#MyNoona💜 Ep.5
______________________________
[...] ពេលព្រឹកព្រលឹមក៏បានចូលមកដល់ រាងស្ដើងបម្រាស់ខ្លួនមកម្ខាងតែក៏មានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតែឱបរឹត
នាងជាប់ ជេននីក៏រហ័សបើកភ្នែកឡើងប្រទះនឹងផ្ទៃមុខដ៏ស្រស់ស្អាតរបស់មនុស្សម្នាក់កំពុងគេងត្រសុលក្នុងទ្រូង ដែលនាងនឹកស្មានមិនដល់នោះគឺលីលីកំហូច៖
«នេះយប់មិញខ្ញុំមិនបានយល់សប្តិនោះទេ!» ជេនស្ទុះងើបភ្លាម ធ្វើឲ្យរាងខ្ពស់បានភ្ញាក់ដឹងខ្លួនដូចគ្នា លីសាញីភ្នែករបស់ខ្លួនទាំងមិនទាន់ស្វាងងងុយនៅឡើយ...
«ហឹម...នូ...នូណា...» លីសាគ្រហឹមក្នុងបំពង់កស្របដោយសម្លេងស្រាលៗ...
«ហេតុអ្វីបានជាឯងមកគេងនៅទីនេះទៅវិញលីលី?» ជេនជ្រួញចិញ្ចើមមើលមកលីសាដោយក្រសែភ្នែកមិនពេញចិត្ត ឯលីក៏លើកចិញ្ចើមទាំងរអៀសខ្លួនដូចគ្នា...
«គឺ...គ្រាន់តែចង់មកលេងជាមួយនូណា...»
«មកលេង? ឯងរកអ្វីកុហកយើងឲ្យសមបន្តិទៅ ចុះឯងចាំដល់ពេលព្រឹកមិនបានឬ?» ជេននី
«បើនូណាមិនសប្បាយចិត្ត ខ្ញុំលាសិនហើយ!» ដោយសារតែមិនអាចប្រកែកជាមួយនាងបាន លីក៏ក្រោកដើរចេញពីបន្ទប់របស់ជេនបាត់ទៅ ឯជេនក៏ដកដង្ហើមធំក្នុងចិត្តផិតភ័យប៉ុន្តែបែរមកជារំភើបទៅវិញ បេះដូងលោតខុសចង្វាក់ចេញជាម៉ាកឌីសុនពិបាកនឹងស្មាន មិនយល់ក្រោយពេលដែលបាននៅក្បែរមនុស្សម្នាក់នេះ វារំភើបខុសប្លែកពីធម្មតាពេកហើយតើមែនទេ? ឬក៏គ្រាន់តែមកពីនាងនឹកគេតែប៉ុណ្ណឹង? ជេនគ្រវីក្បាលសម្រួលអារម្មណ៍ឲ្យមកធម្មតាវិញមុននឹងដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនទៅ...
Lalisa P.O.V
រាងខ្ពស់បានមកដល់ភូមិគ្រឹះរបស់ខ្លួនវិញ ដំណើរលបៗដើរចូលផ្ទះក្រោយពីពេលឃើញលោកប៉ារបស់ខ្លួនកំពុងតែអានកាសែត ខំថានឹងបានចូលទៅដល់បន្ទប់ខ្លួនតែក៏៖
«បាត់មួយយប់! តើឯងទៅណាលីសា?» សម្លេងគ្រលធំបានបន្លឺពីក្រោយខ្នងរបស់រាងខ្ពស់រួចគាត់ក៏បន្ត...
«មកពីផ្ទះរបស់អ្នកមីងថេហ៊ី...» លីសា
«ហឹស កុំឲ្យប៉ាដឹងថាឯងកុហកឲ្យសោះ!» ចប់សម្ដីលោកកងក៏ដើរទៅបន្ទប់របស់គាត់ទៅ ឯលីសាច្បូតមុខរបស់ខ្លួនទាំងអារម្មណ៍ស្មុគស្មាញមុននឹងចូលទៅក្នុងបន្ទប់ ហើយទម្លាក់ខ្លួនដេកលើពូកព្រូស...
