ភាគទី១៥

325 13 3
                                        

«អ៊ឹប...លែងយើង...ហឹក...» ជេនព្យាយាមរើបម្រាស់ស្របពេលដែលលីសាបម្រុងឈ្មុសឈ្មុលដើមកសខ្ចី ឯលីសាងើបចេញពីនាងព្រមទាំងដកដង្ហើមស្រូបក្លិនក្រអូបចេញពីខ្លួនស្រីល្អដោយអារម្មណ៍ពេញចិត្ត មុននឹងស្រដី៖

«គិតថាខ្ញុំចង់ប៉ះខ្លួនប្រាណប្រពន្ធរបស់គេណាស់អីញ្ចឹងឬ?» លីសាលើកចិញ្ចើមហើយដៃសសៀរៗទាញដៃរ៉ូបជេននីទម្លាក់ចុះ កែវភ្នែកសម្លឹងមើលទៅសាច់នារីសខ្ចីល្ហក់គួរឲ្យចង់ថ្នាក់ថ្នម ឯជេនកាលបើលីសានិយាយបែបនោះនាងស្រាប់តែមានអារម្មណ៍ថាអន់ចិត្តហើយក៏ផ្ទុះសម្ដី៖

«ក៏ឯងជាអ្នកប៉ះខ្លួនប្រាណយើងមុនប្ដីរបស់យើងទៅទៀត» ជេននីងក់ក្បាលទាំងខឹងសម្លឹងមកលីសាទាំងទឹកភ្នែកហូររហាម រុញទ្រូងលីសាចេញពីនាង ឯរាងខ្ពស់lលិទ្ធផ្សើមបបូរមាត់ខ្លួនឯងបន្ទាប់មកក៏សម្លឹងនាងពីក្បាលរហូតដល់ចុងជើងជាមួយក្រសែភ្នែកមុតស្រួច ដើម្បីបន្ថែមឲ្យនាងអន់ចិត្តកាន់តែខ្លាំង៖

«គ្មានអ្វីគួរឲ្យទាក់ទាញចិត្តរបស់ខ្ញុំនោះទេ...តូចទាំងអស់...» លីសាសើចដើមកឌឺទៅកាន់នាង

«រោគចិត្តបំផុតហើយ!!» ជេននីច្បាមមុខសង្ហារលីសាព្រមទាំងរុញចេញ​ ទម្រាំតែទាក់ទាញទៀតមិនដឹងជាឡាលីសាម្នាក់នេះធ្វើដាក់នាងយ៉ាងណានោះទេ សម្ដីក្បត់ចិត្តxD

«បើជេរថាខ្ញុំរោគចិត្តហើយ ខ្ញុំក៏ផ្សំតាមបំណងនាងចុះ!»

«ឯងចង់ធ្វើស្អីទៀតហើយលីសា...លែង...អ៊ុប» លីទម្លាក់បបូរមាត់ថើបជេនយ៉ាងតក់ក្រហល់ព្រមទាំងរុញនាងផ្អឹបជាប់ទៅនឹងគល់ឈើធ្វើឲ្យនាងឈឺចាប់ត្រង់ខ្នង ដៃតូចព្យាយាមប្រវេសប្រវាសរុញស្មារាងខ្ពស់ ប៉ុន្តែគេមិនព្រមគេបែរជាប្រឹងបឺតជញ្ជក់មាត់តូចប្រៀបដូចជាឃ្លានដាច់ដាបខ្លាំង រហូតដល់ជេនទន់ខ្លួនទើបគេដកបបូរមាត់ចេញ...

«ហឹម...» ជេននីគ្រហឹមក្នុងបំពង់កបើកភ្នែកសន្សឹមៗសម្លឹងមើលមុខរាងខ្ពស់ស្របដោយក្ដីច្របូកច្របល់ក្នុងចិត្ត នាងពិតជាមានអារម្មណ៍រំភើប អារម្មណ៍កក់ក្ដៅគ្រាន់តែទង្វើបន្តិចបន្តួចរបស់គេ មិនបង្អង់យូរលីក៏ថើបនាងម្ដងទៀត ម្ដងនេះគឺជាស្នាមថើបដែលពោរពេញទៅដោយក្ដីនឹករឭកគ្នាទោវិញទៅមក ជេនទោរទន់តាមការថើបដ៏ប៉ិនប្រសប់ព្រមទាំងលើកដៃស្រាក់ករាងខ្ពស់ជាប់ស្អិតមិនរបេះ ឯលីព្យាយាមក្រសោបចង្កេះតូចមួយក្ដាប់ឲ្យផ្អឹបជាប់នឹងខ្លួនរបស់គេ...

Noona ម្ចាស់ស្នេហ៍💜 (Completed)Where stories live. Discover now