«អ្នកមីង ថេហ៊ី...»
«លីលី...ចុះប្រយ័ត្នប្រយែងណា៎ ឯណានូណាជេននីរបស់ក្មួយ?» អ្នកស្រីថេហ៊ីក្រោយពីឃើញលីលីចុះមកពីបន្ទប់តែម្នាក់ឯងមិនឃើញកូនស្រីមកជាមួយគាត់ក៏សួររកនាង លីលីក៏ឆ្លើយ៖
«នូណាគេងនៅក្នុងបន្ទប់!» ក្មេងតូចចង្អុលទៅបន្ទប់របស់ជេន ហើយក៏រត់លេងតាមលក្ខណៈនិស្ស័យជាក្មេងរពឹស អ្នកស្រីញញឹមបន្តិចហើយក៏ទៅរៀបចំម្ហូបអាហារពេលល្ងាចជាមួយអ្នកបម្រើដើម្បីញុាំជុំគ្នាជាគ្រួសារ...
-Skip~
ស្រីល្អបានភ្ញាក់ដឹងខ្លួនក្រោយពីគេងអស់មួយសន្ទុះធំមក នាងបោះភ្នែកក្រឡេកជុំវិញមិនឃើញលីលីក៏ចុះទៅតាមមើលនៅខាងក្រោម។ ជេនដាក់បង្គុយលើសាឡុងឈោងដៃយកទឹកដោះគោមកផឹកស្របនឹងកែវភ្នែកសម្លឹងមើលលីលីកំពុងលេងតុក្កតារបស់គេ...
«កូនជេន» សម្លេងអ្នកម៉ាក់បន្លឺហើយ ជេនក៏ងាកទៅ...
«ពុទ្ធោ យក្ស!!...យក្សមកពីរោងល្ខោនណា៎អីញ្ចេះអ្នកស្រីថេហ៊ី....» នាងសនដែលជាអ្នកបម្រើរាងភិតភ័យភ្ញាក់ផ្អើលស្របពេលដែលបានឃើញមុខដ៏គួរឲ្យស្រឡាញ់របស់រាងស្ដើង ចំនែកជេន បានត្រឹមជ្រួញចិញ្ចើមអង្គុយគងអន្ទាក់ខ្លាធ្វើមិនដឹង...
«ជេននេះកូន...» អ្នកស្រីថេហ៊ីដើរទៅក្បែរកូនស្រីស្រាប់តែជេននិយាយ៖
«ហេតុអ្វីក៏អ្នកម៉ាក់មើលមកកូនដោយទឹកមុខបែបនេះ?» ជេនអង្គុយឱបដៃធ្វើមុខស្មើៗធម្មតាដូចជាគ្មានអ្វីកើតឡើង ពេលនោះស្រាប់តែដុកទ័រស៊ីវ៉ុនចេញពីបន្ទប់ភ្លាមឃើញមុខរបស់ជេនហើយក៏ព្យាយាមទប់សើចខ្លួនឯង...
«ហុងកុងឥឡូវគេតែងខ្លួនប្លែកៗបែបនេះឬ? ពូមិនបានដឹងសោះ» ដុកទ័រស៊ីវ៉ុន
«នូណា មុខនូណាអាចធ្វើឲ្យលីលីគេងយល់សប្តិយប់នេះបាន» លីលីនិយាយហើយជេនក៏ញញឹមស្រស់មុននឹងដើរទៅរកនាងតូចព្រមទាំងក្រសោបថើបថ្ពាល់ក្រពុំរបស់លីលី...
«នេះមុខរបស់នូណាស្អាតដល់ថ្នាក់លីលីចង់គេងយល់សប្តិផងឬ?» ជេននីនិយាយទាំងទឹកមុខជឿជាក់ តែភ្លាមនោះរាងខ្ពស់ម្នាក់ទៀតហុចកញ្ចក់ដាក់ឆ្លុះមុខជេន...
