ស្ថិតនៅក្នុងភូមិគ្រឹះដ៏ធំរបស់អភិជនល្បីល្បាញក្នុងលំដាប់ជួរមុខជំនួញរកស៊ីធំៗក្នុងប្រទេស ឡានស្ព័រខ្មៅរលើបទំនើប Limited edition បានមកឈប់ចតនៅខាងមុខភូមិគ្រឹះ សូហ្វ័រឡានក៏ដើរចេញមកបើកទ្វារឲ្យរាងស្ដើងវ័យ២០ឆ្នាំម្នាក់ ដែលនាងទើបតែមកពីហុងកុងថ្មីថ្មោងដើម្បីមកលេងជាមួយអ្នកម៉ាក់ព្រោះវាជាពេលវិសមកាលសាលារបស់នាង។ សក់ខ្មៅរលើប សម្បុរសស្គុះ ទម្រង់មុខមាត់ស្រស់ល្អទាស់គ្មាន ច្រមុះតូចស្រឡូនយោងថ្ពាល់ប៉ោងទាំងគូ គួបផ្សំនឹងបបូរមាត់ទន់ៗស៊ីជម្ពូរ គន់យូរមិនចេះណាយមិនចេះស៊ាំ បើមើលទៅរាងរ៉ូវតូចច្រឡឹង រាងស្ដើងចង្កេះមួយក្ដាប់ ស្អាតៗម៉ែឪអាស្អាតប្រៀបបានដូចជាទេពធីតាច្យុតមកឋានកណ្ដាលអីញ្ចឹង។
"អ្នកស្រីចា៎ស អ្នកនាងជេននីបានមកដល់ហើយ" នាងសនដែលជាអ្នកបម្រើបានរត់មកប្រាប់ដំណឹងដល់ រាងស្ដើងវ័យ៤០ដែលកំពុងអង្គុយផឹកតែក្នុងបន្ទប់ទទួលភ្ញៀវនោះគឺជាអ្នកស្រី គីម ថេហ៊ី ដែលត្រូវជាអ្នកម៉ាក់របស់គីម ជេននី។
"ល្អហើយ ឆាប់ហៅអ្នកបម្រើផ្សេងទៀត ឲ្យជួយទទួលឥវ៉ាន់របស់កូនជេនទៅ" អ្នកស្រីថេហ៊ីញញឹមស្រស់ហើយក៏ចេញទៅទទួលរាងស្ដើងនៅខាងមុខភូមិគ្រឹះតែម្ដង...
កូនស្រីសើចស្រស់ស្របពេលដែលឃើញអ្នកម៉ាក់ចេញមកទទួលនាងក៏រត់ទៅឱបអ្នកម៉ាក់ដោយសេចក្ដីនឹករឭក បន្ទាប់មកនាងក៏និយាយ៖
"កូននឹកអ្នកម៉ាក់ខ្លាំងណាស់" ជេននី
"ម៉ាក់ក៏នឹកកូនស្រីសំណព្វចិត្តរបស់ម៉ាក់ដូចគ្នា ហឹម សុំឱបម្ដងទៀតមក" អ្នកស្រីថេហ៊ីឱបកូនស្រីម្ដងទៀតយ៉ាងណែន
"តោះ ចូលទៅខាងក្នុងទៅកូន" ចប់សម្ដីអ្នកស្រីថេហ៊ីក៏នាំជេននីទៅខាងក្នុង...
"អង្គុយចុះមក ហឹម ឯណាម៉ែដោះ?" អ្នកស្រីថេហ៊ីងាកសម្លឹងទៅម្ខាង ម៉ែដោះក៏ចេញពីផ្ទះបាយ...
"មានការអ្វីមែនទេអ្នកស្រី"
"ឆាប់រៀបចំម្ហូប ដែលកូនជេនចូលចិត្តទៅណា?" អ្នកស្រីបញ្ជារ
"មិនអីនោះទេអ្នកម៉ាក់ កូនមិនសូវជាឃ្លាននោះទេ យល់ល្អចាំញ៉ាំល្ងាចជុំគ្នាណា៎"
