LALISA P.O.V
សេចក្ដីឈឺចាប់ដែលនាងបានបន្សល់ទុកឲ្យខ្ញុំកន្លងមកនេះវាឈឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ ហើយខ្ញុំក៏លែងរំពឹងថាចង់បានអ្វីពីនូណាដូចគ្នា ត្រឹមឃើញនូណាបានសុខ ខ្ញុំក៏សុខ ខ្ញុំដឹងត្រឹមថាចិត្តរបស់ខ្ញុំដែលស្រលាញ់នូណាគឺវានៅឋិតថេរដដែលគ្មានថ្ងៃប្រែប្រួល អារម្មណ៍ល្អៗដែលធ្លាប់សាងមក ខ្ញុំក៏បានកត់ត្រាក្នុងសៀវភៅកំណត់ហេតុតូចមួយនេះ មិនថានូណាស្អប់អ្វី ចូលចិត្តអ្វី ក៏ខ្ញុំកត់ទុក ព្រោះមិនយូរនោះទេ មនុស្សនឹងប្រែជាចាស់ ខួរក្បាលក៏ចាប់ផ្ដើមលែងដំណើរការលែងចងចាំអ្វីបានយូរតទៅទៀត ខ្ញុំមិនដឹងថាម្ដងនេះពួកយើងអាចជួបគ្នាម្ដងទៀតដែរឬទេ? នូណាសុខសប្បាយទេ? មានក្ដីសុខទេ? ឆេយ៉ុងមានធ្វើបាបនូណាដែរឬទេ? សំនួរដែលខ្ញុំចង់ដឹងបំផុតនោះគឺ នូណាមានចិត្តនឹកដល់ខ្ញុំបន្តិចខ្លះទេ?ពេលកំពុងតែសរសេរលើសៀវភៅកំណត់ហេតុពេលនោះ ជំនិតឃីក៏បានលើកសូកូឡាក្ដៅៗមកដាក់លើតុរួចក៏ស្រដី...
"ចៅហ្វាយភ្ញៀវបានមកដល់ហើយទាន" ជាធម្មតាលីសាគេជាម្ចាស់រីសតគេត្រូវតែចេញទៅគោរពណែនាំដល់ភ្ញៀវ ព្រោះគេយកភ្ញៀវជាធំ អ្វីដែលភ្ញៀវពេញចិត្តឬមិនពេញចិត្ត គេត្រូវតែដឹងហើយព្យាយាមកែតម្រូវឲ្យត្រូវ...
រាងខ្ពស់ងក់ក្បាលតិចៗបិទសៀវភៅទុកលើតុ ហើយលើកសូកូឡាមកផឹកបន្ទាប់មកទៅរាក់ទាក់ជាមួយភ្ញៀវតាមការប្រាប់ដំណឹងរបស់ជំនិតខ្លួន។ រាងខ្ពស់ញញឹមបន្តិចក្រោយពីឃើញនារីរាងស្ដើងឈរឱបដៃបែរខ្នងសម្លឹងមើលទៅទេសភាពសមុទ្រ អ្វីដែលគេភ្ញាក់ផ្អើលក្នុងចិត្តនោះគឺហេតុអ្វីនារីម្នាក់នេះ មានរូបរាងស្រដៀងអ្វីម្លេះទេ?
"ប្រហែលជាគិតច្រើនពេកហើយលី" គេនិយាយក្នុងចិត្តរួចក៏បន្លឺឡើង...
"សង្ឃឹមថាអ្នកនាងនឹងពេញចិត្តជាមួយសេវាកម្មរីសតរបស់ពួកយើង* សម្លេងគ្រលមាំបន្លឺពាក្យសម្ដីមុឺងម៉ាត់ច្បាស់ៗបញ្ជាក់ពីអត្តចរិតនៃការស្វាគមន៍របស់ម្ចាស់រីសតដូចជាគេ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺ...
"លី...ឡាលីសា..." បបូរមាត់សុីជំពូគួរឲ្យចង់គ្រងបានហៅឈ្មោះគេទាំងភ្ញាក់ផ្អើល ជាពិសេសកែវភ្នែកភ្លឺថ្លាសម្លឹងមកគេ...លីសឹងកម្រើកខ្លួនមិនបានព្រោះភ្លឹកនឹងសម្រស់ដ៏សែនស្រស់នៃនារី...
