៚កុំធ្វើអ្វីលើសតួនាទី៚

55 5 2
                                    

Episode 06

  ទីក្រុងប៊ូសាន..៚

  បើនិយាយពីទីក្រុងប៊ូសានវិញ នរណាៗក៏ស្គាល់ដែលថាខេត្តមួយនេះក៏មានឈ្មោះល្បីល្បាញ់មួយនៅក្នុងប្រទេសកូរ៉េខាងត្បូងមួយនេះ ដោយសារតែខេត្តមួយនេះសម្បូរទៅដោយតំបន់ទេសចរណ៍ មាត់សមុទ្រដ៏ធំល្វឹងល្វើយ មានរថយន្តភ្លើងតូចៗរត់កាត់តាមចង្កេះភ្នំដើម្បីទស្សនាទេសភាព នឹងភាពស្រស់ស្អាតនៃសមុត្របានយ៉ាងត្រជាក់ភ្នែក៕

  ហើយបើយើងក្រឡេកនៅតំបន់មួយទៀតនៃទីក្រុងមួយនេះ វិញ គឺជាតំបន់ភ្នំមួយលែកទៀតដែលមានមនុស្សធ្វើស្រែចម្ការ ដាំដំណាំ ជាច្រើនសម្រាប់ហូបនឹងលក់បន្តក៏ដូចជានាំចេញទៅខាងក្រៅប្រទេសនានាផងដែល៕ ក្នុងនោះមានផ្ទះមួយដែលសាងសង់ឡើងយ៉ាងប្រណិត អាចនិយាយបានថា ជាផ្ទះអ្នកមានជាងគេនៅក្នុងតំបន់នេះក៏ថាបានដែល ៕

« លោកស្រី...ខាងត្រកូលផាកគ្រីស្ទីវ័រ បានប្រកាសពីការអភិសេករវាងកូនប្រុសពៅនឹងស្តេចដែរមិនដែលបង្ហាញ់រូបរាងនោះ ល្បីទូទាំងប្រទេសហើយ»

« ហឹស....យ៉ាងណាជីមីនត្រូវតែជារបស់យើង »

« ប៉ុន្តែលោកស្រី... ពេលនេះ ទោះជាយើងចង់បានអ្នកប្រុសតូចក៏មិនអាចដែលទាន»

« ហេតុអី....??»

« នៅពេលនេះ លោកម្ចាស់ផាក បានឲ្យដៃស្តាំរបស់គាត់តាមការពារម្ចាស់តូចទាន គេម្នាក់នោះចម្លែក នឹងគ្មាននរណាតទល់ជាមូយគេបានទេ »

« ហឹស... វាគ្រាន់តែជាក្មេង ពីម្សិលម្ង៉ៃប៉ុណ្ណោះ ហេតុអី ឯងខ្លាចវា យ៉ាងណាយើងត្រូវតែយកកូនរបស់យើងមកវិញឲបាន យើងមិនឲគេទៅរៀបការជាមួយ ស្តេចឆ្គួតលីឡឺនោះទេ» ស្ត្រីចំណាស់ហាស្តីឡើងដោយស្នាមញញឹមពិលពុល ៕ ត្រូវហើយគាត់និងហើយគឺជាម្តាយរបស់ជីមីន មកទល់ពេលនេះគាត់មិនមែនជាលោកស្រីផាកទៀត គាត់បានលែងលះជាមួយលោកផាករួចរាល់ហើយ គាត់ត្រឹមតែជាចៅហ្វាយខេត្តនៅទីនេះ ដែលអ្នកស្រុកតែងហៅគាត់ថា លោកស្រី Gurong "lee Gurong"(លី គូរ៉ុង ) ៕

គូរ៉ុង « ប្រាប់មនុស្សនៅទីនោះឲតាមដានបន្ត មានឪកាសល្អចាំចាប់ជីមីនមកទីនេះឲបាន ហើយអាក្មេងនោះ មានឪកាសពេលណាបាញ់សម្លាប់វាចោលពេលនោះទៅ គ្រឹប » គាត់និយាយដោយឈាមត្រជាក់ ទម្លាក់កែវនៅក្នុងដៃមួយទំហឹងតាមអារម្មណ៍ យើងក៏មិនដឹងពីគោលបំណង់គាត់ ហេតុអ្វីបានជាគាត់ចង់បានជីមីនបែបនេះ?៕ គាត់ដឹងរឿងនេះដោយសារតែគាត់បានដាក់រនុកក្នុងនៅភូមិគ្រឹះនោះតាំងពីយូរណាស់មកហើយ គេម្នាក់នោះតែងតែលួចប្រាប់ដំណឹងមកដល់លោកស្រីជានិច្ច៕

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now