🐝 មនុស្សទីបី 🐝

4.5K 267 5
                                    

-EPISODE 19-

Taehyungចេញមកខាងក្រៅដោយមាន
Harutoជាអ្នកបើកឡានអោយ នាយកម្លោះតូចជិះឡានតាមផ្លូវមិនមាត់មិន.កក្នុងចិត្តដូចជាគិតអ្វីម្យ៉ាង
តាមពិតគេមិនបានរវល់អីទេ អ្នកដែលខលមកនោះ
គេខលមកនិយាយការងារថ្ងៃស្អែកប៉ុណ្ណោះ តែគេ
មានអារម្មណ៍មិនល្អទើបយកវាជាលេសរត់ចេញមក
តែម្ដងទៅ។

« ឯងកើតអី? » Harutoនិយាយទាំងភ្នែកកំពុង
ផ្ដោតលើការបើកបរ

« អត់ទេ យើងគ្រាន់តែឈឺក្បាលបន្តិចប៉ុណ្ណោះ...!! » Taehyungញញឹមគ្រវីក្បាលឆ្លើយខុសពីការពិតតែតាមពិតគេកំពុងអន់ចិត្ត ប្រច័ណ្ឌនិងអ្នកជាសង្សារ
ជាប្ដីលួចលាក់នោះទៅវិញទេ តែអារម្មណ៍មួយទៀត
ពេលឃើញប្ដីប្រពន្ធគេបែបនោះ ធ្វើឲ្យTaehyung
គិតថាគេអត្មានិយមពេកហើយ ហេតុអីជ្រើសរើសឲ្យក្ដីស្រឡាញ់មកបាំងមុខហើយទាក់ទងនិងប្ដីរបស់អ្នក
ដទៃបែបនេះ? គេខុសខ្លាំងណាស់ហើយ......

« ឯងប្រច័ណ្ឌបងថ្លៃហេ៎ស? » Harutoនិយាយ
ឡើងធ្វើឲ្យTaehyungបើកភ្នែកធំៗ

« Ruto..... » Taehyung

« យើងដឹងគ្រប់យ៉ាង....យើងដឹងថាឯងជាមួយគាត់
កំពុងទាក់ទងគ្នាហើយក៏ស្រឡាញ់គ្នាខ្លាំង យើង
គ្រាន់តែសន្និដ្ឋាននិងកាយវិការគាត់ប៉ុណ្ណោះ.....ថ្ងៃដែលគាត់ជួបមុខឯងដំបូងក្នុងនាមដែលគាត់ជាប្ដីបងស្រីយើង យើងក៏សង្ស័យ នៅមានចិញ្ចៀនដូចគ្នាមួយគូនោះទៀត ហើយក៏ក្រសែភ្នែកប្រច័ណ្ឌដែលសម្លឹងមកយើងគ្រប់ពេលដែលយើងជិតស្និតជាមួយឯងនោះទៀត......បន្ទាប់មកយើងក៏សួរJiminតែ
គេមិនព្រមប្រាប់ ចុងក្រោយគេនៅតែប្រាប់យើងដដែល» Haruto

« ឯងស្អប់យើងទេ..?? » Taehyung

« អ្នកដែលយើងគួរស្អប់គួរតែជាJeon Jungkook
នោះទៅវិញទេ គាត់មកញ៉ែឯងទាំងដឹងថាខ្លួនមាន
ប្រពន្ធហើយ!!! គាត់មកតាមតោងទាមឯងពេលឯងសុំគាត់បែកគ្នា...តែចុងក្រោយឯងក៏នៅលួច
លាក់ជាមួយគាត់ដដែល...ចំណែកឯង!! យើងខឹងឯងហេតុអីក៏បណ្ដោយខ្លួនបែបនេះ?? ឯងស្រឡាញ់
គាត់ណាស់មែនទេ?? ចុងក្រោយអ្នកដែលឈឺចាប់គឺជាឯងដដែលទេTae... » Haruto

« ហិក...ចុះឲ្យយើងធ្វើយ៉ាងម៉េច? យើងស្រឡាញ់គេខ្លាំងណាស់ » TaehyungយំHarutoក៏ឈប់ឡាននៅម្ខាងសិនរួចទាញរាងតូចយកមកឱប ដំបូងគេខឹងនិងTaeខ្លាំងណាស់ ប៉ុន្តែអ្នកដែលគេគួរខឹងពិតប្រាកដគួរតែជាបងថ្លៃរបស់គេទៅវិញទេ ប៉ុន្តែយ៉ាងណាTaehyungក៏មានចំណែកខុសដូចគ្នាប៉ុន្តែក្នុងផ្នែកដែលខុស គេក៏មានផ្នែកដែលគួរឲ្យអាណិត
ដែរមិនចឹង??

មនុស្សទីបី ( ចប់  ) Where stories live. Discover now