Episode 7

2.2K 89 3
                                    


"អូនមិនបាច់ជួយកាន់ជើងនិយាយជំនួសនាងទេ
បើនាងមិនសុំទោសអូនទេ បងនឹងមិនឈប់ឡើយ!!"
"តែថា.."
"មិនបាច់និយាយអីទៀតទេ"
"ច៎ា"

Hanaតបទាំងញញឹមទន់ភ្លន់។មួយសន្ទុះក្រោយ
មកក៏មានគិលានុបដ្ឋានាយិកាស្លៀកឈុតពណ៌ស
រាងស្ដើងដើរចូលមក។
Taehyunhក៏រាក់ទាក់

"សួស្តី អ្នកគ្រូពេទ្យ"
"ច៎ាសួស្ដីលោក តើលោកជាអាណាព្យាបាលរបស់
អ្នកជំងឺKim Hanieមែនទេ?"
"អឺ..ខ្ញុំគឺជាមិត្តរបស់នាង "
" ចុះអាណាព្យាបាលរបស់អ្នកជំងឺមិនមកទេឬ?"
"គឺ.."

Hanaក៏រហ័សឆ្លើយដោះសារជំនួសTaehyung

"គឺប៉ាម៉ាក់ខ្ញុំគាត់នៅឆ្ងាយណាស់ មិនបានមកមើលខ្ញុំទេ"
"អររ អញ្ចឹងខ្ញុំសុំអញ្ជើញលោកទៅចុះឈ្មោះនឹងទៅ
បើកថ្នាំឲ្យអ្នកជំងឺផង នៅជាន់ខាងក្រោម"
"អូ..បាទមិនអីទេ។បន្ទិចទៀតចាំខ្ញុំទៅ"

គិលានុបដ្ឋានាយិកាដើរចេញទៅTaehyunhងាក
មករកHanaវិញ

"មិចក៏អូនប្រាប់ថាប៉ាម៉ាក់អូនមិនមកមើល?"

Taehyungសួរទាំងជ្រួញចញ្ចើម
Hanaក៏ខំរកលេសទាំងធ្វើមុខស្ញូញ

"គឺ..គឺ..អូនមិនចង់មានរឿងវែងឆ្ងាយក៏និយាយ
បែបនេះទៅ"

រាងក្រាស់ក៏មិនបានយកទៅគិតច្រើនក៏ញញឹមដាក់

"ហឹម..បងទៅចុះឈ្មោះសិនណា"
"ច៎ា..តែថាបងមកវិញទេ?" "ពេលនេះបងកំដរអូនបានតែប៉ុណ្ណឹងឯង  ព្រោះមាន
រឿងត្រូវដោះស្រាយ"

នាងដឹងថាគេចង់សំដៅដល់រឿងអ្វីក៏សប្បាយចិត្តជាខ្លាំងតែត្រូវទប់អារម្មណ៍ធ្វើជាតួកំសត់

"តែTaehyung..អូននៅម្នាក់ឯងអូនខ្លាចណាស់"
"ចាំបន្ទិចសិនទៅណ៎ា បងបានCallទៅប៉ាម៉ាក់អូន
ហើយ បន្ទិចទៀតគាត់ក៏មកដល់"
"ថាមិចTae!!"

ក្រាក..
សម្លេងបើកទ្វារបន្លឺយ៉ាងខ្លាំងក៏លេចចេញនៅស្ត្រីចំណាស់នឹងបុរសចំណាស់ម្នាក់ដែលមានទឹកមុខ
ភ័យស្លន់ស្លោរ ព្រោះតែបានឮដំណឹងថាកូនស្រីចូល
មន្ទីរពេទ្យ

"នោះ...និយាយមិនទាន់ចប់ផងគាត់មកដល់ហើយ
សួរស្ដីលោកពូអ្នកមីង"

Taehyungងើបឈរហើយអោនគោរពពួកគាត់

"បាទ/ច៎ា សួស្តីក្មួយ"ប៉ាម៉ាក់Hana
"ក្មួយសុខសប្បាយទេ"ប៉ាHana
"បាទលោកពូ ខ្ញុំសុខសប្បាយធម្មតាទេ។
អញ្ចឹងខ្ញុំសុំទៅមុនសិនហើយ លាហើយលោកពូអ្នកមីង"
"អរគុណក្មួយហើយដែលបានមើលថែកូនមីង ក្មួយទៅសំរាកសិនចុះ"ម៉ាក់Hana
"បាទ អ្នកមីង"

ភរិយាសម្អប់Kde žijí příběhy. Začni objevovat