ភាគទី៤

350 20 0
                                        

#MyNoona💜 Ep.4
#Jenlisa

__________________________

១៣ឆ្នាំកន្លងផុតទៅ

រយៈពេលយូរសែនយូរដែលជេនបានចាកចេញពីប្រទេសកូរ៉េ នាងច្រម៉ក់លីលីតែងនឹករឭកដល់នូណារបស់ខ្លួនមិនដែលលោះថ្ងៃ លីលីទន្ទឹងរងចាំពាក្យសន្យាដែលនូណាបានសន្យាជាមួយនឹងគេមិនភ្លេចឡើយ ទោះបីជាពេលវេលាយូរយ៉ាងណាក៏ក្ដីស្រលាញ់ដែលលីលីមានចំពោះនូណាវាកាន់តែកើនឡើងចងរឹតខ្លាំងជាងមុន។ ចុះនូណាវិញ? មានអារម្មណ៍បែបនេះចំពោះលីលីវិញដែរឬទេ?...

Lalisa P.O.V~

រាល់ពេលនឹកដល់អនុស្សា កាយវិការ ទឹកមុខ ស្នាមញញឹម កែវភ្នែកស្រទន់ដែលនូណាសម្លឹងមកខ្ញុំ វាប្រៀបដូចជាក្ដីសង្ឃឹមប្រៀបបានដូចជាកម្លាំងចិត្តធ្វើឲ្យខ្ញុំអាចចាំនូណាត្រឡប់មកវិញ...

ស្ថិតនៅក្នុងបន្ទប់ធំទូលាយដែលមានការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ រាងខ្ពស់គេងនៅលើពូកភ្នែកសម្លឹងទៅរូបថតមួយសន្លឹកដែលកំពុងកាន់នោះស្របនឹងស្នាមញញឹមជាប់នឹងផ្ទៃមុខ​រួចក៏និយាយតិចៗតែម្នាក់ឯង៖

«ជួបគ្នាឆាប់នេះណាៗ ជុប!» ក្រមុំវ័យជំទង់ពេញរូបពេញរាង សម្ភស្សពេលញញឹមស្រស់ល្អប្រិមប្រិយ ស្អាតរកអ្វីប្រៀបផ្ទឹមគ្មានមើលទៅរូបថតដែលមានរូបរបស់នូណាជេននីរបស់គេ នាងល្អក្រោកអង្គុយទាញទូរស័ព្ទ៖

«ឃី រៀបចំឡានទៅ!»

(បាទ អ្នកនាងតូច)

លីសាដាក់ទូរស័ព្ទចុះមុននឹងយកអាវក្រៅរបស់គេរួចក៏ដើរហួសចេញពីបន្ទប់ ចុះទៅខាងក្រោមស្រមនឹងទឹកមុខស្រស់ស្រាយហាក់ដូចជាមានអ្វីពិសេសដែលគេបានទន្ទឹងរង់ចាំ លោកកងអង្គុយអានកាសែតនៅបន្ទប់ទទួលភ្ញៀវ ពេលដែលឃើញកូនស្រីចុះមកគាត់ក៏ស្រដី៖

«ទៅណាលី?»

«កូនចេញទៅខាងក្រៅបន្តិចណា៎លោកប៉ា» លីសា

«កុំប្រាប់ថាទៅបង្ករឿងទៀតណាលីសា?» លោកកង

«មិនមែននោះទេប៉ា កូនស្រីរបស់ប៉ាល្អខ្លាំងណាស់ មិនដែលនៅសុខៗមានរឿងនោះទេ លុះត្រាតែគេបង្ករឿងប៉ះកូនមុន» រាងខ្ពស់និយាយទាំងជឿជាក់ ឯលោកកងស្ដាប់ហើយដកដង្ហើមធំ...

Noona ម្ចាស់ស្នេហ៍💜 (Completed)Where stories live. Discover now