🐝 មនុស្សទីបី 🐝

4.6K 269 1
                                    

-Episode 26-

   JungKookប្រញាប់បើកឡានមកCondoរបស់
Taehyungទាំងប្រញប់ប្រញាល នាយភ័យខ្លាចថា
YongJiនិងមកធ្វើបាបTaeនិងកូន។

Ding!! Dong!!!
រាងក្រាស់ចុចកណ្ដឹងនៅខាងមុខទ្វារយ៉ាងញាប់ដៃ
តែនៅតែមិនឮសម្លេងឆ្លើយតបរបស់Taehyung
ទៀតធ្វើឲ្យនាយបារម្ភទ្វេដង YongJiជាមនុស្សស្លូត
បូតពិតមែនតែកាយវិការមុននេះធ្វើឲ្យគេបារម្ភពី
រាងតូចនិងកូន ខ្លាចថាថ្ងៃណាមួយគេអាចនិងបើក
ភ្នែកមកដោយគ្មានវត្តមានរបស់Taehyungទៀត។

« Taeហ្អា~ Taehyung » JungKookស្រែក

<< ក្រាក>>

« JungKook? » Taehyungបើកទ្វារភ្លាមរាងក្រាស់ក៏ហក់មកឱបគេភ្លាម

« បងកើតអី?? » Taehyung

« គ្មានទេ បង...បងគ្រាន់តែនឹកអូនប៉ុណ្ណោះ»
JungKookញញឹមរួចទាញដៃរាងតូចដើរចូលខាង
ក្នុងដោយមិនភ្លេចចាក់សោរទ្វារ  នាយបានធូរចិត្តបន្តិចពេលឃើញTaehyung

« នឹក? នឹកអីទៅ? ក្រែងថាបងរវល់ប្រជុំនៅក្រុមហ៊ុនឬ?»Taehyung

« បងរំសាយចោលហើយ » JungKook

« ........... »

« មែនហើយមុននេះអូនរវល់ធ្វើអី? បងចុចកណ្ដឹង
យូរហើយ មិនឃើញអូនមកបើកទ្វារដឹងទេបងបារម្ភ?»JungKook

« មុននេះអូនរវល់ងូតទឹក គ្រាន់តែដោះខោអាវភ្លាមឮសម្លេងកណ្ដឹងទើបអូនប្រញាប់ស្លៀកពាក់មកបើកទ្វារនោះអី» Taehyung

« បងរំខានពេលអូនងូតទឹកហើយ.....អញ្ចឹងបងកំដរអូនងូតទឹកល្អទេ? » JungKookញញឹមកំហូចមុននិង
ងើបបីរាងតូចចូលក្នុងបន្ទប់ទឹក

« អា៎យយ JungKook!!!! »

         រាងក្រាស់អង្គុយក្នុងBathtubជាមួយនិង
Taehyungទាំងខ្លួនប្រាណគ្មានសម្លៀកបំពាក់ទាំង
ពីរនាក់ ដោយរាងតូចអង្គុយចន្លោះជើងរាងក្រាស់
ហើយJungKookអង្គុយឱបចង្កេះគេពីក្រោយ។

« Tae!! ស្អែកនេះយើងទៅមន្ទីពេទ្យជាមួយគ្នាទៅ បងចង់ឲ្យគ្រូពេទ្យពិនិត្យមើលសុខភាពអូននិង
កូន» JungKook

« ក៏បានដែរ » Taehyungងាកមកញញឹមបង្ហាញ
Boxy smileដាក់JungKookធ្វើឲ្យនាយខ្នាញ់មិនស្ទើរទេ។

« ហេតុអីអូនគួរឲ្យស្រឡាញ់យ៉ាងនេះហ្អឹម?»
JungKookសើចរួចចាប់ថើបក្រញិចថ្ពាល់ប៉ោងៗ
របស់រាងតូច

