ភាគ7. ញេញដូចមេខ្លា

844 65 12
                                    

ក្រឡេកមកមើលថេយ៉ុងដែលខំធ្វើចិត្តរឹង ខឹងនឹងកូនដាច់ក្បាលដាច់កន្ទុយមិញនេះវិញ ពីដំបូងខ្លាំងក្លាសម្បើមណាស់អីឡូវកំពុងតែដើរឆ្លេឆ្លារពេញ បន្ទប់ទទួលភ្លៀវ អត់មិនឲ្យហារ៉ូគិ ហាស្ដីសួរពុំបាន
" លោកម្ចាស់កើតអី "
" អត់ទេ "
" មុខនិងឈ្លោះជាមួយអ្នកប្រុសតូចទៀតហើយមើលទៅ "
" អើ ... បើដឹងហើយប្រកាច់សួរធ្វើអី អាស្អីគេនេះ "
" ពូកែជេរ ថ្នាក់នឹង ចឹងហើយអ្នកប្រុសតូចថាលោកម្ចាស់ញេញមិនខុសទេ " ផឹប និយាយមិនទាន់ផុសពីមាត់ផងស្រាប់តែខ្នើយហោះចំពេញកណ្ដាលមុខតែម្ដង

ផាំងៗ ៗ ( សម្លេងរន្ទះបាញ់ ) ភ្លាមនោះស្រាប់តែរន្ទះបាញ់ឡើងផ្ទួនៗគ្នា ហាក់ដាស់សតិអារម្មណ៍របស់ថេយ៉ុងឲ្យគិតឡើងម្ដងទៀត
" ជុងគុក " ថេយ៉ុងស្ទុះរត់ទៅខាងក្រៅស្របពេលមេឃកំពុងតែភ្លៀងខ្លាំងអមជាមួយផ្គររន្ទះគួរឲ្យខ្លាច មិនខុសពីអាល្អិតកំសត់កំពុងសម្ងំអោបខ្លួនយំក្នុងឡាន
" លោកម្ចាស់ទៅណា " ហារ៉ូគិចាប់ផ្ដើមស្លន់ស្លោរត់តាមថេយ៉ុង ពេលឃើញគេខ្លួនម្នីម្នារត់ចេញទៅក្រៅវិមាន

" ហឹក ... ជុងគុក " ថេយ៉ុងចាប់បើកទ្វារឡាន គេពិតជាបានឃើញជុងគុកនៅក្នុងឡានមិនទាន់ចេញមកដូចជាគេគិតពិតមែន
" អឹ្ហកៗ ប៉ាកូនខុសហើយ កូនសុំទោស " ទឹកភ្នែកហូរជោគជាំ ព្រមជាមួយការដឹងខុស បើគេមិនធ្វើឲ្យប៉ាគេខឹងក៏គេមិនធ្លាក់ក្នុងសភាពដូច្នោះដែរ.
" អត់ទេៗ កូនមិនខុសទេ ប៉ាខុសខ្លួនហើយ រ៉ូគិទៅយកឆ័ត្រមក "
" បាទ " រ៉ូគិ ងក់ក្បាលទទួលបញ្ជាហើយក៏រត់ចូលទៅក្នុងវិមានវិញទាំងទទឹកជោគ ដើម្បីយកឆ័ត្រមកបាំងឲ្យអាល្អិតជុងគុក មិនអាចឲ្យគេចូលមកក្នុងទាំងទទឹកបានទេ ខ្លាចគេឈឺព្រោះគេចាញ់ទឹកភ្លៀង កុំថាឡើយទឹកភ្លៀងសូម្បីតែអាកាសធាតុក្រោយភ្លៀងរួចក៏អាល្អិតទ្រាំទ្រមិនបានដែរ .

Skip

" គេងទៅប៉ាសុំទោស " ថេយ៉ុងអង្អែលក្បាលអាល្អិតតិចៗលួងឲ្យគេគេងលក់ , ក្នុងចិត្តបន្ទោសខ្លួនឯងមិនស្ទើរទេ ដោយសារតែគេម្នាក់គត់ ដឹងខ្លួនច្បាស់ថាជុងគុកមិនចូលចិត្តឲ្យខ្លួនសម្ដីធ្ងន់ប្រងើយកន្ដើយដាក់ទេប៉ុន្ដែគេនៅតែហាមឃាត់អារម្មណ៍ខ្លួនឯងពុំបាន
" ប៉ាឈប់ខឹងកូនហើយមែនទេ កូនសុំទោសអឹ្ហក កូនឈប់និយាយរឿងនោះទៀតហើយ សុំតែម្យ៉ាងឲ្យតែកូនបាននៅជិតប៉ា ហឹកៗ "

🐰លោកប្ដី Hybird🐰Where stories live. Discover now