Lalisa P.O.V
កំឡុងដែលនាងពិបាកចិត្តបែបនេះ ខ្ញុំមិនដឹងថាត្រូវលួងនាងឬក៏យ៉ាងម៉េចនោះទេ ប៉ុន្តែក៏មិនគួរព្រងើយកន្តើយជាមួយនាង ក៏រឹតតែមិនគួរទុកនាងចោល...
«យើងចង់នៅទីនេះ...តែ២នាក់ឯង» ជេនទម្លាក់ទឹកមុខគួរឲ្យអាណិត ដឹងទេថាពេលនាងទម្លាក់ទឹកមុខចុះបែបនេះវាពិតជាគួរឲ្យស្រលាញ់កម្រិតណា? ខ្ញុំក៏ច្បិចថ្ពាល់ប៉ោងៗរបស់នាង
«មិនខ្លាចប្ដីនាងយល់ច្រឡំទេឬ?» ឮហើយនាងក៏ស្រាប់តែមុខក្រហមភ្លាម? តើនាងគិតអ្វី?
«គេមានស្រីបានចុះយើងមិនអាចមានអ្នកផ្សេងបានតើមែនទេ?» ជេនងើបមុខមកនិយាយដោយសំនួរគួរឲ្យចង់អស់សំណើច ប៉ុន្តែគិតឲ្យសព្វៗទៅជេននីម្នាក់នេះខូចមិនធម្មតាមែន គួរតែប្រុងប្រយ័ត្នបន្តិចទើបបានឡាលីសា!!
«មិនមែនមានន័យបែបហ្នឹង!»
«ឯងដូចគ្នា សូម្បីតែឯងក៏ចង់ស៊ីខ្សែលើយើងដែរ» ជេននី
«បើមិនចង់ឲ្យស៊ីខ្សែលើ ផ្ដល់ឱកាសឲ្យខ្ញុំមើលថែ...មើលថែនាងម្ដងទៅ» នេះគឺជាពាក្យសម្ដីដែលខ្ញុំចង់ប្រាប់នាង ខ្ញុំមិនចង់ឃើញនាងត្រូវអ្នកផ្សេងធ្វើបាបដូច្នេះតទៅទៀតទេ ខ្ញុំចង់មើលថែថ្នាក់ថ្នមនាងឲ្យបានល្អបំផុត ខ្ញុំក៏ឈោងដៃទៅក្រសោបដៃតូចស្រឡូននាងមកថើបតិចៗ ខ្ញុំអាចមើលដឹងថានាងកំពុងតែរំភើបជាមួយសំណើរស្នើរសុំមួយនេះ...
«យើងមានស្វាមីរួចទៅហើយ ឈប់និយាយបែបនោះទៅលីសា សុំទោស...!» ជេនគេចមុខពីខ្ញុំ
«ហេតុអ្វី? នូណាប្រាប់មកថានូណាក៏មានអារម្មណ៍ស្រលាញ់ខ្ញុំដូចគ្នា នូណាចង់លាក់អារម្មណ៍បែបនេះដល់ណាទៀត? ឬក៏នូណាទ្រាំនៅជាមួយមនុស្សដែលតែងតែធ្វើបាបនូណារហូតមិនព្រមដោះលែងខ្លួនឯង? នូណាអាចកុហកខ្ញុំបាន ប៉ុន្តែនូណាមិនអាចកុហកបេះដូងខ្លួនឯងបាននោះទេ»
«ប៉ុន្តែធ្វើបែបនេះវាខុស! ដឹងទេលីសា ថាវាខុស...ហឹក...» ជេនវាយស្មារបស់ខ្ញុំទាំងទឹកភ្នែកស្រក់ហូរមកម្ដងទៀត តើខ្ញុំកំពុងតែបង្ខំនាងតើមែនទេ? ឬក៏នាងមិនពេញចិត្តនូវការនិយាយសារភាពមួយនេះ?
