ភាគ12. ក្ដីស្រឡាញ់តិចតួច

619 50 10
                                    

#បន្ទប់ទឹក

" សប្បាយទេ អាជើងល្អ " សម្លេងរងំក្បែរត្រចៀករបស់គេ ធ្វើឲ្យគេភ័យបុកពោះភឹបៗ ញ័រអស់ពេញ ទ្រូង មិនបាច់ងាកមើលប្រភពសម្លេងក៏ដឹងថាម្ចាស់សម្លេងជាអ្នកណាដែរ
" ប៉ ... ប៉ា "
" ហឹម ... កូនប្រុសមិនឮប៉ាសួរទេឬ សប្បាយទេ " ថេយ៉ុងដើរទៅរកជុងគុកយឺតៗធ្វើឲ្យគេត្រូវថយក្រោយបុកនិងឡាបូ រកផ្លូវរត់មិនបានដោយសារថេយ៉ុងយកដៃទាំងសងខាងឃាំងគេជាប់

" មិចប៉ានៅទីនេះ "
" ក្លឹបនេះជារបស់ប៉ា បើប៉ាមិនមកទីនេះ តើគួរទៅទីណា "
" ក្លឹបប៉ា " ជុងគុកសញ្ចឹងគិតបន្ដិច អញ្ចឹងតើទើបមានអារម្មណ៍ថាប្រហែលៗឈ្មោះក្លឹបនេះដូចជាធ្លាប់ឮពីមុនមក
" ប៉ាថយសិនទៅ "
" ឆ្លើយ ...ហេតុអីមកកន្លែងបែបនេះ " ថេយ៉ុងសង្កត់សម្លេង មួយៗច្បាស់ៗ ទោះគេបើកក្លឹបនេះដើម្បីរកសុីប៉ុន្ដែគេមិនចង់ឲ្យជុងគុកចូលកន្លែងដូច្នោះទេ

" ជេកជាអ្នកនាំមកនោះទេ "
" ហើយកូនក៏ព្រមមកតាមជេក "
" គឺ ... គឺ ... ប៉ាថយចេញសិនទៅខ្ញុំមានអារម្មណ៍ថាក្ដៅណាស់ អឹក " ជុងគុកច្រានថេយ៉ុងចេញហើយបែរមុខទៅរកប្រភពទឹក ព្រមទាំងបើកទឹកយកមកលុបមុខ មិចនៅសុខៗមានអារម្មណ៍ថាក្ដៅអន្ទះអន្ទែងបែបនេះ
" ជុងគុកកើតអី "
" ប៉ាខ្ញុំមិនដឹងទេ ខ្ញុំមានអារម្មណ៍ថាក្ដៅក្នុងខ្លួនណាស់ មិនដឹងយ៉ាងមិចទេស ប៉ានៅទីនេះមានបើកបន្ទប់ទេ កូនចង់ងូតទឹក ក្ដៅណាស់ " ផ្ទៃមុខប្រែក្រហម កម្ដៅឡើងក្ដៅញើសចាប់ផ្ដើមហូរមកកាត់ផ្ទៃមុខសង្ហាតក់ៗប្រៀបដូចជាឈរក្រោមកម្ដៅថ្ងៃរាប់អង្សា

" ត្រូវថ្នាំ " ថេយ៉ុងពោលឡើងតិចៗដោយឃើញអាការៈជុងគុកចាប់ផ្ដើមនៅមិនស្ងៀមរវើរវាយ ដូចមនុស្សត្រូវថ្នាំសម្រើប ច្បាស់ណាស់ស្រីម្នាក់នោះដាក់ថ្នាំជុងគុកហើយ
" ប៉ា ... អឹក ខ្ញុំ អឹម " ថ្នាំចាប់ផ្ដើមធ្វើទុកជុងគុកក៏គ្រប់គ្រងខ្លួនឯងលែងបាន ទើបចាប់ក្រសោបមុខលោកប៉ាចិញ្ចឹមព្រមទាំងថើបមាត់លោកប៉ាចិញ្ចឹមរបស់គេទាំងកម្រោល , គេពិតជាមិនបានតាំងចិត្តឡើយប៉ុន្ដែគេបញ្ជាខ្លួនឯងលែងបាន

" ហឹម ជុងគុកឯងធ្វើឆ្កួតស្អី " ថេយ៉ុងយកដៃច្រានរាងកាយចេញពីខ្លួនមួយទំហឹង ហើយស្រែកដាក់គេមួយទំហឹងបែបមិនពេញចិត្ដនិងទង្វើជុងគុកជាខ្លាំង
" ប៉ា ...ខ្ញុំសុំទោស អឹក " ជុងគុកយកដៃទប់ក្បាលខ្លួនឯងព្រោះគេមានអារម្មណ៍ថាវិលមុខជាខ្លាំងភ្នែកចាប់ផ្ដើមស្រវាំង តែធ្វើចិត្តខ្លាំងខំប្រឹងដើរចេញពីលោកប៉ាចិញ្ចឹមទៅរកជេកមិត្ដសម្លាញ់ឲ្យជួយ , ចិត្តមួយទៀតក៏លួចអន់ចិត្តនិងថេយ៉ុងផងដែរ ដែលស្រែកដាក់គេខ្លាំងៗមិនសំចៃមាត់

🐰លោកប្ដី Hybird🐰Where stories live. Discover now