ភាគ23. សុំបៅតិចទេ🤏

1.5K 105 40
                                    

តុកៗ ៗ
" អ្នកណា ហឹក " យ៉ុនហេស្រែកសួរដោយសារនាងកំពុងតែស្រែកយំសុខៗក៏មានអ្នកមកគោះទ្វារ ដាច់អារម្មណ៍កើតទុក្ខសោកសង្រេងរបស់នាងអស់
តុកៗ ៗ
អ្នកណាអីក៏ប្រហើនម្ល៉េះថ្លើមធំម្ល៉េះមិនឆ្លើយតបនឹងនាង ដោយមិនឲ្យមានមន្ទិលសង្ស័យយូរនាងក៏ស្ទុះទៅបើកទ្វារ តែមិនឃើញមានអ្នកណាឡើយ នាងក៏បិទទ្វារវិញ ប៉ុន្តែគ្រាន់តែនាងបែរក្រោយមកភ្លាមនាងបានឃើញកូនទន្សាយដែលនាងឃើញកាលពីថ្ងៃមុនកំពុងដេកលើគ្រែនាងនិងថេយ៉ុងធ្វើមិនដឹង ហើយចូលមកពីណា កុំប្រាប់ថាទន្សាយឆ្កួតនេះជាអ្នកគោះទ្វារមិនគួរឲ្យជឿទេ

" នែ៎ អាសត្វឆ្កួតចង់ងាប់មែនទេមកដេកលើគ្រែ
យើង " យ៉ុនហេនាងច្រត់ចង្កេះឈ្លោះជាមួយកូនទន្សាយកំពុងតែដេកយ៉ាងសង្ហាមិនខ្វល់ពីនាង មិនដឹងអ្នកណាជាអ្នកឆ្កួតឲ្យប្រាកដទេ
( ជាតិមុនខ្លែងស្រាកឬយ៉ាងមិចបានជាពូកែជំទាលម្ល៉េះ ) មិនចាប់ឆ្ងល់ទេកូនទន្សាយដេកលើគ្រែនោះគ្មានអ្នកណាក្រៅពៅជុងគុកឡើយ

ក្រាក

ថេយ៉ុងដើរចេញពីបន្ទប់ទឹកមកវិញជាមួយរាងកាយចំហល្វែងលើចោលបង្ហាញសាច់សរខ្ចីម៉ដ្ឋរលោងស្រិលស្រមោចសឹងវាជ្រុះ ដើមទ្រូងពឺតៗជាមួយគ្រាប់ឈើរីក្រហមព្រឿងៗដល់ថ្នាក់កូនទន្សាយកំហូចតាមសម្លឹងមើលមិនដាក់ភ្នែក រួមទាំងយ៉ុនហេផងដែរ , បើកុំតែភ្លេចយកខោអាវចូលយ៉ុនហេនាងគ្មានវាសនាបានឃើញសាច់របស់ទេ
" ចំជាមិនខ្លាចមែនក្មេងឆ្កួត " ថេយ៉ុងពោលឡើង
តិចៗដោយសារក្រឡេកឃើញជុងគុកកំពុងដេកសម្លឹងមើលគេក្នុងរូបរាងជាកូនទន្សាយ

" ចាប់ពីថ្ងៃនេះទៅ នាងទៅគេងបន្ទប់ផ្សេងចុះ "
" តែថេយ៍ ... បងធ្វើបែបនេះមិនបានទេ អ្ហឹកៗ "
យ៉ុនហេរលីងរលោងទឹកភ្នែកម្ដងទៀតម្ដេចថេយ៉ុងមិនអាសូរដល់ចិត្តនាងបន្ដិចសោះហេតុអីដាច់ធម៌មេត្តាជាមួយខ្លួនដូច្នោះ , កន្លងមកនាងព្យាយាមអស់ហើយយកចិត្តយកថ្លើមគេសព្វបែបយ៉ាង ព្យាយាមសម្របតាមតែថេយ៉ុងមើលមិនឃើញពីតម្លៃនាងជាប្រពន្ធសូម្បីបន្ដិច .
" បើមិនព្រមលែងលះគ្នាទៅយើងទ្រាំនិងនាងឆ្អែតហើយ "
" ខ្ញុំមិនដែលធ្វើស្អីឲ្យបងទើសចិត្តឡើយ ហឹកអ្ហឹក កុំប្រើពាក្យថាទ្រាំជាមួយខ្ញុំ "
" យើង ទ្រាំឃើញមុខនាងរាល់ថ្ងៃឆ្អែតឆ្អន់ហើយ យល់ពីសម្ដីយើងទេ បើកុំយល់ដល់អ្នកម៉ាក់លើកតម្កើននាងម្ល៉េះយើងមិនទ្រាំជាមួយនាងទេ "
" បើបងចង់ឲ្យកេរ្ដិ៍ស្អុយរលួយខ្លាំងណាស់ ក៏សាកទៅខ្ញុំនិងធ្វើឲ្យបងមើល "
" ជុជុ គិតថាយើងខ្លាចឬ សម្បត្តិប្រពន្ធត្រឹមតែចុះ
អេតាសុីវិល នាងគិតថាយើងខ្វល់ឬ បានហើយចេញទៅអីឡូវនេះ "
" ឆ្លើយជាមួយខ្ញុំមួយសំណួរ រួចខ្ញុំនិងទៅ ហេតុអីបងស្អប់ខ្ញុំថ្នាក់នេះ "
" នាងគិតថារាល់ថ្ងៃនាងធ្វើស្អីខ្លះយើងមិនដឹងហេស នៅជាមួយយើង មិនបាច់ពាក់ស្រោមមុខទេពធីតាសុភាពរាបសារទេ "
" នេះបង ... ហឹស " ពាក្យសម្ដីមួយម៉ាត់ៗរបស់ថេយ៉ុងពិតជាចាក់ដោតនាងខ្លាំងណាស់ គេនិយាយមិនទុកមុខមាត់ឲ្យខ្លួនបន្ដិចទាំងដែលនាងតាមផ្គាប់ចិត្តគ្រប់យ៉ាងនៅមិនយកភ្នែកមើល , ទ្រាំពុំបាននាងក៏ដើរចេញពីបន្ទប់ដោយមិនភ្លេចងាកសម្លក់កូនទន្សាយទាំងកំហឹងបុកពេញទ្រូង ដូចនាងនិយាយអីចឹងឲ្យតែឃើញសត្វទន្សាយនាងនឹកឃើញដល់ជុងគុកមុនគេ នាងចង់តែកាប់ចិញ្រ្ចាំគេទាំងរស់ទេ .

🐰លោកប្ដី Hybird🐰Where stories live. Discover now