'' ភាគទី23 : តើខ្ញុំអាក្រក់ពេកមែនទេ? ''

4.9K 273 2
                                    

-EPISODE 23-

    [ មួយសប្ដាហ៍ក្រោយមក ]

   វាគឺជាងមួយសប្ដាហ៍ហើយចាប់តាំងពីពេលដែល
Taehyungមានផ្ទៃពោះ មួយសប្ដាហ៍មកនេះរាងតូច
នៅតែក្នុងខុនដូមិនបានចេញទៅណានោះទេ ចំណែកការងារសិល្បៈTaehyungក៏ផ្អាកសិន
អ្នកណាCallមកទំនាក់ទំនងរឿងការងារអីក៏មិនទទួល
ប្រាប់ថារវល់អីបែបហ្នឹង ព្រោះJungKookមិនចង់ឲ្យ
គេធ្វើស្អីនោះទេ ខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ 

« ហាឡូJung...បងមានការអីហេ៎ស?»
Taehyungចុចលើកទូរស័ព្ទនិយាយទាំងញញឹម ប៉ុន្មានថ្ងៃនេះគេមិនឲ្យJungKookមកគេងជាមួយទេចង់ឲ្យរាងក្រាស់មានពេលនៅជាមួយគ្រួសាររបស់គេខ្លះ.....ពេលខ្លះគេក៏រអៀសចិត្តដែរ

<< អូនញ៊ាំបាយហើយឬនៅ? >> JungKook

« រួចហើយបាទ » Taehyung

<< កុំភ្លេចញ៊ាំថ្នាំផងណា៎ >> JungKook

« ដឹងហើយទាន!! » Taehyung

<< អញ្ចឹងអូនសម្រាកទៅណា៎ >> JungKook

« Okay...byeeee » Taehyung

ទឺត!!! ប្រព័ន្ធត្រូវបានផ្ដាច់**

« គួរតែទៅផ្សារល្អទេ? » រាងតូចបិតទូរស័ព្ទ
ញញឹមសួរខ្លួនឯង រាល់ដងJungKookជាអ្នកធ្វើម្ហូបឲ្យគេញ៊ាំរហូត លើកនេះគួរតែបញ្ចេញស្នាដៃម្ដងហើយត្រូវទេ??

        មិនគិតយូរTaehyungទុកទូរស័ព្ទនៅម្ខាង
រួចងើបទៅផ្លាស់ខោអាវដើម្បីបានទៅផ្សារ ព្រោះ
គេនៅខុនដូស្លៀកតែអាវសឺមីមួយ និងខោខ្លីប៉ុណ្ណោះ
JungKookមិនចូលចិត្តឲ្យគេស្លៀកអ្វីរឹបៗនោះទេ
សូម្បីតែបើកឡាន គេខ្លាចប៉ះពាល់កូន....នេះទើប
តែមួយសប្ដាហ៍ទេ ពោះគេនៅរាបស្មើរដូចដើម
លោកប្ដីហាមនេះហាមនោះប៉ុណ្ណឹងទៅហើយ ចុះទម្រាំតែពោះធំជាងមុនទៀត ប្រហែលជាគេត្រូវគេងតែលើគ្រែហើយ...។

[ SKIP ] 

« នេះលុយអរគុណហើយ !! » Taehyungហុច
លុយឲ្យអ្នកបើកតាក់ស៊ីរួចចុះពីលើឡាន ដូចដែល
ប្រាប់អញ្ចឹង គេមិនបើកឡានទៀតទេ

    រាងតូចដើរចូលទៅក្នុងផ្សារទំនើប ក្រោមខ្សែរភ្នែកសម្លឹងមើលមកគេជាច្រើន

« Taehyung!!! »

        សម្លេងហៅធ្វើឲ្យអ្នកដែលកំពុងតែដើរទុចជំហានឈប់មុននិងបែរក្រោយរកមើលម្ចាស់សម្លេង
ដែលហៅឈ្មោះខ្លួនអម្បាញ់មិញនេះ

មនុស្សទីបី ( ចប់  ) Where stories live. Discover now