៚ខ្ញុំមិនអីទេម៉ាក់៚

73 7 1
                                    

Episode 11

Morning...៚

   បន្ទាប់ពីរាត្រីដ៏សែនផ្អែមល្ហែមបានកន្លងផុតទៅ ពេលព្រឹកប្រលឹមស្រាងៗ ត្រជាក់ចុងដៃចុងជើងបានឈានចូលមកដល់ មនុស្សម្នា នាំគ្មាទៅធ្វើការងាររបស់ខ្លួនរាងៗខ្លួន តាមទម្លាប់ដែលធ្វើប្រចាំថ្ងៃរបស់ពួកគេ៕

« ហុឺម.....» សម្លេងក្រហមក្នុងបំពង់ករ ដែលបញ្ជាក់ពីការភ្ញាក់ពីដំណេករបស់នាយយ៉ុនហ្គី នាយក្រហឹមឡើងទាំងនៅបិទភ្នែកនៅឡើយ ដៃរាវចុះឡើងៗលើពួកដើម្បីរកមនុស្សម្នាក់ទៀតយកមកអោប ៕

យ៉ុនហ្គី« គេទៅណាហើយ...» នាយជ្រួញជញ្ចើមបើកភ្នែកសម្លឹងមើល ពិដានបន្ទប់ ស្ងាត់ច្រងំ បាត់មនុស្សដែលបានថ្នាក់ថ្នមកាលពីយប់នោះ មិនដឹងថាគេបានចាក់ចេញតាំងពីពេលណា៕

« ហុឺស...» នាយលួចញញឹមបន្តិចនឹកឃើញដល់រឿងរាវកាលពីយប់មិញនោះច្បាស់ ហើយនាយក៏ងើបឡើងរៀបចំសម្អាតកម្រាលដែលនៅប្រឡាក់ស្នាមស្នេហ៍នោះទុកឲអ្នកបោកគក់យកទៅបោកហើយនាយក៏ទៅសម្អាតខ្លួន ព្រោះថ្ងៃនេះមានការងារសំខាន់ដែលត្រូវធ្វើ.៕

   ក្រោយចំណាយពេលអស់30នាទី ក្នុងការរៀបចំខ្លួនទីបំផុតនាយក៏បានហើយ នឹងសម្លឹងមើលទៅកញ្ចក់ទាញទឹកអប់យកមកបាញ់បន្តិច ហើយក៏ចាកចេញទៅក្រៅ គឺកំពុងមានអង្គរក្សរបស់លោកផាកជាច្រើនក្នុងឈុតអាវក្រហ្សេខ្មៅ កំពុងតម្រង់ជួរគ្នាត្រៀមខ្លួនទៅខាងក្រៅ៕

កាងជុន « ហៃយ៉ា...ថ្ងៃនេះអង្គរក្សដៃស្តាំ លោកយ៉ុនហ្គី ដូចជាយឺតយ៉ាវជាងគេណ៎ » នាយកម្លោះកម្ពស់1.90cm ដើរមករកយ៉ុនហ្គីទាំងសង្ហារ ទាំងនិយាយលកលើយ ផ្លែផ្កាទៅឲយ៉ុនហ្គី ដោយភ្ជាប់ជាមួយស្នាមញញឹមស្រស់បំព្រងរបស់គេដែលគ្មានថ្ងៃសាបរលាបនោះ៕

យ៉ុនហ្គី « បិទមាត់របស់ឯងទៅ..» នាយមុខមាំស្រដីឡើងដោយឈាមត្រជាក់ដាក់ទៅកាងជុន ជាធម្មតាទៅហើយ ជួបគ្នាលើកណាពួកគេមិនដែលត្រូវគ្នានោះទេ ហើយបើការងារវិញចេញធ្វើលើកណាមិនដែលឲចាញ់គ្នាទេ ធ្វើចុះសម្រុកគ្នាល្អណាស់ ណាស់តែក្រៅម៉ោងការងារតើដែលមិនត្រូវគ្នា(យ៉ុនហ្គី ហើយ កាងជុន មានកម្ពុសស្មើគ្នា)៕

៚🥀គេជាអ្នកណា🥀៚Donde viven las historias. Descúbrelo ahora