« គួរឲ្យស្រឡាញ់មែនហេ៎ស?»Taehyung

« អឹម មែនហើយ!! គួរឲ្យស្រឡាញ់ខ្លាំងបំផុតនៅលើលោក » JungKook

« JEON JUNGKOOK!! » រាងតូចខាំមាត់ងាក
សម្លក់រាងក្រាស់ពេលមានអារម្មណ៍ដឹងដល់ដៃដែល
កំពុងអង្អែលលេងលើចុចស្រួចរបស់គេ

« បងគ្រាន់តែចង់ដឹងថាពេលមានកូន អាហ្នឹងវាឡើងឬអត់តែប៉ុណ្ណោះ » JungKookញាក់ចិញ្ចើមឌឺរាងតូចដៃរឹតតែរវាមលើសដើម

ផាច់**
« អូយTae!! អូនទះបងធ្វើអី? » JungKookដកដៃចេញពីដើមទ្រូងរាបស្មើររបស់រាងតូចលើកមកស្ទាបលើមាត់ខ្លួនឯងពេលត្រូវមួយកំភ្លៀងកណ្ដាលមាត់

« អ្នកណាឲ្យបងក្ដិចដោះខ្ញុំធ្វើអី? ឈឺចង់ងាប់»
Taehyungងាកទៅសម្លក់JungKook

« ប្ដីលេងបន្តិចសោះមិនបានដែរ!»JungKookពេប
មាត់សម្លក់រាងតូចវិញ

« សម្លក់អី? ចាក់ខ្វាក់ភ្នែកឡូវ!!»រាងតូចងាកមកស្ដីឲ្យJungKookរួចលើកម្រាមដៃពីរជន្លរជិតភ្នែកគេ

« អា៎ៗ បងឈប់លេងក៏បាន កុំខឹងអីណាលោក
ប្រពន្ធ!!»JungKookសើចតិចៗទាញTaehyung
មកឱបសារជាថ្មី

« អាល្អិត! ដឹងទេAppaឯងចិត្តអាក្រក់ណាស់ ប៉ាប៉ះបន្តិចទះប៉ាចង់បែកមាត់» JungKookឯងក្បាលមក
ជិតពោះរាងតូចរួចនិយាយឡើង ឲ្យនាយតូចអស់សំណើចមិនស្ទើរទេ

« អាល្អិតឯងកុំកាត់រកAppaដឹងទេAppaកាច
ណាស់ កាត់មករកប៉ាវិញសង្ហារជាង»JungKook
អង្អែលពោះTaehyung តិចៗ ដែលនាយហៅកូនថា អាល្អិតនេះមិនមែនមានន័យថាកូនក្នុងពោះរាងតូចជាកូនប្រុសទេ តែដោយសារនាយចង់បានកូនប្រុស
ទើបហៅបែបនេះសិនចំណែករឿងកូនជាស្រីឬប្រុសមានតែចាំប៉ុន្មានខែទៀតទើបដឹង

« បានហើយអូនរងារឈប់ងូតហើយ»Taehyung
ថាហើយក៏ងើបទាញអាវឃ្លុំយកមកពាក់ដើរទៅមុន
ចំណែកJungKookតាមសម្លឹងមើលរាងតូចទាំង
ចិត្តកំពុងគិតពីរឿងល្ងាចមិញ ក្នុងចិត្តចង់ប្រាប់
TaehyungថាYongJiដឹងរឿងពួកគេហើយ តែក៏
សម្រេចចិត្តថាមិនប្រាប់វិញ ព្រោះដឹងថារាងតូចនិង
គិតច្រើនហើយដេញនាយឲ្យទៅវិញជាមិនខាន។

     ឃើញគេឆ្នាស់បែបនេះទេ តែការពិតគេមិនឆ្នាស់
នោះទេ មួយទៀតបើYongJiមករករឿងTaehyung
ប្រហែលជាគេមិនតដៃវិញផងក៏មិនដឹង ព្រោះរាងតូច
តែងតែគិតថាខ្លួនឯងជាអ្នកខុសរហូត។

« បងនិងការពារអូន ពួកយើងនិងនៅជាមួយគ្នារហូតទៅណា.... »JungKook

TO BE CONTINUED

មនុស្សទីបី ( ចប់  ) Where stories live. Discover now