First meet

15.9K 559 5
                                    

❤️ Episode 01 ❤️

@ព្រលានយន្តហោះIncheon

មនុស្សម្នាជាច្រើនកំពុងមមាញឹក អ្នកខ្លះក៏ត្រឡប់មកពីក្រៅប្រទេស អ្នកខ្លះទៀតក៏ទៅក្រៅប្រទេស អ្នកខ្លះទៀតក៏មកទទួលសាច់ញាតិឬមិត្តភក្តិ

« អាឡូ! ឯងមកដល់ណាហើយ? » កម្លោះសង្ហារKIM TAEHYUNGបង្ហើរសម្លេងតិចៗនិយាយទៅកាន់មិត្តភក្តិដែលកំពុងស្ដាប់គេតាមទូរស័ព្ទ ថ្ងៃនេះចង្រៃមែនគេមកទទួលមិត្តភក្តិមកពីក្រៅប្រទេសផង តែរកគ្នាមិនឃើញទៅវិញ~

Kim Taehyungជាតារាល្បីនៅក្នុងប្រទេសកូរ៉េ តែគេទើបតែប្រឡូកក្នុងវិស័យសិល្បៈបានជិត2ឆ្នាំប៉ុណ្ណោះតែកេរ្តិ៍ឈ្មោះល្បីជាងតារាៗផ្សេងៗទៅទៀត គេជាតារាសម្ដែង ថតម៉ូត ពាណិជ្ចកម្មអីបែបហ្នឹង....គេអាយុ22ឆ្នាំ បើនិយាយពីមុខមាត់គឺថាស្អាតតែម្ដង ស្បែកស ច្រមុះស្រួច បបូរមាត់ស្ដើង ចរឹកគេក៏កាច ឆ្នាស់ វាយឬកថែមទៀត ហើយក៏ជាមនុស្សរើសច្រើន ប៉ុន្តែហេតុផលទាំងនេះមិនបានធ្វើឲ្យប្រជាប្រិយភាពគេធ្លាក់ចុះនោះទេ
ម្យ៉ាងទៀត2ឆ្នាំនេះគេមិនដែលមានព័ត៍មានអាស្រូវអ្វីឡើយ។

« យើងចាំឯងនៅ Bakery ហួសកន្លែងCheck inបន្តិចមកឲ្យលឿនមក » សម្លេងបន្លឺឡើងចេញពីខ្សែរទូរស័ព្ទម្ខាងទៀត

« Okay! » Taehyungបិទទូរស័ព្ទមុននិងដើរញាប់ដៃញាប់ជើងទៅរកមិត្តភក្តិ គេនៅមានថតទស្សនាវដ្ដីនៅម៉ោង9ព្រឹកនេះផង តែពេលនេះម៉ោង8កន្លះទៅហើយគេមិនទាន់រៀបចំខ្លួននៅឡើយទៀត។

ផឹប***
មិនទាន់និងដើរបានស្អីផង រាងតូចស្រាប់តែដើរបុកគ្នាជាមួយប្រុសម្នាក់ បុកបន្តិចមិនអីទេ តែអាគាត់និងដើរបុកគេឡើងខ្ទៀតដួលតែម្ដង ខ្មាស់គេពេញហ្នឹង ហ៊ើយ!!!!!!

« នែ៎! លោកឯងដើរអត់ចេះបើកភ្នែកទេហី?» Taehyungថាឲ្យគេគ្រាន់តែងើបឈរបានភ្លាម

« សុំទោសខ្ញុំគ្មានចេតនាទេ~ » ប្រុសម្នាក់នោះព្យាយាមទៅជួយលើកគេឡើង តែត្រូវTaehyungរុញចេញ

« កុំប៉ះខ្ញុំ~ អាឡប់! » រាងតូចស្រែកថាឲ្យគេមុននិង
រត់ទៅបាត់

« ឆ្នាស់ម្ល៉េះ? » JungKookបន្លឺឡើងពេលគេទៅបាត់

« Jung....បងយ៉ាងម៉េចហើយ? » Kwon YongJiប្រពន្ធរបស់JungKookដើរមកជិតហើយសួរ ឃើញមិញនេះត្រូវមាត់សម្បើមណាស់

មនុស្សទីបី ( ចប់  ) Where stories live. Discover now