ភាគ6. រឿងដែលមិនអាចទៅរួច

771 60 6
                                    

រយៈពេល8ឆ្នាំកន្លងផុតទៅ ទំហំចិត្តដែលថេយ៉ុងមានចំពោះជុងគុកមានមិនតិចនោះទេ គេស្រឡាញ់
ជុងគុកខ្លាំងណាស់ ដល់ថ្នាក់បាត់មុខមិនបាន ទៅណាក៏យកជុងគុកទៅតាម មិនថាទៅពិភាក្សាការងារ ទៅធ្វើការឬទៅកម្មវិធីផ្សេងៗ ថេយ៉ុងតែងតែយកអាល្អិតមកតាមជានិច្ចហើយថែមទាំងប្រកាសនែណាំឲ្យគ្រប់គ្នាដឹងថាអាល្អិតជាកូនរបស់ខ្លួនថែមទៀត . កាលនោះមានស្រីៗនិងប្រុសៗមិនតិចនាក់ទេដែលខូចចិត្តក្នុងរឿងនេះខំលួចស្រឡាញ់ថេយ៉ុងតែមានឯណាគេប្រកាសថាមានកូនបាត់

ងឺត
" ហេតុអីប៉ាយូរម្ល៉េះ " គ្រាន់តែសន្ធឹកឡានឈប់នៅចំពោះមុខភ្លាមអាល្អិតជុងគុកនិយាយឡើងទាំងមុខក្រញូវធ្វើរឹកក្រមុចក្រមើម បណ្ដាលឲ្យថេយ៉ុងអស់សំណើចជាខ្លាំង តាំងពីដឹងក្ដីមកជុងគុកកើន
ចរិកង៉ក់ងរ ពូកែខឹងចិត្តច្រើន លើសកាលនៅពីក្មេងទៅទៀត
" សុំទោសមកពីប៉ារវល់ "
" រវល់ធ្វើអី ញ៉ែស្រីមែន មិចទុកឲ្យកូននៅចាំយូរយ៉ាងនេះ ប៉ាឃើញទេគេចេញស្ងាត់អស់ហើយនៅសល់តែកូនឈរម៉ងៗតែឯងទេហឹស "

" ស្លាប់ហើយប៉ាឯណាមានពេលញ៉ែស្រីនោះ រកតែពេលញុាំបាយមិនឃើញផង "
" ថាមិនត្រូវទេ ប៉ាស្អាតយ៉ាងនេះ ទោះប៉ាមិនទៅរកគេក៏ស្រីៗអស់នោះមករកប៉ាដែរ ឆឹស " ជុងគុកអោបដៃខាំមាត់គ្រឺតក្នាញ់នឹងថេយ៉ុងពេញទំហឹងបុកពេញទ្រូង រាល់ថ្ងៃគេពិតជាហត់និងតាមឃ្វាលប៉ាគេខ្លាំងណាស់
" ហាសហាជារឿងធម្មតា អ្នកណាប្រើឲ្យប៉ាកើតមកសង្ហានោះ "
" ទេប៉ាអត់សង្ហាទេ "
" អុញ៎ ... មានតែកូនមួយទេថាប៉ាអត់សង្ហានោះ "

" កូនមើលមិនឃើញប៉ាសង្ហា ! ស្រស់ស្អាតទៅវិញ
ទេ "
" ជុងគុកប៉ាជា Alpha ប្រើពាក្យថាស្រស់ស្អាតមិនបានទេ "
" ហេតុអី "
" ហូយ ! ឡើងឡានមកកូនប្រុងឈរនិយាយជាមួយប៉ាដល់ពេលណា " ជុងគុកសម្លក់មុខថេយ៉ុងតិចៗ ឃើញទេ ប៉ាគេមិនចោលអាទម្លាប់និយាយបន្លប់សោះ
" កុំសម្លក់ប៉ា "
" ឆាប់ប្រាប់កូនភ្លាមហេតុអី " ជុងគុកចូលមកក្នុងឡាន ហើយនៅតែព្យាយាមសួរដេញដោលថេយ៉ុងមិនឈប់

" ស្រស់ស្អាតប្រើសម្រាប់តែមនុស្សស្រីឬOmega ប៉ុណ្ណោះ "
" អត់ទេ ប្រើសម្រាប់អ្វីក៏បាន តែមកពីមនុស្សជាអ្នកកំណត់ខ្លួនឯងទេ "
" គេប្រើបែបនេះជាយូរមកហើយ "
" កូនមិនខ្វល់ យ៉ាងណាក៏កូននៅតែមើលឃើញប៉ាជាមនុស្សដែលស្រស់ស្អាតបំផុត ដែលកូនមិនដែលជួប "
" សម្ដីផ្អែមពេកហើយកូនទន្សាយ " ថេយ៉ុងសើច
រហឹសព្រមទាំងយកដៃច្បិចថ្ពាល់អាល្អិតតិចៗទាំងក្ដីស្រឡាញ់ , មានជុងគុកតែម្នាក់គេគ្រប់គ្រាន់ហើយគេមិនចង់បានអ្នកណាចូលមកក្នុងជីវីតរបស់គេទេ តែគ្រប់ពេលតែងតែមានអ្នកមករំខានគេជានិច្ច បង្ខិតបង្ខំឲ្យគេយកប្រពន្ធ

🐰លោកប្ដី Hybird🐰Where stories live. Discover now