Met!!

6K 318 5
                                    

-EPISODE 34-

   << Jeon Enterprise >>

« ចៅហ្វាយបាទ~ » Kenz

« យ៉ាងម៉េចហើយ ការងារដែលយើងឲ្យធ្វើនោះ?»
រាងក្រាស់ប្រញាប់ងើបឈរដើរទៅរកKenzទាំងចិត្ត
អន្ទះអន្ទែង

« នេះបាទអាស័យដ្ឋានម្ចាស់លេខនោះ»នាយKenz
ហុចក្រដាសដែលមានកត់អាស័យដ្ឋានមួយនៅក្នុងនោះមុននេះJungKookឲ្យលេខអ្នកណាមិនដឹងមកគេឲ្យជួយរកទីតាំងនៃម្ចាស់លេខ បន្ទាប់មកនាយក៏
ខលទៅម្ចាស់លេខនៅពេលគេលើកហើយ Kenz
ក៏ផ្ដាច់ការខលវិញរួចឲ្យមនុស្សចាប់យកទីតាំងមក

« ប៉ារីស...ប្រទេសបារាំង? » JungKookញញឹម
មើលទៅក្រដាសនោះ អញ្ចឹងតើបានជាតាមរកនៅ
កូរ៉េយូរហើយមិនឃើញសូម្បីស្រមោល នេះគេល្ងង់ពិតមែនដែលគិតមិនដល់

«បាទហើយចុះនេះជាលេខរបស់អ្នកណា?»Kenz

« មិនបាច់ចង់ដឹងទេ ហើយទៅកក់សំបុត្រយន្តហោះ
ទៅប៉ារីសឲ្យយើងមួយសន្លឹកមក ឥឡូវនេះ ចំណែកការងារឯងមើលជំនួសយើងមួយរយៈផង!»

« បាទចៅហ្វាយ! » Kenz

« ហ្អឹមម~~ យើងនិងជួបគ្នាវិញ»រាងក្រាស់ដកដង្ហើមធំរួចដើរចេញទៅ  គេប្រញាប់ទៅផ្ទះរៀបចំខោអាវទៅប្រទេសបារាំងឥឡូវនេះ ព្រោះគេរង់ចាំទៀតមិនបានទេ វាគ្រប់គ្រាន់ហើយសម្រាប់ការរង់ចាំមួយនេះ។

[ SKIP ]

    ថ្ងៃនេះTaehyungទៅមើលហាងដូចគ្នា ព្រោះ
របួសគេលែងឈឺហើយម្យ៉ាងទៀតនៅស្ងៀមៗតែ
ក្នុងផ្ទះអផ្សុកពេក ទើបគេទៅហាងតែម្ដងព្រមទាំង
បីJeongwoo រៀបចំអង្រឹង និងទឹកដោះគោទុកឲ្យគេនៅក្នុងបន្ទប់សម្រាប់បុគ្គលិក។

« ថ្ងៃនេះបងមកហាងវិញ ភ្ញៀវមកពេញហាងទៀតហើយ!»Rexដាក់ខ្លួនអង្គុយចុះជិតរាងតូចដែល
កំពុងតែអង្គុយបញ្ចុកទឹកដោះគោឲ្យWoonieនៅ
ក្នុងបន្ទប់សម្រាកក្រោយហាង

« បងក៏មិនដឹងដែរ! ប្រហែលមកពីបងធ្លាប់ធ្វើជា
តារាហើយទើបមានមនុស្សមកច្រើនៗបែបនេះ»

« មែនហើយ ហេតុអីបងឈប់ធ្វើជាតារា?ហេតុអីក៏
ប្ដូរមកនៅក្រៅប្រទេសវិញ?»Rex

« បងមានបញ្ហាតិចតួច ម្យ៉ាងទៀតបងក៏មាន
Woonieនៅក្នុងពោះទើបចង់សម្រាកមើលថែ
កូនវិញ»Taehyung

មនុស្សទីបី ( ចប់  ) Where stories live. Discover now