🐝 មនុស្សទីបី 🐝

5.3K 302 4
                                    

-Episode 30-

ក្រឡេកមកមើលTaehyungវិញ បន្ទាប់ពីចំណាយពេលជាង11ម៉ោងក្នុងការធ្វើដំណើរ រួចយន្តហោះបានចុះចតនៅប្រលានយន្តហោះនៅទីក្រុងប៉ារីស Taehyungអូសវ៉ាលីរួចហៅតាក់ស៊ីបើកសម្ដៅទៅផ្ទះវីឡាតូចមួយដែលជាគេបានទិញកាលពីមុន ពេលគេមកធ្វើការងារនៅទីនេះ។

« សង្ឃឹមថាទីនេះនិងជាកន្លែងថ្មីនៃការចាប់ផ្ដើមជីវិតថ្មីរបស់ខ្ញុំ » Taehyungញញឹមស្របពេលសម្លឹងមើលទៅទេសភាពនៃទីក្រុង

[ SKIP ]
<< Back to KOREA >>

« លោកថាម៉េចអាTaeមានកូនអញ្ចឹងហេ៎ស?»
Jiminនិយាយខ្លាំងៗទាំងភ្ញាក់ផ្អើល ពេលឮអ្វីដែល
JungKookនិយាយប្រាប់គេ មុននេះJungKook
មករកគេដល់ក្រុមហ៊ុនសួររកTaehyung

« មែនហើយ Jiminដឹងទេថាគេទៅណា? ប្រាប់ខ្ញុំមកណា ខ្ញុំនិងទៅយកគេមកវិញ»JungKook

« ខ្ញុំ.....ខ្ញុំអត់ដឹងទេ ខ្ញុំមិនសូម្បីតែដឹងថាវាមានកូនផង»Jimin

« ហ្អឹមម.....ពិបាកហើយអញ្ចឹងបើTaeមិនប្រាប់
Jiminផង ប្រហែលជាគ្មានអ្នកដឹងទេ»JungKook

« លោកដឹងពីមូលហេតុដែលវាចេញឬអត់?»Jimin
សួរទាំងឆ្ងល់ ព្រោះឃើញពួកគេល្អូកល្អើននិងគ្នាសោះនៅសុខៗក៏ចាកចេញ វាប្រាកដជាមានហេតុផលអ្វីម្យ៉ាងមិនខាន

« មិនដឹងទេ.....អញ្ចឹងខ្ញុំលាសិនហើយណា បើTae
ទាក់ទងមកJiminប្រាប់ខ្ញុំផង » JungKookនិយាយ
ហើយដើរចេញទៅ ដំបូងគេខំមានក្ដីសង្ឃឹមបន្តិច
ក្រែងល៎Taehyungនិងប្រាប់Jiminថាគេទៅរស់
នៅឯណា តែចុងក្រោយគឺទទេរ...

« បាទ »Jiminសម្លឹងមើលJungKookទាំងក្រសែ
ភ្នែកអាណិតដោយសារតែឃើញនាយមុខមិនស្រស់សោះ ប្រហែលជាស្រឡាញ់Taehyungខ្លាំងណាស់ហើយមើលទៅ។

« អាTaeអើយអាTae~ »

« Jimin ahh!! »

« អុ៎ YoonGi Hyung!! » Jiminហៅឈ្មោះអ្នកកម្លោះសស្លេកដែលកំពុងញញឹមមើលមកគេ
មិនគិតយូរJiminក៏ដកលុយទុកលើតុកាហ្វេរួចដើរ
ទៅខាងក្រៅរកYoonGiដែលកំពុងនៅក្នុងឡាន

« ទៅញ៊ាំបាយជាមួយគ្នាទៅ»YoonGiញញឹម
និយាយទៅនាយនិងJiminជិតដិតគ្នាជាងមុនច្រើន
ណាស់ដោយសារYoonGiជាអ្នកបើកឡានជូនរាងតូចមកធ្វើការហើយមួយទៀតពួកគេក៏នៅ
Apartmentជាមួយដែរ ដោយសារប៉ាម៉ាក់Jimin
Callមកផ្ដែផ្ដាំគេឲ្យជួយមើលJiminផង។
តែថាទំនាក់ទំនងពួកគេគ្មានអ្វីលើសពីអ្នករាប់អានគ្នាដូចបងប្អូននោះទេ។

មនុស្សទីបី ( ចប់  ) Where stories live. Discover now