Dealing a problem

4.7K 256 1
                                    

-Episode 25-

« JungKook បងប្លែកណាស់ដឹងទេ?»YongJi

« បងមិនដឹងថាបងប្លែកប៉ុណ្ណាទេ តែបើបងធ្វើឲ្យអូនមានអារម្មណ៍មិនល្អ បងសុំទោស...»JungKook
កាន់ដៃនាងបន្តិចរួចដើរចេញទៅតែក៏ត្រូវអាក់វិញ
ពេលឮYongJiនិយាយ

« ស្មានតែខ្ញុំមិនដឹងហេ៎សថាបងទៅរកវា? បង
ស្រឡាញ់KIM TAEHYUNGនោះណាស់ហេ៎ស
Jeon JungKook?? » YongJiក្ដាប់ដៃស្រែក
នាងទ្រាំលែងបានហើយ នាងចង់និយាយជាមួយគេឲ្យច្បាស់លាស់នៅថ្ងៃនេះ!!

« Yong? » JungKookងាកមើលមុខនាងទាំង
ភ្ញាក់ផ្អើល នេះYongJiដឹងហេ៎ស?

« ខ្ញុំដឹង....ខ្ញុំដឹងគ្រប់យ៉ាង តែហេតុអីទៅJung?
ហេតុអីបងស្រឡាញ់វា? វាជាមនុស្សប្រុស វាល្អខ្លាំងណាស់ហេ៎ស បានជាបងតែងតែទុកខ្ញុំចោលទៅនៅជាមួយវា? ខ្ញុំមិនល្អត្រង់ណា? » YongJi

« មិនមែនទេYong....អូនជាមនុស្សល្អ ជាប្រពន្ធល្អ
បំផុតតែបង...បងគិតថាមិន...មិនបានស្រឡាញ់
អូនទៀតទេ បងដឹងបងជាអ្នកខុសបងសុំទោសដែលបងក្បត់អូន»JungKookដើរមកឈរទល់មុខ
រួចកាន់ដៃនាង និយាយពាក្យក្នុងចិត្តចេញមក គេច្បាស់ក្នុងចិត្តហើយថាគេមិនបានស្រឡាញ់
YongJiទៀតនោះទេ

« JungKook? បងនិយាយស្អីហ្នឹង? បងរើសយក
វាហេ៎ស? គេជាមនុស្សប្រុសណាJung!! បងគិតថាប៉ាម៉ាក់បងទទួលយកគេហេ៎ស? បងសុខចិត្ត
ចោលអូននិងកូនឬ? »YongJi

« បងមិនដឹងថាគួរនិយាយបែបណាឲ្យត្រូវទេ តែ
បងនិងTaehyungពួកយើងស្រឡាញ់— »

« ខ្ញុំមិនដឹងថាបងគិតបែបណាទេ តែបើបងនៅគិត
ពីអូន នៅខ្វល់ពីកូនរបស់ពួកយើង...បងបែកពីគេទៅ
អូននិងមិនដេញដោលអ្វីទៀតទេ ពួកយើងរស់នៅដូចមុនបានទេJung?? » YongJiញញឹមដើរមកឱប
JungKook

« បបងនៅខ្វល់ពីអូន បងស្រឡាញ់កូន តែបើឲ្យបងបែកគ្នាជាមួយTaehyung បង...បងធ្វើមិនបានទេYong....បងសុំទោស» JungKook

« ហេតុអីទៅJungKook? ហេតុអីបងបែកពីវាមិនបាន? » YongJi

« បងរស់នៅគ្មានគេមិនបានទេ » JungKook

« អញ្ចឹងបងចង់លែងលះជាមួយខ្ញុំហេ៎ស? ខ្ញុំមិនព្រមទេ ខ្ញុំមិនព្រម!!! » YongJiស្រែកដាក់JungKook

« បើមិនលែងលះអូនចង់ធ្វើបែបណា? បងគិតថាអូនប្រហែលលែងចង់រស់នៅជាមួយមនុស្ស
អាក្រក់ដូចជាបងទៀតហើយ »JungKook

« ខ្ញុំមិនលែង! បងទៅវិញទេត្រូវបែកពីវា!»

« បងថាយើងនិយាយគ្នាពេលក្រោយទៅ»
JungKookងាកទៅមើលនាឡិកា នេះវាជិតដល់
ម៉ោងត្រូវប្រជុំហើយ ហើយម្យ៉ាងទៀតបើនិយាយ
ពេលនេះក៏មិនដឹងរឿងដែរ មើលទៅYongJiកំពុង
ខឹងគេខ្លាំងណាស់

« បងឆាប់បែកពីទៅឮទេJungKook? បើមិនអញ្ចឹងទេខ្ញុំនិងប្រាប់ម៉ាក់របស់បង!! ខ្ញុំនិងប្រាប់អ្នកកាសែតថាអាតារាប្រុសនោះវាដណ្ដើមប្ដីរបស់ខ្ញុំ»YongJi

« Kwon YongJi!! អូនចង់យ៉ាងម៉េច? រឿងនេះ
Taehyungមិនដឹងអីទេ អូនកុំយកគេមកពាក់ព័ន្ធ»
JungKookមើលមុខស្រីដែលត្រូវជាប្រពន្ធរបស់គេ
ទាំងក្រសែភ្នែកដាក់កំហិត ចង់ជេរ ចង់ថា ចង់បន្ទោសគេបែបណាក៏បាន តែកុំធ្វើអ្វីដែលប៉ះពាល់
ដល់Taehyungរបស់គេឲ្យសោះ

« វាមិនដឹងរឿងហេ៎ស? បងថាវាមិនដឹងរឿងឬ?
ចុះវាទាក់ទងនិងបងទាំងដឹងថាបងមានប្រពន្ធហើយ
នោះវាជាស្អីវិញ? » YongJi

« វាជាកំហុសរបស់បង » JungKookនិយាយសង្កត់
សម្លេងមួយៗច្បាស់ៗ

« ត្រូវហើយវាជាកំហុសរបស់បង!»YongJi

« ........... » JungKookមិនបានតប.តទៀត សុខចិត្តឲ្យនាងនិយាយថាឲ្យគេតាមចិត្ត នាយឈានជើងដើរចេញ

« ចុះបើលែងមានKIM TAEHYUNGនៅលើលោកនេះទៀត បងគិតយ៉ាងម៉េច?»YongJi

« YongJi!! អូនចង់ធ្វើអី? អូនពីមុនមិនមែនបែបនេះទេ»JungKook

« ....... » YongJiមិនតប នាងញញឹមដាក់
JungKookមុននិងទាញកាបូបនិងសោរឡាន
រួចដើរចេញទៅ

« Yong!! YongJiអូនចង់ធ្វើអីYong!! »
JungKookដើរតាមនាងតែនាងមិនតប YongJi
គ្រាន់តែញញឹមដាក់នាយរួចបើកឡានចេញទៅ

« ហ៊ើយ!!! » រាងក្រាស់ស្រែកមួយវ៉ាសមុននិងទាញ
សោរឡានបើកទៅរកTaeនៅខុនដូ រួចខលប្រាប់
Kenzឲ្យពន្យាពេលប្រជុំសិន នេះសំណាងហើយ
ដែលប៉ាម៉ាក់ក្មេករបស់គេមិននៅផ្ទះ បើមិនចឹងមាន
រឿងធំមិនខាន។

TO BE CONTINUED

មនុស្សទីបី ( ចប់  ) Where stories live. Discover now