ភាគទី៣

363 21 1
                                        

«អត់ទេ កូនមិនទៅនោះទេ កូនចង់នៅជាមួយមនុស្សសំខាន់របស់កូន» លីលីស្រដីដូច្នោះរាងស្ដើងជេននីរួមទាំងលោកកងក៏ងាកមើលមុខគ្នាទាំងភ្ញាក់ផ្អើល លោកកងជ្រួញចិញ្ចើមមុននឹងបន្តសួរទៅកូនស្រី៖

«អ្នកណាជាមនុស្សសំខាន់របស់កូនប៉ានោះ?» លោកកង

«នូណាជេននីតែម្នាក់គត់» ទទួលស្គាល់ថាពាក្យសម្ដីគេនិយាយគឺពិបាកយល់បន្តិចមែនប៉ុន្តែបើក្នុងចិត្តរាងស្ដើងដែលអង្គុយក្បែរនាងតូចបែរជាមានអារម្មណ៍រំភើបដោយសារក្មេងម្នាក់នេះទៅវិញ តែណ្ហើយវាគ្រាន់តែជាសម្ដីនិយាយឥតបានការរបស់កូនក្មេងមិនដឹងអីម្នាក់ប៉ុណ្ណោះ...

«លីលីនៅជាមួយជេននីមិនបានមួយថ្ងៃផងក៏ចាត់ទុកជាមនុស្សសំខាន់ទៅហើយ អីញ្ចេះណា៎ ចាំថ្ងៃស្អែកនេះប៉ានឹងជូនកូនមកទីនេះទៀត អូខេទេ?» រាងក្រាស់អង្អែលសក់កូនស្រី ប៉ុន្តែលីលីឆ្លើយយ៉ាងដាច់ខាតតែម្ដង...

«កូនមិនទៅឡើយ!»

«កូនមិនខ្លាចរំខាននូណារបស់កូនទេឬ?» លោកកង

«កូនធានាថាមិនរំខាននូណានោះទេ ហើយក៏ធ្វើជាក្មេងល្អស្ដាប់បង្គាប់» លីលីនិយាយចប់ក៏ទៅឱបដៃរាងស្ដើងជាប់ស្របនឹងទឹកមុខអង្វរ...

«នូណាឲ្យលីលីគេងជាមួយដែរមកណា៎ ណា៎» លីលី

«លីលីសុំបែបនេះហើយ នូណាបដិសេធមិនបាននោះទេ ហឹម?» ចប់សម្ដីជេនក៏លូកច្បិចថ្ពាល់ដ៏គួរឲ្យស្រលាញ់នាងតូច...

«ចុះលោកប៉ា?» លីលី

«ជើងល្អ!» លោកកងសើចហួសចិត្តនឹងចរិតនាងតូចព្រមទាំងថើបថ្ងាស១ខ្សឺតស្របដោយសេចក្ដីស្រលាញ់...

-Skip~~

រាងស្ដើងដើរចេញពីបន្ទប់ទឹកព្រមទាំងកាន់កន្សែងជូតសក់របស់នាង ដោយមិនភ្លេចសម្លឹងមើលទៅនាងតូចដែលគេងចាំនាងនៅលើពូកដ៏ទន់ល្មើយឡើយ។ ឯលីលីក្រោយពីបានឃើញនូណាសំណព្វចិត្តចេញមកគេក៏ងើបអង្គុយច្រង៉ុក!

«លីលីឆាប់គេង!» ជេនសង្កត់សម្លេង ឯលីលីធ្វើមុខស្រពោនបន្តិច

«ចង់ឲ្យនូណានិទានរឿងឲ្យលីលីស្ដាប់» លីលីនិយាយហើយ រាងស្ដើងឡើងមកអង្គុយក្បាលគ្រែទាញភួយដណ្តប់ឲ្យនាងតូច...

Noona ម្ចាស់ស្នេហ៍💜 (Completed)Donde viven las historias. Descúbrelo ahora