ភាគ19. គង់តែបានក្មេងមុខចាស់ធ្វើប្ដីទេ

883 72 16
                                    

Sorry គេអត់បានផុសគេឈឺ ទើបធូរបានមកវិញಥ⁠‿⁠ಥ
" ប៉ាអត់ញុាំទេហ៎ " ជុងគុកសើចស្ញេចនឹងទឹកមុខក្រញីក្រញូវរបស់ថេយ៉ុង សប្បាយហួសថ្លែងបានធ្វើបាបលោកប៉ាមាត់រឹង មើលចុះអង្គុយទល់មុខសម្លក់គេមិនដាក់ភ្នែកសោះ
" សើចយើងទៀត សើចបានសើចទៅអាជើងល្អ "
" កំពុងសើចហើយតើ ហាសហា "
" ស្លាបព្រានឹងហោះកណ្ដាលក្បាលអីឡូវហើយ "
" ឆ្នាស់ម្ល៉េះ "
" ឆ្នាស់ឪឯង "
" ឪឯងនឹងហើយឆ្នាស់ "
" ហឺយ ញុាំឲ្យលឿនៗទៅប៉ាប្រញាប់ទៅធ្វើការវិញ "
" ចង់ដើរលេងជាមួយប៉ា "

" ប៉ារវល់ធ្វើការ "
" ឈប់មួយថ្ងៃទៅ "
" មិនកើតទេ "
" ប៉ាឯងអគ្គនាយកក្រុមហ៊ុនសោះនិង ឈប់មួយថ្ងៃគ្មានអ្នកណាគេថាទេ ណាៗប៉ាណា " ជុងគុកខំប្រឹងធ្វើមុខខ្ចូតគួរឲ្យស្រឡាញ់ដាក់ថេយ៉ុង សង្ឃឹមថាគាត់និងទន់ចិត្ត តែ
" ការងារប៉ាច្រើនទៅចោលមិនកើត "
" ការងារៗ អីតិចការងារ ចាំមើលលួចដុតក្រុមហ៊ុននិងចោលបានការងារណាធ្វើទៀត " ជុងគុកលួច
និយាយខ្សឹបៗធ្វើមាត់ជីបអូចៗ ភ្លេចខ្លួនមួយពេល គិតថាថេយ៉ុងមិនឮមានឯណាសុីមួយក្រញ៉ដោយមិនដឹងថាលោកប៉ាចិញ្ចឹមរូបនេះប្ដូរមកឈរក្រោយខ្នងពីកាលណាមក

" អួយ៎ ប៉ាខោកខ្ញុំទៀតហើយ " យកដៃអង្អែលក្បាល
" ខោកឲ្យបាត់ឆ្កួត មិចចង់ដុតក្រុមហ៊ុនយើងចោលហេស ក្មេងល្ងង់គិតអីរាកៗចឹង មើលគំនិតការគិតរបស់ឯងចុះឲ្យយើងទន់ចិត្តស្រឡាញ់មិចនិងបាន ការគិតរបស់ឯងនៅក្មេងខ្ចីខ្លាំងណាស់ នៅហ៊ានចង់ធ្វើប្ដីយើងទៀតពិតជាថ្លើមធំមែន "
" ខ្ញុំគ្រាន់តែនិយាយលេង ប៉ាមិនទាន់សាកល្បងម្ដងផងមិចដឹង "
" សាកស្អី "
" សាកធ្វើប្រពន្ធខ្ញុំទៅ "
" ផ្ដាច់ទឹកដោះគោឲ្យបានសិនទៅ កូនទន្សាយចាំគិតចង់ធ្វើប្ដីយើង មុខឡេឡឺដូចមិនគ្រប់ទឹកបែបនេះ សមតែយើងអ្នកដោតទេ "
" ដោតអីគេ " ជុងគុកជ្រួញចិញ្ចើម ឃើញគេល្ងង់មួយពព្រិចភ្នែកត្រូវឆ្លាតក៏ឆ្លាតហួស
" ក្មេងល្ងង់ " ថេយ៉ុងក្រវីក្បាលអស់សំណើច នឹង
រឹកពារឆ្ងល់របស់កូនចិញ្ចឹម , កូននិងសង្ស័យខ្វះទឹកទេដឹងដូចទ្រង់ឡេឡឺសម្បើមណាស់ កាលនៅពីក្មេងដូចជាមិនចឹងទេ

" បងជុង ... "
" អញ ហឺយ " ជុងគុកបោកក្បាលនឹងតុឮសូរផូសក្រោយឮសម្លេងគួរឲ្យរំខានចូលមក , គិតទៅពិភពលោកនេះពិតជាចង្អៀតមែន
" បងជុងគុកមកញុាំអាហារនៅទីនេះដែរហ៎ "
" ប៉ាកាច់យ៍ បើឃើញហើយនៅសួរទៀត គិតថាមកច្រៀងខារ៉ាអូខេក៏យ៉ាងមិច "
" ក្មេងឈ្លើយមិចនិយាយអត់សីលធម៌បែបនេះ " ថេយ៉ុងវាចាឡើងស្ដីឲ្យជុងគុកតិចៗល្មមឮតែគ្នាគេ , ប៉ុន្តែធ្វើឲ្យជុងវ៉ូដែលមិនដឹងអីហាក់ក្ដៅក្រហាយជំនួសជុងគុកទើបហារមាត់ស្ដីឲ្យថេយ៉ុងព្រមទាំងលើកដៃចង្អុលមុខគេទាំងប្រហើនថែមទៀត
" ឯងជាអ្នកណាមិចហ៊ានថាឲ្យបងជុងយើង ចង់ងាប់ហេស " ថេយ៉ុងលើកចិញ្ចើមជាចម្ងល់មួយមាត់បងជុងពីម៉ាត់បងជុងជាអ្វីនឹងគ្នា នៅហ៊ានវៃស្មើខ្លួនទៀត
" មិចហ៊ានចង្អុលមុខប៉ាយើង ដាក់ដៃឯងចុះភ្លាមបើមិនចង់លែងមានម្រាមចង្អុល "

🐰លោកប្ដី Hybird🐰Where stories live. Discover now