ពណ៍នាអំពីសាច់រឿង

595 44 8
                                    

មុនចូលសិនរឿនសុំសង្ខេបប្រាប់ម្ដងទៀតសិន ដំណើររឿងខ្ញុំប្រឌិតឡើងខ្លួនឯងវាអត់មានយោងតាមឯកសារអីទេ ♡_♡  ខ្ញុំសរសេរឡើងតាមការស្រមៃសាច់រឿងដែលខ្ញុំចង់បានបើគិតថាវារៀងលើសក៏មិនដឹងធ្វើមិចដែរចា៎ (⁠◕⁠દ⁠◕⁠) នៅតែមានអ្នកគិតjk bttm ម្ដងៗ ទ្រាំៗទៅធ្វើមិចអ្នកសរសេរស្លាញ់
ចរិកtopខ្ជីខ្ចូត

ចូលសាច់រឿងយើងវិញ មូលហេតុដែលថេយ៉ុងមានការផ្លាស់ប្ដូរភ្លាមៗបាត់បង់ការគ្រប់គ្រងដោយសារតែ តាំងពីដើមឡើយឈាមដែលពពួក Vampire ស្រែកឃ្លានជាងគេគឺឈាមរបស់ Hybrid ជាពិសេសបើបាននៅជិតពពួក Hybrid ទៀត Vampire កាន់តែមានអារម្មណ៍ស្រែកឃ្លានលើសដើមហើយអាចនិងបាត់បង់ម្ចាស់ការភ្លាមៗ , រាល់Hybirdដែលត្រូវបាន Vampire បឺតឈាមហើយគ្មានជីវិតរស់នោះទេ ប៉ុន្តែករណីរបស់ជុងគុកពិតជាសំណាងព្រោះគេអាចដាស់សតិរបស់ថេយ៉ុងមកវិញបាន ពុំទេគេអាចសាច់ខ្យល់ស្លាប់ភ្លាមៗក៏ថាបាន  . ពីដើមឡើយមិនមានរឿងអ្វីកើតឡើងដោយសារបានខ្សែកររបស់គេជាអ្នកទប់ស្កាត់ ហើយថេយ៉ុងក៏ព្យាយាមរំងាប់អារម្មណ៍របស់ខ្លួនផងដែរព្រមទាំងប្រើមន្ដរំសាយក្លិន Vampire ទៅលើខ្លួនជុងគុកដើម្បីកុំឲ្យ Vampire ដទៃមានការសង្ស័យជៀសវាងបើជួប Vampire ផ្សេងៗ ក្លិនVampireមានតែVampireដូចគ្នាប៉ុណ្ណោះទើបអាចហិតក្លិនដឹង .

មានរឿងម្យ៉ាងទៀតដែលថេយ៉ុងពិបាកចិត្តបំផុត គេត្រូវការបេះដូង Hybrid ដើម្បីធ្វើឲ្យគេក្លាយជាមនុស្សធម្មតាបាន តែលុះត្រាតែ Hybrid ជាអ្នកព្រមព្រៀងប្រគល់ឲ្យដោយខ្លួនឯងទើបមានប្រសិទ្ធិភាព តែមានអ្នកណាទៅស្ម័គ្រចិត្តលះបង់ជីវិតខ្លួនឯងនោះ , ថេយ៉ុងមានការពិបាកចិត្តជាខ្លាំងក្រោយទទួលបានកូនទន្សាយគួរឲ្យស្រឡាញ់មួយក្បាលពីមិត្តភក្តិសម្លាញ់ប្រគល់មកឲ្យ គេមិនដាច់ចិត្តធ្វើអ្វីឡើយ ជួបដំបូងហាក់មាននិស្ស័យបាត់ទៅហើយតើគេមិចនឹងដាច់ចិត្តធ្វើបាបកូនទន្សាយHybirdនេះដូចHybirdដទៃទៅ ទើបទ្រាំលាក់បាំងចិញ្ចឹមមើលថែររហូតដល់ធំប៉ុនខ្លួនគេ ក្ដីស្រឡាញ់វាធំធេងខ្លាំងណាស់ .

មួយវិញទៀតបើ Vampire ណាបានបេះដូង Hybrid ជាអាហារនៅថ្ងៃពេញបរមី ពួកគេនិងក្លាយជាមនុស្សពេញបរិបូណ៌ដោយគ្មានលក្ខខណ្ឌ , ដូច្នោះហើយទើបថេយ៉ុងស្វះស្វែងរកHybirdតែទីបំផុតក៏បានមកនៅជិតៗខ្លួនតែមិនដាច់ចិត្តធ្វើអ្វី , ថេយ៉ុងគេចង់ក្លាយជាមនុស្សខ្លាំងណាស់ គេស្អប់ការផឹកឈាម ស្អប់ជីវិតអមតៈមិនចេះស្លាប់ ស្អប់ការឈរមើលមនុស្សទីស្រឡាញ់ស្លាប់ម្ដងម្នាក់

ចំណុចមួយទៀតចង់ឲ្យស្វែងយល់បំផុត គ្រប់ Hybrid ទាំងអស់សុទ្ធតែជាចំណីVampire , សូម្បីតែឋានៈ Vampire ចាត់ទុកពពួក Hybrid ត្រឹមជាទាសករប៉ុណ្ណោះ Vampire ជាអ្នកកំណត់ជីវិត Hybrid .

------------
ត្រឹមសាច់រឿងប្រឌិតប៉ុណ្ណោះសម្រាយឲ្យអ្នកទាំងគ្នាស្រួលយល់

🐰លោកប្ដី Hybird🐰Where stories live. Discover now