ផ្ដើមរឿង

1.5K 74 6
                                    

ទន្ទឹមនឹងពេលមេឃភ្លៀងកំពុងតែធ្លាក់ចុះមកយ៉ាងខ្លាំងក្លា លាយឡំជាមួយរន្ទះផងដែរ . មនុស្សគ្រប់គ្នារត់រកកន្លែងជ្រកកោនដើម្បីកុំឲ្យត្រូវទឹកភ្លៀងខុសប្លែកអីពីក្មេងប្រុសតូចម្នាក់កំពុងអង្គុយយំក្រោមតំណក់ទឹកភ្លៀងគួរឲ្យអាណិតអាសូរ ប៉ុន្តែវាចម្លែកត្រង់ថាគ្មានអ្នកណាម្នាក់ចូលទៅរកក្មេងប្រុសតូចនោះឡើយទ ហេតុអីក៏ដាច់ធម៍មេត្តាបែបនេះ សុខចិត្តធ្វើជាមើលមិនឃើញក្មេងប្រុសតូចកំសត់កំពុងតែយំញ័រខ្លួនទទ្រឺតដូចកូនសត្វដូច្នោះ

" លោកម្ចាស់ មានក្មេងប្រុសម្នាក់កំពុងតែអង្គុយយំក្រោមទឹកភ្លៀងមើលទៅគេគួរឲ្យអាណិតណាស់ "
" ហឹម "
" លោកម្ចាស់ .... "
" ហារ៉ូគិ វាយ៉ាងមិចឯង " អ្នកដែលមាននាមជាចៅហ្វាយសង្រ្គឺតធ្មេញចង់ហក់សុីកូនចៅ
ភ្លាមៗក្រោយគេបញ្ចេញសម្លេងបង្អូសបែប បញ្ជាឲ្យគេងាកទៅមើលក្មេងប្រុសតូចដែរគេនិយាយនោះ

" ចុះលោកម្ចាស់មានស្ដាប់ខ្ញុំនិយាយទេ "
" ស្ដាប់ "
" ហេតុអីមិនមើលក្មេងនោះ "
" មិនមែន ជារឿងយើងទេ "
" នេះលោកម្ចាស់ចង់ឃើញមនុស្សស្លាប់ហើយមិនជួយហេស "
" ចុះក្មេងនោះមិនទាន់ស្លាប់ឯណា "
" លោកម្ចាស់ ...បើលោកម្ចាស់មិនចង់ជួយទុកខ្ញុំអ្នកជួយចុះ " ហារ៉ូគិ ក្រវីក្បាល មុននិងទាញយកឆ័ត្រ មកកាន់និងដៃហើយបើកទ្វារឡានតម្រង់ទៅរកក្មេងតូចម្នាក់នោះ

" ហឹកៗ ...ហឺ "
" ក្មេងតូចឯងកើតអីមិចក៏មកអង្គុយយំក្រោមភ្លៀងម្នាក់ឯងដូច្នេះ "
" ពូៗ ...ហឹកៗ ហឺ "
" កើតអី ហាស "
" អូនអត់ដឹងទេ ហឹកៗ សុខៗអូនក៏មកដល់ទីនេះ "
" ចុះប៉ាម៉ាក់ឯង នៅឯណា "
" អត់ដឹងទេ អូនអត់ចាំអីទេ "
" ចុះឯងចាំឈ្មោះខ្លួនឯងទេ " ក្មេងតូចលែងនិយាយស្ដីអ្វី បានត្រឹមក្រវីក្បាលញ័រតតាត់  វារឹតតែធ្វើឲ្យ ហារ៉ូគិ អាណិតក្មេងតូចម្នាក់នេះលើសដើម ព្រោះគេក៏ជាកូនកំព្រាដូចគ្នា ដោយទប់ចិត្តខ្លួនឯងមិនបាន ហារ៉ូគិ ក៏ដោះអាវធំ របស់ខ្លួនយកទៅដណ្ដប់លើរាងកាយក្មេងតូច មុនចាប់លើកបីគេសម្ដៅទៅឡាន

" ឯងយកគេមកធ្វើអី "
" លោកម្ចាស់ចាត់ទុកថាខ្ញុំសុំ ក្មេងនេះគេគួរឲ្យអាណិតណាស់ថែមទាំងមិនចាំអីទៀត "
" វាអាចជាល្បិចរបស់ក្មេងនេះក៏ថាបាន "
" ស្លាប់ហើយលោកម្ចាស់ ក្មេងប៉ុនអាចម៍ចៃអីក៏មានគំនិតអស្ចារ្យម្ល៉េះ " ហារ៉ូគិ ចង់តែសើចឲ្យខ្លាំងៗទេ លោកម្ចាស់នេះខួរក្បាលអច្ឆរិយៈមែន
" ថាមិនត្រូវ "
" ខ្ញុំមិនឲ្យលោកម្ចាស់ពិបាកទេ ពីពេលនេះទៅគេជាកូនខ្ញុំហើយ "
" តាមចិត្ត "

🐰លោកប្ដី Hybird🐰Where stories live. Discover now