ដឹប...ដឹប....២ដៃផ្ទួនគ្នារបស់លោកកងទៅលើលោកអគ្គនាយកផាក ធ្វើឲ្យលោកផាក ស៊ូជុនដួលព្រូសទៅលើដី ព្រមទាំងទៅចាប់ក្របួចកអាវរបស់គេរុញបំបុកជញ្ជាំងមួយទំហឹង...
«ឯងដឹងទេ ថាកូនស្រីរបស់ឯងទៅធ្វើបាបកូនយើងដល់លើកោះ!!!!» លោកកងស្រែកខ្លាំងៗ
«ហឹស...គ្រាន់តែប្រដៅកូនស្រីក្មេងពាលប៉ុណ្នឹងវាខុសខាតត្រង់ណាហ្ហាស់?» ផាក ស៊ូជុនសើចទាំងមុខសុទ្ធតែឈាម
«យើងមិនមែនជាក្មេងពាល ដូចមនុស្សថោកទាបដូចជាឯងនោះទេ ដឹងទេថាឯងជាមនុស្សថោកទាបធ្វើបាបសូម្បីតែមនុស្សស្រីដែលយើងស្រលាញ់បំផុត ក៏ត្រូវដេកក្រោមទ្រូងរបស់ឯង ឯងធ្វើបាបនាង ព្រមទាំងបង្រៀនឆេយ៉ុងយ៉ាងផ្ដាច់ការទៀត» លោកកង
«ឯងឈឺចាប់មែនទេ? ដែលឆេយ៉ុងមិនមែនជាកូនស្រីរបស់ឯង? ហឹស ឆេយ៉ុងគឺជាកូនស្រីរបស់យើងតែម្នាក់គត់ ម៉ាក់របស់នាងទៅវិញទេដែលលួចមានសហាយស្មន់ជាមួយអាមនុស្សពាលដូចជាឯង យើងធ្វើបាបនាងបែបនេះសមនឹងទង្វផិតក្បត់របស់នាងហើយ» ផាក ស៊ូជុន
«យើងនឹងសម្លាប់ឯង!!!!» លោកកងស្រែកមួយទំហឹងព្រមទាំងច្របាច់កលោកផាក
«បានហើយទានម្ចាស់កុំធ្វើបែបនេះអី» ជំនិតលោកកងឃាត់ ហើយលោកកងរុញលោកផាកចេញ
«ហឹស យើងព្រមានឯង! បើមិនដូច្នេះទេ យើងនឹងរឹបអូសក្រុមហ៊ុនរបស់ឯងហើយ» លោកកង
«ឯងគិតថាឈ្នះម្ចាស់ភាគហ៊ុនធំមែនទេ?» លោកផាកក្រោកឈរហើយនិយាយយ៉ាងជឿជាក់
«ម្ចាស់ភាគហ៊ុនធំនោះជាឈ្មោះកូនស្រីរបស់យើងទេ កុំមកចង់អួតយើង» លោកកងចប់សម្ដីក៏ដើរចេញ ចំណែកផាក ស៊ូជុនឮហើយសឹងតែក្អួតឈាមព្រោះគាត់ពិតជាមិនដឹងមែនថាម្ចាស់ភាគហ៊ុន ៦០% នោះគឺជារបស់ឡាលីសា។
-Skip~~ ១ខែក្រោយមក
ឆេយ៉ុងអង្គុយនៅការិយាល័យសម្លឹងមើលក្រដាសលិខិតលែងលះទាំងទឹកមុខភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាជេននាងយកមកឲ្យគេផ្ទាល់បែបនោះ...
«ហេតុអ្វីជេន? ហេតុអ្វីក៏អូនចង់លែងលះ?» ឆេយ៉ុងដើរបម្រុងក្រសោបដៃនាងប៉ុន្តែជេនគ្រវៀសចេញទាំងទឹកមុខស្មើៗ
