Now you are mine 💗

7.1K 381 9
                                    

Episode 04 😔

    កន្លងមកជិត10ថ្ងៃហើយដែលTaehyungមកធ្វើការនៅក្រុមហ៊ុនរបស់JungKook តែមិនមែនថតម៉ូតរាល់ថ្ងៃនោះទេ ថ្ងៃខ្លះគ្រាន់តែមកលេង ឬក៏មកជួប
JungKookតែប៉ុណ្ណោះ ព្រោះពួកគេក៏ជិតស្និតគ្នាខ្លះហើយដែរ។

-Time 6:30PM-
       រាងតូចច្រឡឹងដើរចូលកំពុងដើរចេញពីជណ្ដើរ
យន្តសម្ដៅទៅបន្ទប់Officeរបស់CEO មិនដឹងដូចគ្នាថាគេមកធ្វើអីទាំងល្ងាចបែបនេះ ព្រោះJungKook
ជាអ្នកខលហៅគេមកដោយខ្លួនឯង

« អ្នកប្រុសTaehyung!! » Kenz

« អ៎ លោកKenzមានការអីមែនទេ?? »Tae

« គឺBossរវល់ប្រជុំបន្តិចទើបឲ្យខ្ញុំមកប្រាប់លោកឲ្យរង់ចាំក្នុងofficeសិនទៅ » Kenz

« បាទមិនអីទេ អញ្ចឹងខ្ញុំចូលទៅខាងក្នុងសិនហើយ»
Taehyungនិយាយទាំងញញឹមដៃចង្អុលទៅទ្វារបន្ទប់ធ្វើការរបស់JungKook

« អញ្ជើញបាទ» Kenz , ថាហើយTaehyungក៏
ដើរទៅបាត់

« ងាប់ហើយអាKenzអើយ~ ថ្ងៃនេះសំណាងណាស់វ៉ើយបានKim Taehyungញញឹមដាក់
ហ៊ើយ~~ »

-JUNGKOOK's Office-

     Taehyungអង្គុយចុះលើសាឡុងភ្នែករេរាសម្លឹងមើលការតុបតែងក្នុងបន្ទប់ធំនេះ

« បើរវល់ណាស់ហៅមកធ្វើអី??» រាងតូចគ្រវីក្បាលរអ៊ូតិចៗមុននិងទាញទូរស័ព្ទមកថតរូបប៉ុន្មាន
សន្លឹកUploadក្នុងIG 

30minutes later~~

« ម៉ោង7ហើយ??» នាយតូចដកដង្ហើមធំ រួចក្រោកឈរគិតថានៅទៅខុនដូវិញ ព្រោះមេឃងងឹតហើយ
ម្យ៉ាងទៀតមនុស្សគេមិនចូលចិត្តរង់ចាំ 30នាទីនេះគិតថាពេកទៅហើយ ចាំស្អែកចាំនិយាយគ្នាក៏បាន

ក្រាក***

« Taehyungចង់ទៅណាហេ៎ស??»JungKook

« ខ្ញុំចង់ទៅខាងក្រៅសិន តែពេលនេះលោកក៏មកហើយមិនបាច់ក៏បាន » រាងតូចនិយាយបណ្ដើររួចដើរទៅអង្គុយលើសាឡុងវិញ

« ចាំយូរឬអត់?? » JungKookសួរទាំងក្រែងចិត្ត
មុននេះយឺតដោយសារតែមានបញ្ហាបន្តិច

« លោកថាទៅ យូរឬអត់?»Taehyung

« សុំទោសផង....» JungKook

« មិនបាច់សុំទោសទេខ្ញុំមិនប្រកាន់ឡើយ តែថាលោកឲ្យខ្ញុំមកទីនេះមានការអ្វីសំខាន់ហេ៎ស??»

មនុស្សទីបី ( ចប់  ) Where stories live. Discover now