🐝 មនុស្សទីបី 🐝

6K 320 1
                                    

EPISODE 07 ❤️

-Condo-

« អូនទៅសិនហើយណា៎!» Taehyungបើកកញ្ចក់ឡានរួចងាកទៅនិយាយជាមួយរាងក្រាស់ដែលជិះឡានតាមពីក្រោយគេរហូត

« Tae!! »

« ហ្អឹមម?? ទៅក្នុងបន្ទប់ខុនដូអូនសិនឬអត់?»Tae

« បាទ» JungKook , រាងតូចសើចគ្រវីក្បាលតិចៗ
មើលមុខJungKookក៏ដឹងដែរថាចង់ចូលក្នុងមើលកន្លែងរស់នៅរបស់គេ ទើបគេបបួលតែម្ដងទៅ

[SKIP]

« ទីនេះក៏ធំដែលតើស! » រាងក្រាស់បន្លឺឡើងពេលTaehyungបើកទ្វារបន្ទប់

« អាTaeមកវិញហើយហេ៎ស..អុ៎សលោកJeon
សួស្ដីបាទ» Jiminញញឹមគួរសម

« សួស្ដីលោកអ្នកចាត់ការ! » JungKookហៅ
Jiminបែបនេះរហូតព្រោះមិនស្គាល់ឈ្មោះហើយម្យ៉ាងទៀតពួកគេក៏មិនសូវបាននិយាយរកគ្នាញឹកញាប់អីដែរ

« គេឈ្មោះJimin! » Taehyungហុចកែវទឹកដែលគេទើបតែចាក់អម្បាញ់មិញឲ្យរាងក្រាស់

« នេះអ្នកទាំងពីរនៅជាមួយគ្នាហេ៎ស?»JungKook

« មែនហើយ ប្រាប់ចុះគេជាមិត្តភក្តិជិតស្និតជាងគេរបស់អូនតែគេទើបមកពីក្រៅប្រទេសមិនទាន់រកការងារបានទើបអូនសុំវាឲ្យមកធ្វើអ្នកចាត់ការឲ្យអូនសិនទៅ»Taehyungដើរទៅអង្គុយនៅលើសាឡុង
JungKookក៏អង្គុយចុះតាមមិនត្រឹមតែប៉ុណ្ណឹងទេ គេនៅលើកខ្លួនរាងតូចឲ្យអង្គុយលើភ្លៅទៀតផង
Jiminវិញអង្គុយមើលគេឡើងរឹងខ្លួនទៅហើយ ព្រោះពីរនាក់នោះឱបថើបៗរហូតមិនក្រែងចិត្តគេសោះ។

« ចុះJiminរៀនចប់ខាងអីដែរ?»JungKook

« ក៏ខាងDesignគ្រឿងពេជ្រ...»Jimin

« Designer?? មែនហើយខ្ញុំមានមិត្តភក្តិម្នាក់គេក៏
មានក្រុមហ៊ុនលក់ពេជ្រអីបែបហ្នឹងដែរ បើJiminចាប់អារម្មណ៍ចាំខ្ញុំនិយាយជាមួយគេអោយ»JungKook

«ពិតមែនហេ៎ស??តែថាមិនអីទេ ខ្ញុំមិនចង់រំខាន
ពេលវេលាលោកJeonទេ»Jimin

« មិនអីទេ គ្នាឯងតើសមិត្តភក្តិTaeក៏ដូចមិត្តរបស់ខ្ញុំដែរ យ៉ាងណាៗចាំខ្ញុំប្រាប់Taehyung»

« បាទអរគុណហើយ»Jimin

« អូ៎មែនហើយអូនមានរបស់មួយឲ្យបង»Tae

មនុស្សទីបី ( ចប់  ) Where stories live. Discover now