៚ខ្ញុំមិនរៀបអភិសេកទេប៉ា៚

59 5 0
                                    

Episode 05

ត្រឡប់មកវិញ......ឆ្នាំ2024

  តាំងពីជីមីនត្រឡប់មកពីបរទេសវិញពេលនេះ មួយអាទិត្យហើយ ដែលនាយមកនៅប្រទេសកំណើតវិញ អ្វីៗហាក់ដំណើរការល្អធម្មតា អត់ធម្មតាតែរឿងម្យ៉ាងប៉ុណ្ណោះ៕

  រូបរាងតូចច្រឡឹង ដៃជើងស្រលូតៗ កំពុងអង្គុយយោលទោងនៅក្រោមដើមឈើធំក្បែលមាត់ទឹក ទាំងទឹកមុខស្រងូតស្រងាត់ ហាក់មានកង្វល់អ្វីមួយ កំពុងអង្គុយកើតទុកសុខៗក៏មានសម្លេងមួយបន្លឺៗឡើង៕

« ម្ចាស់តូច....»

« មានអ្វីមែនទេ.??..» ជីមីនសួរទៅកាន់អង្គរក្សទាំងទឹកមុខរាប់ស្មើ មិនសប្បាយ មិនរំភើបអ្វីទាំងអស់ ៕ តាំងពីនៅផ្សារាត្រីដែលនាយយ៉ុនហ្គីនិយាយឡើងថាមិនចាំអ្វីនោះ ធ្វើឲ្យម្ចាស់តូចម្នាក់នេះអន់ចិត្ត ខឹងនឹងនាយ លែងនិយាយ លែងរំខាននាយដូចមុនហើយ ៕

« គឺលោកម្ចាស់ បានប្រាប់ឲម្ចាស់តូចទៅជួប គាត់ »

ជីមីន « អស់ហើយនៅ..?»

យ៉ុនហ្គី« បាទ អស់ហើយទាន » នាយក្រាសឆ្លើយទាំងអន់ក្បាលគោរពក្នុងនាមខ្លួនជាអ្នកបម្រើ ៕ តែកាយវិការទាំងនេះវាបានធ្វើឲនាយតូចឆេះដុំកាន់តែខ្លាំង ព្រោះអី ព្រោះតែនាយមិនលួងគេ ហើយកាន់តែសោះកក្រោះដាក់គេខ្លាំងទៅៗ គេពិតជាមិនយល់នឹងនាយទាល់តែសោះ៕

ជីមីន« បើអស់អីហើយ ទៅវិញចុះ» មាត់និយាយសោះកក្រោះតែចិត្តចង់ឲអ្នកម្ខាងទៀតលួងខ្លួនជាខ្លាំង៕ ចំណែកអ្នកម្ខាងទៀតកាលដែលឮបញ្ចាដូច្នេះ ក៏អោនគោរណហើយក៏ចាក់ចេញទៅទាំងស្ងប់ស្ងាត់ នេះបានហៅថាមនុស្សទឹកកកពិតៗ:⁠-⁠)៕

ជីមីន « គ្រាន់តែលួងគេបន្តិចមិនបានមែន ខ្លាចជ្រុះពេជ្រចេញពីមាត់ណាស់អី? » លួចសង្ក្រឺតជើងធ្មេញ និយាយឡើងទាំងខ្នាញ់ចរឹកអ្នកជាអង្គរក្សពុនពេក ទន្ទ្រំជើងខ្លាំងៗហើយក៏ដើរសំដៅនៅកន្លែងដែលលោកផាកោះហៅគេឲទៅជួន៕

នៅក្នុងវិមាន...៚

ជីមីន« ប៉ាមានអ្វីនិយាយជាមួយខ្ញុំមែនទេ » នាយតូចដើរមកដល់កន្លែងអង្គុយមិនទាន់ទេ ហាស្តីឡើងទាំងអារម្មណ៍មិនល្អមកកាន់អ្នកជាឪពុក៕

៚🥀គេជាអ្នកណា🥀៚Where stories live. Discover now