ភាគ1. ហេតុអីប្រគល់គេឲ្យយើង

1K 64 8
                                    

ឈានមកដល់ពេលយប់ ថេយ៉ុងបានយក
អាល្អិតជុងគុកមកគេងក្នុងបន្ទប់ជាមួយខ្លួន . ពីដំបូងហារ៉ូគិ ចង់យកអាល្អិតទៅគេងជាមួយប៉ុន្ដែសោកស្ដាយផង ថេយ៉ុងចាប់អាល្អិតជាប់មិនលែងឡើយ និយាយរួមស្អិតបេះមិនចេញ

ទីង
ភ្លាមនោះ សម្លេងសារទូរស័ព្ទរបស់ថេយ៉ុងបានលោតឡើងគេប្រញាប់យកវាមកមើលឃើញថាមិត្តភិក្ដដែលនៅក្រៅប្រទេសរបស់គេបានផ្ញើសារជាសម្លឹងមកគេ
(ថេយ៉ុងឯងពេញចិត្តកាដូ ដែលយើងផ្ញើទៅឲ្យទេ)
ថេយ៉ុងចង់ចិញ្ចើមចូលគ្នាក្រោយឮសម្លឹងមិត្តចប់កាដូអ្វីទៅ គេមិនយល់ គេបានផ្ញើសារជាសម្លេងទៅវិញ
" កាដូស្អីឯង " ទីង
(ជុងគុកនោះអី កាដូខួបឯងណាមិត្ត)
រំពេចនោះមិនឲ្យចាំយូរមិនឲ្យវេលាកន្លងទៅយូរថេយ៉ុងចុចខលទៅរកមិត្តគេតែម្ដង ការគិតរបស់គេមិនខុសពិតមែន វាមិនមែនជារឿងចៃដន្យដែរសុខៗមានក្មេងមកអង្គុយយំក្រោមទឹកភ្លៀងម្នាក់ឯងឡើយ

" អាមិត្តឆ្កួត ឯងទៅចាប់ពង្រាត់កូនអ្នកណាមកឲ្យយើងហាស ប៉ាម៉ាក់គេមិនពិបាកចិត្តស្លាប់ទៅហើយទេហីហើយឯងធ្វើអីគេបានជាគេមិនចាំអ្វីសោះ "
(យើងមានធ្វើស្អីគ្រាន់តែលុបការចងចាំគេតែប៉ុណ្ណោះ ហើយអាល្អិតជុងគុកគេគ្មានប៉ាម៉ាក់ទេ គេកើតចេញពីបន្ដោងគ្រាប់ពេជ្រពណ៍ស្វាយដែរឯងឲ្យយើងកាលពីប៉ុន្មានឆ្នាំមុនឯងចាំទេ គេមានអាយុ2ឆ្នាំហើយ)

" អាមិត្តឆ្កួត ឯងទៅចាប់ពង្រាត់កូនអ្នកណាមកឲ្យយើងហាស ប៉ាម៉ាក់គេមិនពិបាកចិត្តស្លាប់ទៅហើយទេហីហើយឯងធ្វើអីគេបានជាគេមិនចាំអ្វីសោះ " (យើងមានធ្វើស្អីគ្រាន់តែលុបការចងចាំគេតែប៉ុណ្ណោះ ហើយអាល្អិតជុងគុកគេគ្មានប៉ាម៉ាក់ទេ គេកើតចេញពីបន្ដោងគ្រាប់ពេជ្រពណ៍ស្វាយដែរឯងឲ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" នេះ ... " ថេយ៉ុងបើកភ្នែកធំៗ ដោយភាពភ្ញាក់ផ្អើលស្ទើរតែមិនគួរឲ្យជឿ
(គេមិនមែនជាមនុស្សធម្មតាទេ ឯងដោះខ្សែកចេញទៅ ឯងឃើញសមាសភាពពិតរបស់គេហើយ មើលថែរគេឲ្យបានល្អណា យើងប្រគល់គេឲ្យឯងហើយ គេជាដួងចិត្តយើង bye bye មិត្តសម្លាញ់) ទឺតៗ ប្រពន្ធ័ទូរស័ព្ទបានផ្ដាច់ មិនឲ្យរំលងពេលវេលាទៅយូរថេយ៉ុងចាប់ដោះខ្សែកចេញពី ក អាល្អិតជុងគុកភ្លាម ធ្វើឲ្យនាយរឹតតែស្លុតចិត្តលើសដើម អាល្អិតជុងគុកជា Hybrid ពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វ សក់របស់គេប្រែជាពណ៍សរហើយដុះត្រចៀកនិងកន្ទុយជាសត្វទន្សាយ

🐰លោកប្ដី Hybird🐰Where stories live. Discover now