងលីលីណា៎..."
"ហ្ហឹម? ឆាប់និយាយមក"
"នូណា ត្រូវតែរៀបការជាមួយលីលី នៅពេលដែលលីលីធំឡើងដូចជានូណា"
ជេននីបើកភ្នែកធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលីលីក្មេងខ្ចីអាយុ៤ឆ្នាំបែរជាចេះនិយាយសុំនាងរៀបការទៅវិញ នេះនាងមិនបានស្ដាប់ច្រឡំនោះទេ តែនាងក៏មិនបានយកគិតក្នុងចិត្តទេបានត្រឹមញញឹមងក់ក្បាលតបទៅកាន់ក្មេងតូចដោយប្រយោល។
"នូណាយល់ព្រម..."
ប៉ុន្តែនាងមិនបានដឹងថាពាក្យសម្ដីដែលនាងព្រមសន្យាជាមួយនឹងគេត្រូវបានគេចងចាំទុកក្នុងចិត្ត រហូតដល់១០ឆ្នាំក្រោយមក...
"នូណា...ខ្ញុំនឹកនូណាខ្លាំងណាស់"
"លីលី នូណាចង់នែនាំមនុស្សម្នាក់ឲ្យលីបានស្គាល់ នេះជាសង្សាររបស់នូណា ផាក ឆេយ៉ុង..."
Coming soon...
#Noonaម្ចាស់ស្នេហ៍
