🐝 មនុស្សទីបី 🐝

5.2K 276 1
                                    

-EPISODE 39-
      << ភូមិគ្រឹះJeon >>

     ក្រោយពីJungKookឡើងទៅខាងលើបាត់
YongJiក៏យំតែម្ដង នាងភ័យខ្លាចថាJungKookនិង
លែងលះនាងពិតមែន អាចថាពេលនេះនាងមិនបាន
ស្រឡាញ់គេខ្លាំងដូចពេលមុន ប៉ុន្តែនាងនៅតែចង់
ឲ្យទំនាក់ទំនងប្ដីប្រពន្ធរបស់ពួកគេនៅបន្តទៀត។

« ឈប់យំទៅណា ម៉ាក់មិនព្រមឲ្យJungKookលែង
លះកូនទៅយកអាក្មេងនោះទេ »Mrs.Jeonនិយាយ
ទាំងដៃនៅឱបYongJi

      គ្រាន់តែគិតដល់Taehyung គាត់ស្អប់មុនបាត់
ទៅហើយមិនដឹងថាចរឹកគេបែបណាទេ តែបើ
មនុស្សដែលយកប្ដីគេនោះគឺដឹងតែមិនល្អបាត់ទៅហើយមិនបាច់ជួបស្អីនោះទេ ហើយគាត់ក៏មិន
ត្រូវការកូនប្រសារជាមនុស្សប្រុសដែរ។

« ម៉ាក់...កូនមិនចង់លែងលះទេ ហឹកៗ»YongJi

« ម៉ាក់ដឹងហើយឈប់យំទៅណា»Mrs.Jeon
គាត់អង្អែលក្បាលនាងតិចៗរហូតឈប់យំទើប
នាំគ្នាបំបែកគ្នាឡើងទៅគេង តែរឿងនេះក៏មិនចប់
ត្រឹមនេះដែរ។

៙ In Room

« Jung...បងទៅណា? » YongJiសួរទៅអ្នកជា
ប្ដីដែលស្លៀកពាក់ឈុតគេង ហើយកាន់ខ្នើយមួយ
ដូចជាប្រុសទៅណាក៏មិនដឹង

« បងទៅគេងបន្ទប់ផ្សេង»JungKookតបទៅវិញ
ធម្មតាគេគ្មានហេតុផលអីដែលគួរតែមិននិយាយរក
YongJiឡើយ តែដែលគេមិនចង់គេងជាមួយនេះ
គឺគេមានអារម្មណ៍ថាពិបាកក្នុងការមើលមុខYongJi

« ហេតុអីទៅJungKoo?បងពិតជាចង់លែងលះជាមួយអូនពិតមែនហេ៎ស?»YongJi

« Yongដូចដែលបងនិយាយអញ្ចឹង ទំនាក់ទំនង....
របស់ពួកយើងលែងដូចមុនហើយ បងដឹង!! បងដឹងថា
អូនក៏មិនបានស្រឡាញ់បងដូចមុនដែរ បងដឹងថាការ
ឃ្លាតឆ្ងាយរបស់យើង ធ្វើឲ្យអូននិងបងលែងស្រឡាញ់គ្នាដូចមុន....តែហេតុអីយើងមិនជ្រើសរើសដោះលែងគ្នាឲ្យមានសេរីភាពទៅ? នៅបែបនេះមិនថាយូរប៉ុណ្ណាក៏យើងមិនដូចដើមដែរ»JungKook

« ...... » YongJi

« តាមពិតទៅអូនគ្រាន់តែខ្លាច....ខ្លាចក្នុងការលែងលះ ខ្លាចក្នុងការប្រឈមមុខនិងសង្គមតែប៉ុណ្ណឹង
ត្រូវទេ? » JungKook

« ចុះកូន?Jung...ពួកយើងមានកូនជាមួយគ្នាណា
ហេតុអីក៏បងមិនព្រមបោះបង់គេ? ហេតុអីបងបែរ
ជាបោះបង់អូននិងកូនវិញ? »YongJiសម្លឹងមុខ
JungKookទាំងឆ្ងល់ ហេតុអីគេសុខចិត្តបោះបង់
គ្រួសារពេញលេញទៅយកប្រុសម្នាក់នោះ??
ជិតមួយឆ្នាំហើយដែលTaehyungចាកចេញ តែ
JungKookមិនដែលភ្លេចគេម្ដងណាឡើយ នាយតាមរករាល់ថ្ងៃ រង់ចាំរាល់ថ្ងៃ....គិតៗទៅគួរឲ្យ
ច្រណែនណាស់

មនុស្សទីបី ( ចប់  ) Where stories live. Discover now