ភាគ13. ទុកឌុបសង្សារ

619 61 27
                                    

ព្រឹកម៉ោង7:09នាទី
" ហឹម ... "
" អ្នកប្រុសតូចភ្ញាក់ហើយហេស ខោអាវពូរៀបចំទុកនៅលើចុងពូកនេះឲ្យ ឆាប់ក្រោកឡើងងូតទឹកទៅ
នឹងអាលបានញុាំបាយ កុំឲ្យមនុស្សចាស់រង់ចាំយូរមិនល្អទេ " គ្រាន់តែឮសម្លេងគ្រហឹមក្នុងបំពង់កររបស់ជុងគុកភ្លាមហារ៉ូគិអាចស្មានដឹងទៅហើយថាគេបានភ្ញាក់ , ពីដំបូងនឹកគិតថាចូលមកដាស់តែឃើញគេថាលក់ស្រួលទើបមិនចង់ដាស់ទុកឲ្យគេងមួយសន្ទុះទៀតតែក៏ភ្ញាក់ល្មមពេលគេរៀបចំរួច

" ពូប្រាប់ពួកគាត់ទៅ មិនបាច់ចាំទេ " ជុងគុកឆ្លើយទាំងសម្លេងង៉ុលៗចេញពីក្នុងភួយដោយសារតែគេទាញវាមកគ្របលើខ្លួនជិតតែម្ដង
" អ្នកប្រុសតូចកុំរឹងរុសស្ដាប់ ពូក្រោកឡើង ងូតទឹក រៀបចំខ្លួនថ្ងៃនេះពូនាំទៅមើលការងារ "
" ការងារអីខ្ញុំមិនចង់ទៅទេ "
" ឆាប់ឡើង " រ៉ូគិ ទាញភួយទម្លាក់ចុះ បង្ហាញរាងកាយននលគកមួយកំណាត់លើ

" ពូ ខ្ញុំសុំ ថ្ងៃនេះថ្ងៃសម្រាក ខ្ញុំមិនចង់ចេញទៅណាទេ "
" ហេតុអី ប្រាប់ហេតុផលពូឲ្យច្បាស់ "
" មកពីមិនចង់ " ជុងគុកក្រោកអង្គុយឆ្ងក់ ទាំងបិទភ្នែកមិនទាន់អស់ងងុយ កាលពីយប់មិញគេយំខ្លាំងណាស់ មិនដឹងថាខ្លួនឯងយំដល់អប្បាល់ម៉ានទេ យំរហូតដល់គេងលក់មិនដឹងខ្លួន

" អ្នកប្រុសតូច ម្ដេចភ្នែកឡើងក្រហមហើម "
" គ្មានអីទេ "
" កុហក់ យំមែនទេ ពូមើលបន្ដិច លោកម្ចាស់ធ្វើបាបមែនទេ " គ្រាន់តែឮហារ៉ូគិនិយាយភ្លាម ក្មេងមាឌធំចរិកក្មេង ស្រាប់តែបើកភ្នែកឡើងសម្លឹងទៅហារ៉ូគិ
ម៉ក់ៗពេបមាត់ពេបកររលីងរលោងយំយកតែម្ដង
" ហឹកៗ ... អ្ហឹក ពូ ប៉ាធ្វើបាបខ្ញុំ ប៉ាអត់ស្រឡាញ់ខ្ញុំទេ អ្ហឹកៗ ប៉ានិយាយថាប៉ាស្រឡាញ់នាង ប៉ាអត់ស្រឡាញ់ខ្ញុំទេ ប៉ាទុកខ្ញុំដូចកូន ហឹក ៗ គាត់និយាយទៀតថារវាងខ្ញុំនិងគាត់មិនអាចលើសពីនេះ ហឺ គិតទៅមើលសមឬអត់ ប៉ាចិត្តអាក្រក់ ហឺៗហឹកៗ ប៉ាគ្មានមេត្តាចំពោះក្មេងគួរឲ្យស្រឡាញ់ដូចខ្ញុំសោះ ពូនិយាយមើល អ្ហឺ ..អ្ហឹកៗ ហឹកៗ " ក្មេងចិត្តសឿងយំរៀបរាប់ប្រាប់ហារ៉ូគិទាំងគួរឲ្យអាណិតដៃអោបចង្កេះហារ៉ូគិហើយខ្ទប់មុខយំមិនឈប់ , ឯហារ៉ូគិវិញក៏ស្ងៀមស្ងាត់មិនទាន់តបតអ្វីបណ្ដោយឲ្យជុងគុកយំរៀបរាប់ឲ្យអស់ចិត្តសិន ក្មេងមានវិបត្តិ ពិបាកចិត្ត មានរឿងជាច្រើនកប់ក្នុងចិត្តតែមិនអាចនិយាយចេញ រាល់ថ្ងៃនេះ មិនថាកាយវិការ ទង្វើគ្រប់យ៉ាង ការបារម្ភ មើលថែរ ប្រៀនប្រដៅ ណែនាំជុងគុក មិនមែនព្រោះជុងគុកជាកូនម្ចាស់របស់ខ្លួនប៉ុន្ដែក្នុងចិត្តហារ៉ូគិជុងគុកប្រៀបដូចជាកូនរបស់គេម្នាក់ដែរ ខំចិញ្ចឹមមើលថែរតាំងពីនៅតូចៗ មនោសញ្ចេតនាមានជ្រាលជ្រៅខ្លាំងណាស់ ជុងគុកវិញក៏ទុកហារ៉ូគិដូចជាឪពុកទី2របស់គេផងដែរ .

🐰លោកប្ដី Hybird🐰Where stories live. Discover now