Episode 25

1.9K 76 0
                                    

ហាណា បានត្រឹមតែនិយាយក្នុងចិត្តមិនហ៊ានបញ្ចេញមក

ក្រៅ   នាងញញឹមធ្វើដូចជាមិនមានប្រតិកម្មនឹងសំដីរបស់

ថេយ៉ុង   តែនៅក្នុងចិត្តនាងក្ដៅដូចជាមានដុំភ្លើងកំពុងឆេះ

សន្ធោសន្ធៅ   ដៃម្ខាងដែលកំបាំងពីភ្នែកអ្នក ថេយ៉ុង នាង

ខ្ញាំជាយរ៉ូបរហូតក្រចកមុតសាច់

"អូនយល់ ព្រោះពេលនេះបងមានកូនដែលត្រូវមើលថែ 

ខុសមកពីអូនដែលទុកបងចោល"

"ហានី"

ថេយ៉ុង ហៅឈ្មោះនាងតិចៗដោយការដឹងកំហុស

"មិនអីទេ ថេ      សុំត្រឹមតែពួកយើងនៅរាប់អានគ្នាបន្តអូន

សប្បាយចិត្តហើយ"

ឮនាងនិយាយបែបនេះ ថេយ៉ុង ក៏បានធូរស្បើយក្នុងចិត្ត

គេញញឹមតបទៅវិញបង្កប់ន័យអរគុណតែ ហាណា ប្រ

ហែលជាមើលមិនឃើញទេព្រោះកែវភ្នែកនាងបានបាំង

ដោយគំនំុចំពោះ ឆេមីន ពេញប្រៀបទៅហើយ

"បើនិយាយដឹងរឿងអស់ហើយបងសុំទៅមុនសិនណា 

ព្រោះបងមានកិច្ចការត្រូវធ្វើ"

គេងើបពីកៅអីបម្រុងនឹងដើរចេញទៅ ហាណា ក៏ងើបតាម

ហើយស្រែកសួរ

"អៅ!បងមិននៅញុាំអាហារសិនទេហី?"

"មិនអីទេបងប្រញាប់ អាហារមួយពេលនេះបងជាអ្នក

ចេញអូនចង់ញុាំអីក៏ញុាំទៅ បងទៅសិនហើយណា"

"ច៎ាស ថេ"

គេដើរចេញទៅទាំងលាដៃក្រវីដាក់ ហាណា។នាងក៏ក្រវី

លាគេតបទាំងញញឹមពព្រាយ។គ្រាន់តែគេចេញទៅផុតបាត់នាងបញ្ចេញធាតុដើមមក។

"អាយ!!!!!អាយ!!!!!!!"

នាងស្រែកឡូឡាទាំងតន្រ្តំជើងដូចមនុស្សបាត់បង់សតិ

នាងដកដង្ហើមញាប់ញ័រ កែវភ្នែកខ្មៅនិលសម្លឹងទៅតាមផ្លូវ

ដែលនាយទើបតែដើរចេញទៅអម្បាញមិញនឹងដូចជាចង់

បំផ្លិចបំផ្លាញវាចោល។

ភរិយាសម្អប់Where stories live. Discover now