ភាគ24 . ជីវិតត្រូវការភាពសប្បាយរីករាយ

1K 76 16
                                    

" អាយ៎ ... ក្មេងឆ្កួត មិចខាំដោះយើង " ក្លុស
" អួយ៎ ... ខោកទៀតហើយ " ពេបមាត់
" អ្នកណាប្រើឲ្យខាំដោះយើង "
" គេខាំតាតិចសោះនិង "
" បានហើយដេកឲ្យឆាប់ស្អែកដឹងតែត្រូវហើយ "
" ប៉ាៗ មឹមៗ "
" នែ៎ ... ជាក្មេង2ខួបឬយ៉ាងមិច ក្មេងនេះ " ហឹម ខ្លួនពិតជាអស់វាចាជាមួយនឹងលោកក្មេងកំពូលមនុស្សនេះខ្លាំងណាស់ ញ៉ិកញ៉ក់ រំអួយ សម្ដែងលេខមួយហើយ ពិតជាអច្ឆរិយៈមនុស្សពិតមែន
" ប៉ាហក៎ "
" ដេក ... " ថេយ៉ុងដាក់ខ្លួនបែរទៅម្ខាងគេងទាំងស្ងប់ស្ងាត់ខុសពី ជុងគុកដាក់ខ្លួនដេកវិញមួយទំហឹងថែមទាំងនៅមិនស្ងៀម គេងរើចុះឡើងរំខានថេយ៉ុងកុំឲ្យគេគេងបាន , តែសុំទោសផង អារម្មណ៍របស់ថេយ៉ុងស្ងប់ដូចទឹកសមុទ្រគេសម្ងំគេងស្ងៀមមិនកម្រើកហាក់ដូចជាមិនខ្វល់អ្វីសោះ
" ហឹស ... ធ្វើមិចយើងអត់សំខាន់ គេមិនស្រឡាញ់យើងទេ ទើបគេមិនខ្វល់ ឯងកំសត់ណាស់ជុងគុកអើយ អ្ហឹក ៗ &*;"!@### " វិធីចុងក្រោយដេកបង្ហូរទឹកភ្នែករៀបរាប់មិនឈប់ សង្ឃឹមថាលោកប៉ាត្រូវជាប្រពន្ធថ្មីថ្មោងក្រោកមកលួងលោមតែគ្រប់យ៉ាងខុសអស់ផ្ទុយស្រឡះពីការគិត មិនលួងហើយគេងធ្វើមិនដឹង ហឹ្ហកៗ ការត្អូញត្អែរចេះតែបន្ដហូរហែឥតឈប់ ត្អូញត្អែរយូរៗក៏គេងលក់តាំងពីថ្មើរណាមិនដឹង , ឯថេយ៉ុងក៏ក្រោកមកមើលក្មេងកំហូចឲ្យប្រាកដចិត្តថាគេគេងឬនៅ គេក្រវីក្បាលអស់សំណើចនឹកហួសចិត្តនិងក្មេងម្នាក់នេះមិនតិចទេ ចង់បានចំណាប់អារម្មណ៍ពីគេខ្លាំងដល់ថ្នាក់ធ្វើ
ចរិកកូនក្មេង ឡិកឡក់ ញ៉ិកញ៉ក់ ខ្ជីខ្ចូតដាក់ខ្លួនមិនឈប់ ធ្វើមិចគេជាមនុស្សមិនសូវចេះបញ្ចេញអារម្មណ៍ មិនចូលចិត្តនិយាយស្ដីច្រើន .
" Good night លោកប្ដីក្មេង សឺត " ថេយ៉ុងអោនថើបបបូរមាត់ប៉ប៉ាច់ប៉ប៉ោចថ្នមៗខ្លាចគេភ្ញាក់ , រួចក៏ប្រាស់ខ្លួនដេកវិញ អម្បាញ់មិញបើជុងគុកលឺថេយ៉ុងហៅគេលោកប្ដីមិនដឹងជារំភើបយ៉ាងណាទេ តែសោកស្ដាយគេគេងលក់បាត់ទៅហើយ .

ព្រឹកប្រលឹម ម៉ោង5:12នាទី ខណៈក្មេងខូចកំពុងគេងលក់យ៉ាងស្កប់ស្កល់ ក៏ត្រូវភ្ញាក់ឡើងដោយសារតែថេយ៉ុងឡើងមកអូសគេចុះមកខាងក្រោម
" លុតជង្គង់ចុះ "
" មានរឿងអី " ជុងគុកប្រឹងបើកភ្នែកសួរទៅកាន់ថេយ៉ុងទាំងបើកភ្នែកប្រឹមៗ មមីមមើល បែបមនុស្សមិនទាន់អស់ងងុយ
" នៅមានមុខមកសួរទៀត យប់មិញធ្វើស្អីខ្លះដឹងខ្លួនឯងហើយ "
" ធ្វើអីអត់ដឹងផង " ជុងគុកចាប់ផ្ដើមធ្វើមុខឡេឡឺ
មិនដឹងខ្យល់ទាំងក្នុងចិត្តដឹងច្បាស់ថាថេយ៉ុងសម្ដៅលើរឿងអ្វី
" ឯង ... "
" ប្រុសតូចអត់ទៅរៀនហេហ៎ មិចមកលុតជង្គង់នៅទីនេះ " រ៉ូគិ ដើរចេញពីផ្ទះបាយដោយក្នុងដៃមានកាន់កែវឈាមពីរកែវ មួយកែវជារបស់គេមួយទៀតរបស់ថេយ៉ុង ថ្ងៃនេះជាថ្ងៃសិល្ប៏ទើបពួកគេផឹកឈាម

🐰លោកប្ដី Hybird🐰Where stories live. Discover now