៚បុត្រ..ជាប្តីឬប្រពន្ធ៚

74 5 0
                                    

Episode 13

Night 🌉..៚

  មិនទាន់ដឹងអីណាផង ឥឡូវចូលដល់ពេលយប់បាត់ទៅហើយ ពេលវេលាពិតជាដើរលឿនហួសពីការគិតទៅទៀត៕ នៅក្នុងបន្ទប់ដ៏ធំទូលាយមួយ មានស្រ្តីចំណាស់ម្នាក់កំពុងតែអង្គុយអានសៀវភៅនៅមាត់បង្អូច ស្លុងអារម្មណ៍ទៅតាមសំណេរនៅក្នុងសៀវភៅ ៕

« ព្រះមាតា....» សម្លេងក្រឡល ធំ បានពន្លឺឡើងធ្វើឲស្រ្តីចំណាស់ទម្លាក់សៀវភៅចុះ ងាកទៅមើលប្រភពសម្លេងប្រកបដោយស្នាមញញឹម នឹងក្តីរំភើបរីករាយក្រៃលែង៕

( admin សុំហៅព្រះជាយាថាជា មហាក្សត្រយានីវិញ ដោយសារតែadminត្រឡំថា ព្រះជាយា ដូចជាមាតា តែមហាក្សត្រយានី ទើបពាក្យបុរាណស្តេចហៅថាមាតា សុំទោសទាំងអស់គ្នាផង🙏)

មហាក្សត្រយានី « យ៉ុនហ្គី..បុត្រមាតា... » គាត់បានហៅឈ្មោះកូន ស្ទុះទៅអោបអូនដោយទឹកភ្នែក ព្រោះតែក្តីនឹករលឹក ដែលបែកគ្នាជាយូរឆ្នាំមកនេះ៕

យ៉ុនហ្គី « មាតា ហេតុអ្វីបានជាមាតា ព្រះកន្សែង..?? » នាយអោបអ្នកជាម្តាយ នឹងទទួលដឹងពីទឹកភ្នែកដែលសើមជាប់អាវរបស់គេនោះ ៕ នាយទាញ់ មហាក្សត្រយានីចេញពីការអោបនឹងអោនមើលទ្រង់ដោយព្រួយបារម្ភ៕

មហាក្សត្រយានី « អា...មិនមានទេ មាតាមានព្រះកន្សែងឯណា គ្រាន់តែមានអ្វីហោះចូលភ្នែកមាតាប៉ុណ្ណោះ »

យ៉ុនហ្គី « ឈប់កុហកបុត្រទៅ បុត្រដឹង...!!!»

មហាក្សត្រយានី « បុត្រសុខសប្បាយទេ នៅទីនោះគេធ្វើបាបបុត្រឬអត់ ..!!! » ទ្រង់បានបង្វែរសាច់រឿងមកសួរសុខទុកអ្នកនៅចំពោះមុខវិញ ទ្រង់លើកដៃអង្អែលមុខយ៉ុនហ្គី សម្លឹងសព្វគ្រប់ទាំងអស់នៃរាងកាយរបស់គេ គេធំធាត់ គេរឹងមាំខ្លាំងណាស់ គាត់សឹងតែមិនជឿនឹងភ្នែក ថាបុត្ររបស់គាត់ប្រែប្រួលខ្លាំងយ៉ាងនេះ៕

យ៉ុនហ្គី« បុត្រ មិនអីទេ សុខសប្បាយណាស់ អ្នកនៅទីនោះគេស្រឡាញ់រាប់អានបុត្រណាស់  ចុះមាតាៗ មិនអីទេហេ..»

មហាក្សត្រយានី « ឲ្យតែបុត្រសុខសប្បាយមាតា សុខសប្បាយតាមនឹងដូចគ្នា »

មហាក្សត្រយានី(បន្ត) « ចុះកូនមីន...នៅឯណា គេចូលគេងហើយមែនទេ..???»

៚🥀គេជាអ្នកណា🥀៚حيث تعيش القصص. اكتشف الآن