ភាគ4. អូនចង់ធើទើយ

934 67 17
                                    

" ហឹកៗ ... "
" ឈប់យំហើយស្ដាប់ប៉ា "
" មិនឈប់ ហឺៗ ហាៗ អាហឹកៗ ...ហឹកៗៗ " កាន់តែហាមកាន់តែផ្គើន អាល្អិតប្រឹងបើកមាត់ស្រែកជំទាលយំផ្អើលអស់វិមាន តែគ្មានអ្នកបម្រើណាហ៊ានចូលមកមើលក្រៅពីម៉ែដោះអៃកូ និង ហារ៉ូគិឡើយ
" អ្នកប្រុសតូច ម្ចាស់ចិត្តម៉ែចាស់ មិចក៏យំខ្លាំងអីបែបនេះហឹម អ្នកណាធ្វើអីអ្នកប្រុសតូចម៉ែចាស់ "
" មែនហើយ ប្រាប់ពូមក ចាំពូសំពោងក្បាលវាឲ្យឈប់យំទៅ "
" ហឹកៗ ប៉ាៗ "
" ហា៎ ... " ហារ៉ូគិ
" មិចហែងចង់សំពោងក្បាលអញមែន ដាក់ម៉ោអញនៅនឹងហើយ " យីអាមួយនេះយូរទៅកាន់តែយូរទៅឡើងចាងតែម្ដង និយាយលែងដឹងមេដឹងកូនចៅអស់ហើយ

" ហិហិ ...លោកម្ចាស់ កូនចៅដ៏សុភាពម្នាល់នេះឯណាហ៊ាននោះ " ហារ៉ូគិ បានត្រឹមលើកដៃអេះកញ្ចឹងករ ញឹមៗ មិនសម អាមាត់ចង្រៃនឹងក៏ចឹងទៀតនិយាយពីថារអិល នោះរអិល
" តែមិញអញឃើញហែង ឆ្គេងឆ្គាង សម្បើមណាស់ សុទ្ធតែមួលដៃអាវរកវៃអញទៀត " និយាយពិរោះពិសាអីលែងកើយហើយ និយាយពីថាមានកូនចៅមួយមហាសែនឈ្លើយ គ្រឺតម្ដងៗចង់តែចាប់ខោកពីរបីក្រញ៉ឲ្យណាណីទេ
" លោកម្ចាស់ហ៎ .... "
" ស្អី .... "

Skip

ស្ថិតក្នុងទីងងឹតមួយកន្លែងកំពុងតែមានបុរសពីនាក់អង្គុយទល់មុខគ្នា ខ្សែភ្នែកសម្លឹងគ្នាមិនដាក់
" បងមិនយល់ហេតុអីអូនប្រគល់ជុងគុកឲ្យទៅថេយ៉ុង "
" អូនមានហេតុផល "
" ហេតុផល អូនក៏ដឹងថាថេយ៉ុងព្យាយាមតាមចាប់ពពួក Hybrid "
" គេមិនដាច់ចិត្តធ្វើអីជុងគុកទេ បងកុំភ័យអី "

--------------

" គុកគី ធំឡើងកូនចង់ធ្វើអី ប្រាប់ប៉ាមកប៉ារៀបចំឲ្យកូនទាំងអស់ " បន្ទាប់ពីសម្រុះសម្រួលគ្នាហើយលួងអាល្អិតឲ្យបាត់ខឹងខ្លួនរួចថេយ៉ុងគេបានទុកឲ្យអាល្អិតនៅជាមួយហារ៉ូគិ ដោយខ្លួនត្រូវទៅស៊ីញ៉េឯកសារនៅក្រុមហ៊ុនរហូតដល់ពេលល្ងាចមកវិមានវិញក៏នាំអាល្អិតមើលទូរទស្សន៍ជាមួយគ្នា
" ធំឡើងអូនចង់ធើទើយ ( ខ្ទើយ ) "
" ហាស .... "
" ប៉ាៗឆែក ( ស្រែក ) អីអូនយាយមែនណា ពេលធំឡើងអូនធើទើយ មានប៉ាៗករ (ស្ករ )ចឹមៗ ( ចិញ្ចឹម ) "
" ពុទ្ធោកូនអញ ... " ថេយ៉ុងយកដៃគោះទ្រូងឮសូរដឹបៗ ទាំងហួសចិត្ត រកពាក្យថ្លែងមិនឃើញ ច្បាស់ណាស់ហារ៉ូគិជាអ្នកបង្រៀនទៀតហើយមិនដែលក្មេងអាយុ2ឆ្នាំឯណាទៅនឹកឃើញរឿងបែបនេះទេ
" គុកគី កូនទៅចេះនិយាយបែបនេះមកពីណាហាស អារ៉ូគិបង្រៀនមែនទេ "
" No no ពេលអូនមើលទូទោះ ( ទូរទស្សន៍ ) មួយពូៗអូនឃើញគេមានប៉ាៗករ ( ស្ករ ) ឡូយហា "
" ចប់ហើយអញបានកូនខ្ទើយមួយអត់អំពើ .... អារ៉ូគិ អើយ អា ... "
" បាទ លោកម្ចាស់ហៅនោះហៅ មនុស្សកំពុងតែជុះដាច់សមាធិអស់ "

🐰លោកប្ដី Hybird🐰Where stories live. Discover now