'' ភាគទី17 : ខ្ញុំប្រហែលជាអត្មានិយមតែខ្ញុំស្រឡាញ់គេ ''

5.2K 257 7
                                    

-EPISODE 17-

    ក្រោយពីនិយាយគ្នារួចTaehyungក៏សម្រេចចិត្ត
នៅក្នុងបន្ទប់ធ្វើការរបស់JungKookសិន ព្រោះរាងក្រាស់មិនឲ្យគេទៅណានោះទេ តែគេក៏មិនទាន់និយាយថានិងដូចដើមវិញជាមួយរាងក្រាស់នោះទេ។

« Taeឃ្លានឬអត់? បងឲ្យគេទៅទិញអីមកឲ្យញ៊ាំ»
JungKookឱនមុខសួរទៅកាន់រាងតូចដែលអង្គុយនៅចន្លោះជើងគេឈ្ងោកមុខហាក់ដូចជាកំពុងគិតអ្វីម្យ៉ាងនោះ

« អត់ទេ... » Taehyungគ្រវីក្បាលតិចៗតប
ទៅវិញ JungKookញញឹមមុននិងឱនយកច្រមុះមក
ញីញក់និងថ្ពាល់ក្រពុំក្រអូបដូចថ្ពាល់កូនក្មេងនោះរហូតឡើងក្រហមព្រឿងៗ

« Jungបានហើយ...» រាងតូចលើកដៃយកទៅ
ទប់ទ្រូងមាំរបស់JungKookដែលបម្រុងនិងឱនមកថើបបបូរមាត់គេទៀត 

« អូនចិត្តអាក្រក់ណាស់ដឹងទេ? អូនមិនមករកបង មិនឲ្យបងទៅជួប3ថ្ងៃហើយ នឹកសឹងស្លាប់....»
JungKookនិយាយទាំងពេបមាត់តិចៗ ប៉ុន្មានថ្ងៃនេះ
គេមិនបានជួបTaehyungសោះ ខំទៅរកដល់ខុនដូ
ក៏គេមិនបើកទ្វារឲ្យចូល មានត្រឹមតែJiminដែលមក
ប្រាប់គេឲ្យទៅវិញរហូត

« ចុះពេលនេះក្រែងខ្ញុំកំពុងអង្គុយឲ្យលោកឱបថើប
ហើយមិនចឹង? » Taehyung

« ក៏មែនហើយ...តែTae...ពួកយើងនិងមកត្រូវគ្នា
ដូចដើមមែនទេ? » JungKookសម្លឹងមើលមុខរាងតូចរបៀបទាមទារចម្លើយ ដើម្បីឲ្យប្រាកដក្នុងចិត្ត
ចៀសវាងពេលគេទៅវិញ គេរត់បាត់អីចប់មិនខាន

« រឿងនេះ.....គឺ.....» Taehyungខាំមាត់ឱន
មុខចុះតាមពិតគេមានការសម្រេចចិត្តមួយទុកហើយ
តែពេលនេះគេកំពុងស្ទាក់ស្ទើរថាគេអាចនិងធ្វើត្រូវ
ឬក៏ខុស??

« យ៉ាងម៉េចទៅTae?? » JungKook

« គឺអឹមមម!!! » Taehyungមិនបាននិយាយអ្វីច្រើន
គ្រាន់តែងក់ក្បាលជាការឆ្លើយតប

« អូននិងទាក់ទងជាមួយបងដូចដើមពិតមែនទេ?»
JungKookស្ទុះមកទាញដៃរាងតូចទាំងពីរយកមកកាន់ទាំងសប្បាយចិត្ត

« អឹមម...... » Taehyung

« បងស្រឡាញ់អូនណាស់KIM TAEHYUNG!!»
រាងក្រាស់ឱនទៅញីញក់កញ្ចឹងករាងតូច Taehyung
ក៏ញញឹមបណ្ដោយឲ្យគេប៉ះពាល់រាងកាយខ្លួន
តាមចិត្ត។

មនុស្សទីបី ( ចប់  ) Where stories live. Discover now