#MyNoona💜 Ep.6
______________________________
Chaeyoung P.O.V
កំឡុងពេលដែលបានមកជួបគ្រួសាររបស់នាង ខ្ញុំពិតជាមានអារម្មណ័ភ័យខ្លាចព្រោះតែខ្លាចពួកគាត់បដិសេធស្នេហាភេទដូចគ្នារវាងពួកយើង ប៉ុន្តែផ្ទុយទៅវិញអ្នកម៉ាក់លោកប៉ាជេននីគាត់បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅទៅវិញ ខ្ញុំបានញុាំអាហារពេលល្ងាចជុំពួកគាត់យ៉ាងសប្បាយរីករាយ បន្ទាប់មកពួកយើងជជែកគ្នាពីនេះពីនោះរហូតដល់យប់ងងឹត...
«យប់ងងឹតណាស់ហើយខ្ញុំសូមអនុញ្ញាតលាលោកប៉ាអ្នកម៉ាក់ត្រឡប់ទៅវិញហើយ» រាងខ្ពស់ឆេយ៉ុងស្រដី តែក៏អ្នកស្រីថេហ៊ីបានឃាត់គេដើម្បីឲ្យគេងនៅទីនេះមួយយប់...
«នៅសម្រាកផ្ទះម៉ាក់មួយយប់ទៅឆេយ៉ុង សនរៀបចំបន្ទប់ឲ្យអ្នកនាងឆេយ៉ុងផងណា៎»
«ខ្ញុំគិតថាមិនសមទេដឹងអ្នកម៉ាក់»
«ឆេយ៉ុងកូនសម្រាកមួយយប់ទៅ» ដុកទ័រស៊ីវ៉ុនស្រដីហើយ ខ្ញុំក៏ងាកសម្លឹងមើលទៅមុខរបស់ជេនទាំងរអៀសចិត្ត ឯជេនក៏ស្រដី៖
«យប់ណាស់ហើយ សម្រាកនៅទីនេះក៏ល្អ អូនបារម្ភពីសុវត្ថិភាពរបស់បង» នៅពេលដែលជេនព្រមទាំងអ្នកទាំងអស់គ្នាឃាត់ហើយ ខ្ញុំក៏សម្រាកនៅទីនេះតែម្ដងទៅ...
-បន្ទប់គេង~
ឆេយ៉ុងចេញពីសម្អាតខ្លួនហើយក៏មករៀបចំកម្រាលពូកខ្លួនឯង ប៉ុន្តែក៏មានសម្លេងគោះទ្វារ រាងខ្ពស់ក៏រហ័សទៅបើកស្រាប់តែឃើញជេនកាន់ទឹកដោះគោមួយកែវមកជាមួយ៖
«អូនចូលទៅខាងក្នុងតើបានទេ?» រាងខ្ពស់ក៏ងក់ក្បាលតិចៗ
«ហេតុអ្វីអូនមិនទាន់គេងទៀត?» ឆេយ៉ុង
«គឺអូនយកទឹកដោះគោឲ្យបងញុាំមុនគេងនោះអី?» ជេននី
«ច្រើនឆ្នាំកន្លងហើយ អូននៅតែផ្អែមល្ហែមជាមួយបងដដែល ជុប!» ឆេយ៉ុងថើបថ្ងាសនាងតូច
«ចុះបងស្រលាញ់អូនដែរឬទេ?» ជេន
«គឺប្រាកដជាស្រលាញ់ ស្រលាញ់ខ្លាំងទៀតផង»
-Skip~
ឡានស្ព័រទំនើបបានចតនៅខាងមុខភូមិគ្រឹះត្រកូលគីម នាយឃីប្រញ៉ាប់ដើរទៅបើកទ្វារឡានឲ្យចៅហ្វាយរបស់ខ្លួនចុះមក ព្រមទាំងដើរចូលទៅក្នុងផ្ទះ ក៏ប្រទះនឹងអ្នកស្រីថេហ៊ីកំពុងតែញុាំតែក្នុងបន្ទប់ទទួលភ្ញៀវ...
