៚នៅឲ្យស្ងៀម៚

54 5 0
                                    

Episode 07

  យ៉ុនហ្គី « ក្រេស( សម្លេងកេសកាំភ្លើង)ខ្ញុំសន្យា ខ្ញុំស្បថដាក់ជីវិត នឹងហាមចិត្តខ្លូនឯងកុំឲមានអារម្មណ៍ទៅលើម្ចាស់តូចទៀត ប៉ុន្តែដាច់ខាតខ្ញុំមិនឲម្ចាស់តូចមានគ្រោះថ្នាក់ទេទាន បើខ្ញុំមានអារម្មណ៍ចំពោះម្ចាស់តូចនឹងធ្វើអ្វីលើសតួនាទី លោកម្ចាស់ សម្លាប់ខ្ញុំបាន...»

លោកផាក« ល្អ...ឯងត្រូវតែចាំសម្តីរបស់ឯង »

យ៉ុនហ្គី « បាទ....»

  លោកផាកកាលដែលឃើញនាយយ៉ុនហ្គីហ៊ានប្តូរដ៏ថ្នាក់នេះហើយ គាត់ញញឹមឡើងយ៉ាងពេញចិត្ត ក្មេងម្នាក់នេះ សម្តីគេនិយាយមកលើកណាធ្វើឲគាត់ពេញចិត្តគ្រប់ជ្រុងជ្រោយ ប៉ុន្តែខុសតែម្យ៉ាង គឺគេចង់ស្រវាចាប់របស់ហួសពីខ្លួន ចំលោកផាកគាត់ជាមនុស្សរាងប្រកាន់វណ្ណ: ផងប្រហែលគ្មានសង្ឃឹមជិតកូនកម្លោះគេទេមើលទៅ៕

យ៉ុនហ្គី« ក្រឹប(សម្លេងទម្លាក់កាំភ្លើង) ...ហឺម» នាយទម្លាក់កាំភ្លើងក្នុងដៃចុះធ្លាក់ដល់ដី បិទភ្នែកដកដង្ហើមធំ ដោយអារម្មណ៍តានតឹងជាខ្លាំង៕

យ៉ុនហ្គី « សុំទោស  ..ខ្ញុំមិនអាចធ្វើអ្វីលើសតួនាទីខ្លួនឯងទេ » នាយស្រដីឡើងទាំងទាញ់យករូបថតជីមីនដែលនាយតែងតែដាក់តាមខ្លួននោះមកមើល អា មិនមែនទេៗ រូបថតនោះមានគេនឹងជីមីនបានថតជាមួយគ្នា៕

Photo:

   ទោះជាស្រឡាញ់ក៏មិនអាចស្រឡាញ់បាន ចង់ក្រសោបក៏មិនអាចក្រសោបបាន វាមើលទៅដូចអយុត្តិធម៌សម្រាប់គេណាស់ឬ គ្រាន់តែចង់បានស្នេហាមួយដែលមានចិត្តឲគ្នាទៅវិញមកខុសដែល តាមពិតទៅមិនមែននាយមិនចង់ខ្វល់ខ្វាយជាមួយជីមីនទេ នាយតែងតែធ្វើមិនខ្វល់ពេលដែលជីមីនមករកនាយ តែងបង្ហាញអារម...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

   ទោះជាស្រឡាញ់ក៏មិនអាចស្រឡាញ់បាន ចង់ក្រសោបក៏មិនអាចក្រសោបបាន វាមើលទៅដូចអយុត្តិធម៌សម្រាប់គេណាស់ឬ គ្រាន់តែចង់បានស្នេហាមួយដែលមានចិត្តឲគ្នាទៅវិញមកខុសដែល តាមពិតទៅមិនមែននាយមិនចង់ខ្វល់ខ្វាយជាមួយជីមីនទេ នាយតែងតែធ្វើមិនខ្វល់ពេលដែលជីមីនមករកនាយ តែងបង្ហាញអារម្មណ៍ហាក់ធុញទាន់ជាមួយនឹងនាយតូច៕ តាមពិតនាយមិនបានខឹងស្អប់ មិនបានធុញជាមួុយជីមីនទេនាយចង់ណាស់ចង់បង្ហាញ់ភាពស្និតស្នាល់ ប៉ុន្តែមិនអាចល្មើបញ្ចារបស់អ្នកមានគុណដែលតែងតែមកហាមខ្លួនជាច្រើនលើកច្រើនសារ នឹងបានប្រាប់ថាជីមីនមានគួរដណ្តឹងហើយទៀតនោះនាយកាន់តែឈឺ នឹងកាន់តែចង់រក្សារកម្លាតកាន់តែឆ្ងាុយកាន់តែល្អ ប៉ុន្តែមិនអាចធ្វើបែបនេះបានទាល់តែសោះ៕

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now