៚លោកបង សរសើរពេកហើយ៚

65 5 1
                                    

Episode 12

   ក្រោយពីបញ្ចប់ការជួបជុំញាំអាហាពេលព្រឹកជាមួយនឹងព្រះជាយារួចមក ពេលនេះវាដល់ពេលដែលលោកផាកត្រូវត្រឡប់ទៅវិញហើយ នឹងដើម្បីទៅបន្តការងារសហគមន៍របស់គាត់ផងដែល៕ ចំណែកឯជីមីន ត្រូវបានគេងនៅរាជវាំងនេះមួយយប់តាមការស្នើសុំរបស់ព្រះជាយាដែលជាអនាគតម៉ាក់ក្មេកគេនោះទាំងមិនទាន់ដឹងនឹងស្គាល់មុខអនាគតប្តីថាជានរណាផង មកនៅរាជវាំងនេះឡើងមួយសន្ទុះធំទៅហើយ គ្មានឃើញស្តេចបង្ហាញ់ ព្រះភ័ក្ត្រឲ្យឃើញសោះ៕ អផ្សុកខ្លាំងពេក នាយក៏សម្រេចចិត្តថានឹងដើរមើល បរិវេណនៃរាជវាំងនេះដើម្បីរំសាយអារម្មណ៍ នឹងដើម្បីចង់ដឹងពីទីកន្លែងនៅទីនេះឲ្យកាន់តែច្បាស់ផងដែរ៕

« មីន...និយាយគ្នាសិន » កំពុងតែដើរមើលនៅក្រវែលវាំងសុខៗ ក៏មានដៃមាំក្រាសមួយមកចាប់ដៃគេ ឲ្យឈប់ នាយតូចងាកទៅមើលមុខម្ចាស់ដៃនោះដោយមិនមាត់ករអ្វីបន្តិចសោះ ឃើញមុខម្នាក់នោះហើយនាយនៅតែមួម៉ៅខឹងមិនទាន់បាត់នៅឡើយ៕

យ៉ុនហ្គី« អូនកើតអី...ហេតុអ្វីធ្វើជាមិនខ្វល់ជាមួយបង..» ត្រូវហើយគឺនាយយ៉ុនហ្គីដែលលោកផាក ចាត់ឲ្យនៅបម្រើដល់ជីមីន  ទោះជាគាត់មិនចង់ឲនាយនៅក្បែេជីមីនក៏ដោយក៏គាត់មិនអាចឲកូនគាត់ គ្មានសុវត្ថិភាពបានដែរ ព្រោះអី ព្រោះតែខ្លាចស្តេចដែលមិនបង្ហាញ់ប្រកាយនោះធ្វើអីកូន យ៉ាងណាៗបើមានរឿងអ្វីក៏បាននាយម្នាក់នេះជួយដែល ព្រោះនាយជាមនុស្សដែលមាន សមត្ថភាពខ្លាំង៕

ជីមីន « ..អូន??....ហ៊ានហៅប្រពន្ធអ្នកដទៃអូនពេញៗមិនមាត់ខ្លាចដាច់ក្បាល់ទេហេ..»  នាយតូចក្រលាស់ដៃចេញពីយ៉ុនហ្គីមួយទំហឹង ស្រដីថាឲនាយដោយមិនខ្លាចប៉ះពាល់អារម្មណ៍នាយសូម្បីតែបន្តិច ៕

យ៉ុុនហ្គី «..ហេតុអីបងត្រូវខ្លាច... បើអូនជាប្រពន្ធបងស្រាប់ហើយតាំងពីយប់នោះ....»គិតឬថានាយយ៉ុនហ្គីឈឺចាប់នឹងពាក្យសម្តីមិញនេះ អត់សោះហើយ នាយមិនត្រឹមតែមិនឈឺទេ ថែមទាំងចូលទៅអោបរឹតជីមីនបន្ថែមទៀត
និយាយទាំងហិលទៅកាន់ជីមីន៕

ជីមីន « ន៎ែ...បិទមាត់សម្អុយរបស់លោកទៅ..» ស្និតនៅក្នុងរង្វង់ដៃនាយក្រាស សម្លក់យ៉ុនហ្គីខ្លាំងៗទាំងមិនខ្លាចថានាយនឹងធ្វើអ្វីដាក់ខ្លូនបន្តិចសោះ ៕

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now