ភាគ10. ចូលក្លឹប

636 52 14
                                    

ល្ងាចបន្ដិចជុងគុកបានចេញពីបន្ទប់ចុះទៅខាងក្រោមសម្ដៅចូលទៅក្នុងផ្ទះបាយ រកទឹកផឹកនឹងញុាំនំរបស់គេផងដែរ . តែបានប្រទះឃើញ យ៉ុនហេកំពុងតែឈរញុាំនំ យ៉ាងសប្បាយរីករាយជាមួយថេយ៉ុង ទើបនឹកចិត្តក្ដៅឆេះឆួលឡើងមកម្ដងទៀត

" អ្នកទាំងពីរញុាំនំខ្ញុំមែនទេ "
" ប៉ាឃើញនំនៅក្នុងទូរមានច្រើនទើបយកមកញុាំខ្លះ នេះជានំកូនទិញមកឬ "
" បើមិនមែននំខ្ញុំ នំអ្នកណា "
" ជុងគុករៀននិយាយស្រួលបួលជាមួយប៉ាបន្ដិចទៅកូន " យ៉ុនហេ
" អ្នកណាជាកូន នាងនោះ "
" ជុងគុក កាន់តែប្រហើនហើយ "
" នាងមានសិទ្ធិអីហៅខ្ញុំថាកូននោះ ខ្ញុំមិនដែលមានម៉ាក់ទេ " ជុងគុកក្ដាប់មាត់សម្លក់មុខយ៉ុនហេមិនដាក់ហើយក៏បកក្រោយត្រឡប់ទៅបន្ទប់របស់គេវិញ ទឹកមិនផឹកនំក៏លែងញុាំដែរ .

" យូរទៅកាន់តែប្រហើនហើយអាជើងល្អ " ថេយ៉ុង
" ថេយ៉ុងបងកុំខឹងកូនអីគេនៅក្មេង មិនសូវចេះគិតទេ  អូនថាបើនៅតែមិនចុះសម្រុងបែបនេះទៀត អូនប្រហែលចេញទៅនៅផ្ទះប៉ាម៉ាក់អូនមួយរយៈហើយកុំឲ្យកូនគេទើសទាល់ចិត្ត "
" នាងនៅទីនេះហើយ មិនបាច់ទៅណាទេ មើលទៅប្រហែលត្រូវលេងធម៍ក្ដៅហើយ "
" ថេយ៍ បង .... " នាងនិយាយមិនទាន់ចប់ផងស្រាប់តែថេយ៉ុងដើរចេញពីនាងដោយមិននិយាយអ្វីមួយម៉ាត់ទុកនាងជាខ្យល់អាកាសឬយ៉ាងមិច
" អាក្មេងនេះ វាជាឆ្អឹងទទឹងករយើងពិតមែន " នាងពោលឡើងទាំងក្នុងចិត្តខឹងស្អប់និងជុងគុកដល់ឆ្អឹងវាពិតដូចជាជុងគុកនិយាយនាងជាបិសាចពាក់ស្រោមមុខទេពធីតាប៉ុណ្ណោះ

--------------
" Vampire ពាន់ឆ្នាំម៉ាកអីល្ងង់យ៉ាងនឹង មើលមិនដឹងល្បិចស្រីមួយរយជំពូក " ជុងគុករអ៊ូមាត់ជីបអ៊ូចៗ មិនឈប់នឹកឡើងកាលណាខឹងថេយ៉ុងកាលនិង មិនត្រឹមតែជឿសម្ដីនាងលំៗទេជឿងប់តែម្ដង សូម្បីតែលោកយាយរបស់គេ
រវល់តែភ្លឹកនឹកគិតរឿងរបស់ថេយ៉ុងទូរស័ព្ទរបស់គេស្រាប់តែរោទិ៍ឡើង

" ហាឡូ "
( អាជុង ទៅដើរលេងទេវើយ ) គីម ជេហ្យុង ហៅកាត់ ជេក ជាមិត្តរៀនវិទ្យាល័យរបស់ជុងគុកពួកគេស្និតស្នាលគ្នាខ្លាំងណាស់ រឿងអ្វីក៏ជុងគុកចែករំលែកទៅឲ្យជេកដឹងដែរ សូម្បីតែរឿងគេស្រឡាញ់ប៉ាចិញ្ចឹមខ្លួនឯងក្នុងនាមស្នេហាក៏ជេកដឹង
" ល្ងាចហើយ "
( មិនអីទេទើបតែម៉ោង4ទេតើ ចាំគ្នាទៅយក ថ្ងៃនេះនាំឯងទៅកន្លែងប្លែកអារម្មណ៍ម្ដង )
" កន្លែងណា "
( គង់តែដឹងទេរៀបចំខ្លួនទៅ លឿនឡើងយើងកំពុងនៅមុខផ្ទះឯង ) ទឺតៗ
" អាស្អីគេនេះ " ជុងគុកខាំមាត់សង្រ្គឺតជាមួយលោកមហាមិត្តជាខ្លាំងខ្លាចគេបដិសេដមិនទៅយ៉ាងមិចបានជាមកចាំមុខរបងវិមានតែម្ដង

🐰លោកប្ដី Hybird🐰Where stories live. Discover now