៚គ្រប់យ៉ាងនៅដដែល៚

77 6 0
                                    

Episode 02

«នឹកឯងណាស់ បន្ទប់សំណព្វចិត្តរបស់យើង..» ជីមីនទំលាក់ខ្លួនលើពួកទន់ៗរបស់គេ សម្លឹងមើលជុំវិញបន្ទប់គេងគេដោយក្តីនឹករលឹក៕..

  បន្ទាប់ពីគេងបានមួយសន្ទុះ នាយល្អិតជីមីន បានងើបឡើងទៅសម្អាតខ្លួនចេញ ដោយសារតែនឹកឃើញរឿងមួយដែលគេត្រូវធ្វើ....៕
 
ក្រោយវិមាន
 
  រាងមាំសង្ហារ កាយខ្ពស់ សក់រលាសរវុីចៗទៅតាមខ្យល់ដែលបកថាយថាត កំពុងឈរសកដៃចូលក្នុងខោប៉ាវខោជះរាងយ៉ាងសង្ហារសម្លឹងទៅមើលទេសភាសនៅជុំវិញមួយដោយភាពស្ងប់ស្ងាត់ តាមអត្តចរិតរបស់គេ៕

ផ្លុក...ផ្លុក...

  ដើម្បីកុំឲស្ថាភាពមើលទៅស្ងាត់ពេក នាយក៏បានរើសដុំថ្មគប់ទៅក្នុងទឹក ដើម្បីរំសាយអារម្មណ៍តានតឹងរបស់នាយ ជាក់ស្តែងនាយម្នាក់នេះមិនដឹងជាក្នុងខ្លួនមានទុក្ខកង្វល់អ្វីខ្លះនោះទេ តាំងពីតូចដល់ធំ នាយតែងតែមុខស្មើ មិនចេះញញឹម
ស្ងប់ស្ងាត់ និយាយស្តីមួយម៉ាត់ៗ តែបើរឿងកិច្ចការវិញនាយធ្វើមិនដែលឲភ្លាត់ម្តងណាទេ ដូច្នេះហើយលោកផាកស្រឡាញ់ចូលចិត្តនាយបែបនេះនោះ៕

« មានកង្វល់អីទៀតហើយ លោកអង្គរក្សរបស់ម្ចាស់តូច »សម្លេងរាបស្មើមួយ បានបន្លឺុឡើងនៅពីក្រោយខ្នងរបស់នាយកម្លោះ គ្រាន់តែឮសម្លេងនាយក៏ដឹងថាជានរណាបាត់ទៅហើយ៕

« ឯងគួរតែសប្បាយចិត្តដែលម្ចាស់តូចត្រឡប់មកវិញ ហេតុអីឯងមើលទៅដូចពិបាកចិត្តមេស » Kangjon(កាងជុន) ជាដៃឆ្វេងរបស់លោកផាក អាចថាគេមិនសូវជាត្រូវគ្នាជាមួយនឹងយ៉ុនហ្គីប៉ុន្មានទេ ៕ ទោះជាកាងជុនខំនិយាយរកនាយយ៉ាងណាក៏នាយយ៉ុនហ្គីម្នាក់នេះនៅតែមិនមាត់ភ្នែកគិតតែសម្លឹងទៅទិសដៅដ៏សែនឆ្ងាយ..ទៅវិញ ឃើញបែបនេះកាងជុនក៏បន្តឡើងថា..៕

« បើឯងមិនពេញចិត្តនឹងតួនាទីនេះទេ ប្តូរវាមកឲយើងមក ហើយម្ចាស់តូចនឹងក្លាយទៅជារបស់យើងមិនចឹង.."ឌឹប", » កាងជុននិយាយទាំងមានស្នាមញញឹម ប៉ុន្តែសុីមួយកណ្តាប់ដៃរបស់យ៉ុនហ្គីយ៉ាងសម អូ តែនាយម្នាក់នេះទោះសុីកណ្តាប់ដៃគេយ៉ាងក៏ដោយក៏នាយនៅតែញញឹមចេញដែល ព្រោះនាយបានចាក់ចំ ចំណុចសំខាន់នាយយ៉ុនហ្គី ៕ ហើយណាមួយនាយជាមនុស្ស extrovert មិនមែន introvert ដូចនាយយ៉ុនហ្គីសស្លេកគ្មានឈាមនោះទេ៕

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now