៚ ស្នាមថើប៚

73 7 0
                                    

Episode 03

« សម្លៀកបំពាក់ទាំងនេះ រៀបចំច្រកឲស្អាតទាំងអស់ ហើយហុចឲគេម្នាក់នេះឮទេ » នាយតូចបានកម្មង់យកសម្លៀកបំពាក់នៅក្នុងហ៎ាងទាំងអស់ គោលបំណងចង់ធ្វើបាបនាយក្រាស ៕ បន្ទាប់មកគេក៏ដើរកម្មង់គ្រឿងពេជ្រមានតម្លៃនឹងរបស់របរជាច្រើនតាមតែចិត្តខឹង ដើម្បីធ្វើឲនាយក្រាសយូរសំពីងសំពោង ព្រៀបដូចជាឃុននារី ធ្វើបាបចៅចិត្រ នៅផ្សារឯបរប៉ៃលិនយ៉ាងចឹង៕

« ហឺម....» យ៉ុនហ្គី នាយសង្ហារដកដង្ហើបធំ ទាំងអារម្មណ៍តានតឹង ក្រោយពីឃើញឥវ៉ាន់ដែលនាយតូចទិញមកឲនាយយូរជាច្រើន នេះទិញចង់អស់ពីហាងនឹងមែនទេ តើនាយធ្វើត្រូវហើយមែនដែលយកនាយល្អិតមកនេះ?..៕

« បងនៅឈរធ្វើអីទៀត មិនយកឥវ៉ាន់ដាក់ក្នុងឡានទៅ » ជីមីននិយាយឡើងទាំងឆ្នាស់ឆ្នើមទៅកាន់នាយកម្លោះដែលមានឥវ៉ាន់សំពីងសំពោងសឹងលេចក្បាល់គេនោះ នាយមិនមាត់ក៏យកឥវ៉ានទាំងនោះទៅដាក់នៅឡានតាមបញ្ចាសម្ចាស់តូចទៅ៕

« បងប្រុស....តើបងអាចជូនមីននីទៅដើរលេងនៅផ្សាររាត្រីបានទេ » កំពុងតែដាក់ឥវ៉ាន់ឲមានរបៀប ក៏ត្រូវនាយតូចជីមីនមកកេសពីក្រោយនិយាយអង្វរនាយទាំងទឹកមុខខ្ចូតៗ ទៀតហើយ ទឹកមុខបែបនេះតើនាយត្រូវប្រកែកបែបណាទៅ?៕

« ប៉ុន្តែ...ម្ចាស់តូច វាយប់ណាស់ហើយ » ត្រូវហើយ ពេលនេះគឺយប់ហើយ គេមិនអាចបណ្តោយឲម្ចាស់តូចម្នាក់នេះនៅយប់ជ្រៅបានទេ វាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវាក៏ជាបញ្ចារបស់លោកផាកផងដែរ ប៉ុន្តែ...៕

« ហឹក....ហឹក.....(យំ)»

« ម្ចាស់តូច ..ម្ចាស់តូចកើតអ្វីនឹង...»យ៉ុនហ្គី នាយជ្រួញជញ្ចើមឡើងទាំងភ័យ ពេលដែលសុខៗមនុស្សនៅចំពោះមុខយំឡើងដូច្នេះ តើគេធ្វើអ្វីខុសមែនទេ?....៕

« ហឹក....ហឹក.....មីននីចង់ទៅផ្សារាត្រី ហឹក..»

«អេ... ម្ចាស់តូច ម្ចាស់តូច កុំធ្វើបែបនេះអី ខ្មាស់គេ..» អឺ គឺថា មានការស្លន់ជាខ្លាំង នាយក្រាសភ្នែកសឡើង ក្រោយជីមីន យំខ្លាំងៗ ដាក់ខ្លួនដេកលើដី ខ្វៃដៃខ្វៃជើងឡើង នាយក្រឡេកជុំវិញឃើញមនុស្សទាំងអស់កំពុងសម្លឹងមកនាយនឹងជីមីនអត់ដាក់..៕

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now