៚យ៉ុនហ្គី....ឯងកំពុងកុហកខ្ញុំហើយ៚

68 5 0
                                    

Episode 04

10ឆ្នាំមុន.....ឆ្នាំ2015

 
   ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅរាត្រីដ៏សែនស្ងប់ស្ងាត់ចំកណ្តាលនៃទីក្រុង បង្ហាញឲ្យឃើញនៅផ្ទៃដីដ៏ធំទូលាយ មានរបងថ្មខ្ពស់ព័ទ្ធជុំវិញភូមិគ្រឹះដ៏ធំល្វឹងល្វើយ ស្រស់ ស្អាត ប្រណិត មានដើមផ្កាសាគូរ៉ា ដើមផ្កាចម្រុះបានអមសងខាងនៃផ្លូវចូលមកក្នុងភូមិគ្រឹះ៕

ឈួរ....ផាំងៗៗ...

    សម្លេងទឹកភ្លៀងស្រក់ចុះមកប៉ះផ្ទៃផែនដី ផ្គរលាន់រងំពេញផ្ទៃមេឃ ភ្នែកបន្ទោលខ្វាយខ្វាត់ ដែលបង្កឲមានជាពន្លឺនៅក្នងទីក្រុងទាំងមូលភ្លឹមភ្លែតៗ៕

តឹប..តឹប..តឹប...

« កេស..កេស. សឺត.(សម្លេងក្អក់).» សម្លេងស្បែកជើងរបស់ក្មេងជំទង់ម្នាក់រត់ទាំងមានរបួសពេញខ្លួន គេរត់ទាំងមិនដឹងទិសដៅ រត់ទាំងទឹកមុខស្លេកស្លាំងឈឺចាប់នឹងមុខរបួសដូចបង្កមកពីការបាញ់ប្រហារ រង់ការធ្វើបាបពីនរណាម្នាក់ ៕

« ហឹម.....សឺត» អាល្អិត វ័យប្រហែល16ឆ្នាំ បានឈប់ត្រឹងមួយកន្លែងងាកទៅមើលខាងក្រោយខ្នងខ្លួនទាំងដងដង្ហើមធំយកដៃប៉ះនឹងទ្រូងដែលមានរបួសដោយសារគ្រប់កាំភ្លើងទាំងឈឺផ្សារ គេមើលហើយមើលទៀត ដូចជាមានសុវត្ថិភាពហើយក៏ .....៕

ផឹប....៚

   ដោយអស់កម្លាំងខ្លាំងនឹងហូរឈាមច្រើនផងនោះធ្វើឲគេមិនអាចទប់ទល់តទៅទៀត គេក៏ដួលសន្លប់នៅមុខរបង់នៃភូមិគ្រឹះដ៏ធំស្គឹមស្គៃមួយនោះទៅ៕
 
ខាងក្នុងនៃភូមិគ្រឹះ...៚

« លោកម្ចាស់ៗ....»

« មានរឿងអ្វី...» សម្លេងរបស់អ្នកបម្រើក្នុងភូមិគ្រឹះបានស្រែកឡើងទាំងត្រហេមត្រហមទៅប្រាប់អ្នកជាម្ចាស់ដែលកំពុងអង្គុយអានកាសែតនោះ ធ្វើឲ្យលោកម្ចាស់ មានរូបរាងសង្ហារជ្រួញជញ្ចើមឡើង៕

«គឺ.....គឺ...គឺ...នៅខាង...»អ្នកបម្រើស្រីនោះនិយាយឡើងទាំងដកដង្ហើមសឹងមិនដល់គ្នា

« Sin ..សម្រួលអារម្មណ៍ហើយនិយាយមួយៗមក » អ្នកជាម្ចាស់ការដែលឃើញមើលទៅវេទនាពេក គាត់ក៏ឲសម្រួលអារម្មណ៍ហើយនិយាយប្រាប់គាត់មួយៗ បែបនេះ អ្នកបម្រើម្នាក់នេះនឹងដាច់ខ្យល់ស្លាប់នៅមុខគាត់ជាមិនខាន់៕

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now