៚បងទើបមកពីណា៚

49 7 0
                                    

Episode 09

«និយាយគ្នារឿងស្អី»

« គ្មានអ្វីទេ..បងមកលឿនជាងការគិតរបស់ខ្ញុំ...!» អ្នកជាប្អូន ឆ្លើយកាត់ភ្លាមៗ រត់ទៅទទួលបងដែលយូរៗបានជួបគ្មាម្តងនោះទាំងសប្បាយចិត្ត តែត្រូវអ្នកម្ខាងទៀតដៀងភ្នែកមើលគេទាំងជ្រួញជញ្ចើម ៕

« ឯងប្លែកច្រើនណាស់ឥឡូវ...»ព្រះអង្គម្ចាស់ ឈរមើលប្អូនពីក្បាលដល់ចុងជើង ធ្វើឲ្យជុងគុកចង់ខ្លាចម្តងៗ ទោះបែកគ្នាយូរឆ្នាំ យូរៗបានជួបគ្នាម្តងក៏ពិតមែន តែឥទ្ធិពលនៃស្តេចមួយនេះនៅតែធ្វើឲគេខ្លាចម្តងៗ ៕

ជុងគុក« ហួយ ម្ចាស់បង ខ្ញុំវ័យបុិននេះហើយក៏ចង់មានភាពសង្ហារខ្លះដែល ម្ចាស់បងកុំសម្លឹងខ្ញុំម្ចាស់ បែបនេះអី..»

« ឈប់ កុំនិយាយភាសារាជវាំងនៅទីនេះ និយាយធម្មតាៗទៅប្រយ័ត្នគេចាប់បាន...! »

ហូសុក« អឺ...អញ្ចើញមកអង្គុយមក កុំនៅតាប៉ែច្រើនពេក » អ្នកជាម្ចាស់ក្លឹប បានស្រដីយ៉ាងឈ្លើយទៅកាន់ស្តេចទាំងមិនខ្លាចរអាសូម្បីបន្តិ គេមិនទៅខ្លាចទេ បើពួកគេជាមិត្តនឹងគ្នាតាំងពីក្មេងមកម្ល៉េះ ហើយទើបតែបែកគ្នា ពេលស្តេចម្នាក់នេះលាក់ខ្លួនពីសត្រូវដែលតាមសម្លាប់នេះឯង៕

ហូសុក « ដោះម៉ាស ដោះមួកចេញទៅ ...! ផូស( វៃក្បាល)»

« ដោះម៉ាសដោះមួកឪឯង...ខួក្បាលឯងនៅតែអន់ដដែល »

ហូសុក « ជាស្តេចទេ តែមើលសម្តី...មកតាមយើង» ក្រោយពីត្រូវមួយក្រញ៉របស់ស្តេចហើយ ធ្វើឲ្យនាយភ្ញាក់រលឹកឡើងបន្តិចហើយក៏នាំពីនាក់បងប្អូនទៅបន្ទប់សម្ងាត់ក្នុងក្លឹបរបស់គេនេះ៕

បន្ទប់..៚

  មាឌខ្ពស់ស្រឡះ ផ្ទៃមុខសម៉តរលោង កែវភ្នែកខ្មៅក្រឹប ច្រមុះស្រួច សក់ខ្មៅមួយចំហៀងសមួយចំហៀង គ្រាន់តែប្រាប់ក៏ដឹងថាជានរណាដែល ទ្រង់ឈរសម្លឹងទៅកាន់មនុស្សពីនាក់ដែលអង្គុយលើសាឡុកសម្លឹងមកទ្រង់មិនដាក់នោះដោយទឹកមុខមាំមាន អំណាច កាយវិការហម់ហានសមជាស្តេចពិតៗ ៕

« ធ្វើមើលមិនដែលឃើញមនុស្ស...! » ទ្រង់ថាហើយក៏ទៅដាក់ខ្លួនលើសាឡុកក្បែនោះលើកជើងគងពាក់ខ្លា តាមទម្លាប់មនុស្សស្ងប់ស្ងាត់៕

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now