Im always free but only for YOU

5.8K 339 5
                                    

EPISODE 06-

Ding!! Dong!!

« អាTaeទៅបើកទ្វារ!!»Jiminងាកមុខស្រែកប្រាប់
រាងតូចដែលកំពុងដេកសណ្ដូកជើងលើសាឡុងពេលឮសម្លេងចុចកណ្ដឹង

« អឺដឹងហើយ! »

ក្រាក**

« អូ៎មានការអីមែនទេ?»Taehyungនិយាយយ៉ាងគួរ
សមពេលឃើញអ្នកមកគោះទ្វារជាបុគ្គលិកនៅទីនេះ

« គឺមានគេយកឡានមកឲ្យអ្នកប្រុសគេនៅចាំនៅខាងក្រោម ប្រាប់ថាជាបុគ្គលិកក្រុមហ៊ុនJeon Enterprise» Staff

« អ៎មែនហើយ អញ្ចឹងចាំបន្តិចចាំខ្ញុំចុះទៅ»Taehyung

« ចា៎! »

« អាMinឯងទៅប្ដូរខោអាវទៅ»Taehyung

« ទៅណាហា៎ស?»Jimin

« ទៅShopping ទៅឬអត់?»Taehyung

« អឺOkay! » ថាហើយពួកគេរត់ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់រៀងខ្លួន។

[SKIP]

« អូហូឡានអ្នកណាគេហា៎ស?»Jiminចំហរមាត់
មើលឡានស្ព័រពណ៍ទឹកក្រូចស្រស់ដែលចតនៅមុខ
អគារខុនដូព្រោះTaehyungទើបតែសញ្ញេទទួលមុននេះ

« ឡានយើង»Taehyung

« ឯងទិញហ៎?»Jimin

« អត់ទេក្រុមហ៊ុនJeon Enterpriseជាអ្នកឲ្យមក
គួរតែអរគុណលោកJeonហើយ...»Taehyung
ញោចស្នាមញញឹមលើបបូរមាត់ពេកនឹកឃើញដល់
JungKook

« ឡូយណាស់ណ៎ បានលុយហើយបានឡាន
ប្រើfreeទៀត»Jimin

« មកពីជាPresenterនោះអី បានហើយចូលឡានទៅប្រយ័ត្នមុខខ្មៅស្អែកមានកម្មវិធីផង»Taehyung
ដើរទៅបើកទ្វារឡានចូល Jiminក៏ដើរទៅម្ខាងទៀត

« ហើយឯងចង់ទិញអី? »Jiminងាកមកសួរអ្នក
ដែលកំពុងផ្ដោតអារម្មណ៍បើកឡាន

« យើងរកទិញខោអាវប៉ុន្មានឈុត...ព្រោះជិតដល់
កម្មវិធីសម្ពោធឡាននេះហើយមួយទៀតល្ងាច
នេះយើងក៏....មានណាត់! » Taehyung

« ណាត់?? ជាមួយអ្នកណាហា៎សដល់ថ្នាក់មកទិញខោអាវថ្មីផង??» Jiminបើកភ្នែកធំៗសួរ ព្រោះចង់ដឹងថាល្ងាចនេះមិត្តរបស់គេទៅជួបអ្នកណា ហើយអ្នកទៅដែលសំខាន់ចំពោះគេដល់ថ្នាក់នេះ?? 

« សង្សារយើង...អេ៎គួរតែមិនមែនសង្សារទេ ជាប្ដីទើបត្រូវ»Taehyungនិយាយហីៗ ព្រោះមិនចង់លាក់Jiminទេ ហើយក៏គ្មានហេតុផលត្រូវលាក់ដែរ
តែគេនៅមិនទាន់ចង់បើកចំហរនៅឡើយទេ ព្រោះចង់យល់ចិត្តគ្នាឲ្យច្បាស់សិន

មនុស្សទីបី ( ចប់  ) Where stories live. Discover now