៚ ប្អូនប្រុស..??៚

65 5 0
                                    

Episode 14

Morning..៚

  យប់ដ៏ផ្អែមល្ហែមបានកន្លងផុតទៅ  ពេលភ្លឺក៏បានឈានចូលមកដល់  បើនៅក្នុងបន្ទប់មួយនៃរាជវាំង បង្ហាញឲ្យឃើញរាងកាយមនុស្សពីនាក់ដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមីតហាក់មិនខ្វល់ពីអ្វីៗទាំងអស់៕ ត្រូវហើយឲ្យគេខ្វល់យ៉ាងម៉េច ព្រោះវាកម្រណាស់ ដែលពួកគេអាចមានពេលវេលាដ៏ស្អិតរមួតបែបនេះជាមួយគ្នាបែបនេះសុំគេងអោបគ្នាអោយអស់ចិត្តអស់ចង់សិនសឹមងើប៕

« យ៉ុន...» ជីមីនដែលកំពុងគេងកើយលើទ្រូងមនុស្សដែលមានមាឌធំជាងខ្លួននោះក៏ស្រដីឡើងទាំងដៃស្ទាបអង្អែលស្វាយ៉ុនហ្គីឥតឈប់

យ៉ុនហ្គី « ហឹម...??អូនមានអីមែនទេ..» នាយអោនថើបសក់រលាស់របស់ជីមីនទាំងបិទភ្នែកស្រូបយកក្លិនក្រអូប៕

ជីមីន « បងស្រឡាញ់ខ្ញុំអត់...»

យ៉ុនហ្គី« មានរឿងអ្វីមែនមីន..??»

ជីមីន « អៅ...ខ្ញុំសួរថាបងស្រឡាញ់ខ្ញុំអត់..ម៉េចមកសួរបកវិញ??(ផាច់) » ជីមីនយកដៃវៃទ្រូងយ៉ុនហ្គីមួយដៃធ្វើឲទ្រូងសខ្ចីរបស់នាយប្រែមកជាក្រហមមាំងតែម្តង៕

យ៉ុនហ្គី « អួយ...អូន...ចាំបាច់វៃ..» នាយធ្វើជារំអួយនឹងស្តីឲជីមីនទាំងមុខជូ ត្រូវហើយនិយាយធម្មតាទៅថីចាំបាច់វៃដឹងទេវាជាំសាច់ដែលគេខំដុសខាតចង់ស្លាប់ហ៎ា...៕

ជីមីន « ឥឡូវបានសម្តីណាស់ណ៎...កាលមុនមុឺសៗដូចខ្មោច. »

យ៉ុនហ្គី « មានណាអូន...ហើយខ្មោចណាសង្ហារចឹងហ៎..» នាយស្រដីឡើងដោយជឿជាក់ ធ្វើឲ្យជីមីនដែលស្តាប់នោះមានការជ្រេញជាខ្លាំង សង្ហារអី ដងខ្លួនសស្លេកភ្នែកលឹមៗចឹងសង្ហារមិចចេញ តែណាស់ហើយបើមិនសង្ហារស្មានជីមីនស្រឡាញ់ហេ៕

យ៉ុនហ្គី « អូនងើបបាននៅ ប្រេះទ្រូងប្តីស្លាប់ឡូវហើយ ..»

ជីមីន « ហុឺស ប្រុស សម្អុត...» ជីមីនងើបសម្តៅទៅបន្ទប់ទឹកទាំងជេរស្តីទៅកាន់អ្នកលើគ្រែដែលដេកមើលមកគេទាំងសើចឥតឈប់នោះ៕

  30នាទីក្រោយមក ក្រោយពេលដែលពួកគេបានរួតរះរៀបចំខ្លួនរួចរាល់ ក៏បាននាំគ្នាចេញពីបន្ទប់សំដៅមកខាងក្រៅដោយម្នាក់ៗមានស្នាមញញឹមលើផ្ទៃមុខឥតឈប់សោះ ហើយថ្ងៃផងដែលពួកគេក៏ត្រូវត្រឡប់ទៅវិញដូចគ្មា ៕ កាលត្រឡប់ទៅវិញនាយតូចជីមីនសប្បាយចិត្តណាស់ ខុសតែយ៉ុនហ្គីប៉ុណ្ណោះព្រោះនាយនៅអាល័យមិនចង់ទៅសោះ ខានមកជាន់ទីនេះណាស់ហើយ នរណាដែលចង់ត្រឡប់ទៅវិញឆាប់ៗនោះ៕

៚🥀គេជាអ្នកណា🥀៚Où les histoires vivent. Découvrez maintenant