៚ការបាត់ខ្លួនរបស់ជីមីន៚

66 9 0
                                    

Episode 18

តឹប.តឹប..តឹប..!!!??

« ចង្រៃយ....» សម្លេងស្បែកជើងដើរផ្ទាល់នឹងបាត់ការ៉ូឮសូរតឹបៗដោយកំហឹងឆេះឈួលពេញទ្រូង នឹងសម្លេងជេរប្រទិចឡើងមក..៕

ថេយ៉ុង« ហុឹក...ហុឹក...ហ្អើយ..» នាយបានយកដៃជូតមាត់ខ្លួនឯងជាច្រើនលើកច្រើនសារហើយក៏បានយំយកៗនៅកន្លែងច្រកផ្លូវចូលខាងក្រោយនៃក្លឹបដែលកន្លែងនេះវាកម្រនឹងមានមនុស្សដើរកាត់ណាស់ អាចមានម្តងៗតែពេលមានការងារណាសំខាន់ប៉ុណ្ណោះ៕ នាយតូចថេយ៉ុងដែលរួចចេញពីការថើប ញាំញីពីនាយជុងគុកមិញនេះ ពេលនេះគេអស់ហើយ គេនិយាយអ្វីមិនចេញទេគេមិនដែលយំទេតែគេមកយំដោយសារតែនាយម្នាក់នេះទៅវិញ នាយថើបគេៗមិនដែលថើបគ្នាជាមួយនរណាម្នាក់ទេ៕

ថេយ៉ុង« អាចង្រៃ..!! យើងនឹងសងសឹកឯង » គេបានលើកដៃជូតទឹកភ្នែកពោលឡើងទាំងគុំគួនជាមួយជុងគុកជាខ្លាំងមុននឹងរួតរ:ដើរទៅរកជីមីនវិញព្រោះគេទុកជីមីនចោលយូរណាស់ហើយ ប៉ុន្តែ ..៕

ថេយ៉ុង« ជីមីន...??តើជីមីនគេទៅណាហើយ...???» គេចាប់ផ្តើមភ័យឡើងភ្លាមៗ ទឹកភ្នែកដែលយំអារម្មណ៍ដែលខឹងនឹងជុងគុកមិញនេះរលាយអស់សល់ត្រឹមអារម្មណ៍មួយដែល ភ័យឡើងមក៕

ថេយ៉ុង« បងប្រុស..តើបងមានឃើញមនុស្សប្រុស មាឌរាងទាបបន្តិចហើយ គេងនៅទីនេះមុនទេ..???» គេមិនអស់ចិត្តក៏សម្រេចចិត្តសួរអ្នកក្រឡុកស្រាឲគេផឹកនោះ នាយរៀបរាប់ភិនភាគរបស់ជីមីនប្រាប់ទៅអ្នកក្រឡុកស្រាទឹកមុខស្លន់ស្លោជាខ្លាំង គេខ្លាចតែអ្វីដែលគេគិតនឹងក្លាយជាការពិតទេ៕

អ្នកក្រឡុកស្រា« គឺ...មិញនេះមានមនុស្សប្រុសប្រហែល4នាក់ពាក់អាវខ្មៅមកយកគាត់ទៅហើយបាទ»

ថេយ៉ុង« តើបងប្រុសមានសួរគេទេថាជានរណា...»

អ្នកក្រឡុកស្រា« ខ្ញុំបានសួរគេដែលតែពួកគេប្រាប់ថាជាកូនចៅគាត់» គាត់និយាយតាមការពិត ទោះបីគាត់ត្រឹមជាអ្នកក្រឡុកស្រាក៏ដោយយ៉ាងណាក៏គាត់មានសិទ្ធក្នុងការ ការពារភ្ញៀវដែល ហើយមិញនេះគាត់មើលទៅរូបរាងជីមីនក៏មិនមែនអ្នកតូចដែលទឹបមានមនុស្សមកយកគេប្រាប់ថា កូនចៅគាត់ជឿនឹងឲគេយកជីមីនទៅៗ៕

You've reached the end of published parts.

⏰ Last updated: May 19 ⏰

Add this story to your Library to get notified about new parts!

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now