ភាគ5. ឈាម

822 67 7
                                    

ព្រឹកម៉ោង4ទាបភ្លឺថេយ៉ុងក្រោកឡើងទាំងមិនទាន់អស់ងងុយ ទោះមិនចង់ក្រោកក៏ត្រូវតែក្រោយដោយសារតែគេឃ្លាន , កាយមាំក្រោកឡើងអង្គុយឆ្ងក់នៅចុងគ្រែគេញីភ្នែកតិចៗដើម្បីបណ្ដេញភាពងងុយចេញពីខ្លួន មុននិងក្រោកឡើងរូតរះចុះទៅផ្ទះបាយខាងក្រោកថ្នមៗព្រោះមនចង់ឲ្យមានឮសម្លេងភ្ញាក់អាល្អិត

#skip

" តើយើងត្រូវរស់នៅបែបនេះដល់ពេលណា "
ថេយ៉ុងងាកសួរហារ៉ូគិទាំងទឹកមុខស្រងូតស្រងាត់ បញ្ចេញអាការៈកើតទុក្ខក្រៀមក្រំចេញមកយ៉ាងច្បាស់ អម្បាញ់មិញចុះមកខាងក្រោមជួបនិងហារ៉ូគិកំពុងកកាយទូ រក របស់ញុាំដូចគ្នា ( ត្បិតមានឈ្មោះកូនចៅនិងចៅហ្វាយប៉ុន្ដែថេយ៉ុងមិនប្រកាន់វណ្ណៈឡើយ ) . មនុស្សគ្រប់គ្នាច្រណែនថេយ៉ុងដែលមាន
អ្វីៗគ្រប់យ៉ាងរស់នៅលើគំនរទ្រព្យសម្បិត្តយ៉ាងច្រើនមហាសាល ទោះមិនធ្វើការរកសុី10 20 ឆ្នាំក៏ចាយមិនអស់ តែគ្មានអ្នកណាដឹងឡើយ គ្មានអ្នកណាដឹងថាថេយ៉ុង គេមិនបានពេញចិត្តនឹងជីវិតរាល់ថ្ងៃរបស់គេទេ ជីវិតរស់នៅបៀមទុក្ខរីងរៃរាល់ថ្ងៃ ប្រៀបដូចជាជាប់ទ្រុងគ្មានសិទ្ធិសេរីភាព គ្មានការសម្រេចចិត្តខ្លួនឯងធ្វើអ្វីមួយតែងតែមានរនាំងដ៏ធំមួយឃាំឃាំង

" ខ្ញុំក៏មិនដឹងដែរ លោកម្ចាស់ ខ្ញុំមិនចង់ស្ថិតនៅក្នុងស្ថានភាពដូចពេលនេះទេ " ហារ៉ូគិ ពោលឡើងទាំងដកដង្ហើមធំ
" ហឹម .... " ថេយ៉ុងក្រហឹមក្នុងបំពង់ករមុននិងលើកកែវដែរមានទឹកពណ៍ក្រហមយកផឹក
" ប៉ាៗ ... " ថេយ៉ុងក្រឡេករកមើលសម្លេងតូចឆ្មេរ ដែលដង្ហើយហៅគេ
" គុកគី មិចក៏ងើបមកលឿនម្ល៉េះកូន " ថេយ៉ុង សម្រូតចុះពីលើកៅអី ហើយដើរទៅលើក ពរ អាល្អិតជុងគុកដែលឈរញីភ្នែកនៅជាន់ខាងលើ
" ហេតុអីប៉ាៗក្រោកចោលអូន " គុកគី ពេបមាត់ធ្វើចរិកងិកង៉ក់ដាក់ថេយ៉ុង ឯហារ៉ូគិក៏មិនណយ អង្គុយពេបមាត់ជ្រេញរឹកពីអ្នកនាក់ប៉ាកូននេះជាទម្ងន់

" ប៉ាឃ្លាន ទើបក្រោកចុះមករកអីញុាំ ហើយប៉ាឃើញកូនកំពុងគេងទើបមិនចង់ដាស់កូន "
" អ្ហឹក ... ឈប់ក្រោកចោលអូនទៀតឮនៅ "
" បាទ ឈប់ហើយ សឺតៗ " អារម្មណ៍ដែលលាយឡំជាមួយទុក្ខក្រៀមក្រំមិញៗនេះក៏រលាយបាត់ ពេលដែលមានអាល្អិតជាថ្នាំព្យាបាលចូលមក
" បាទ ...ឈប់ហើយ " ហារ៉ូគិ
" ស្អីឯង ... " ថេយ៉ុងងាកសម្លក់
" អត់មានអីផង "

🐰លោកប្ដី Hybird🐰Where stories live. Discover now